ចូបៃឌិនចូលរួមប្រជុំអាស៊ានលើកដំបូងក្នុងពេល៤ឆ្នាំចុងក្រោយ

ប្រធានាធិបតីអាមេរិកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅក្នុងឆ្នាំនេះ ក្រោយអវត្តមានអស់៤ឆ្នាំ


ប្រធានាធិបតីអាមេរិកលោក Joe Biden បានចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលអាស៊ានតាមប្រព័ន្ធវីដេអូនៅថ្ងៃអង្គារទី ២៦ខែតុលា ដែលនេះជាលើកទីមួយហើយ ក្នុងរយៈពេល៤ ឆ្នាំចុងក្រោយ ដែលទីក្រុងវ៉ាស៊ីនតោនបានចូលរួមជាមួយអាស៊ានតាមរយៈថ្នាក់ដឹកនាំកំពូលរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន រ៉យទ័រ។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ក្នុងជំនួបកំពូលអាស៊ាន-អាមេរិក លើកទី៩ កាលថ្ងៃអង្គារទី ២៦ តុលា ឆ្នាំ២០២១ (រូបភាព៖ USASEAN)
ដោយ

លោក Joe Biden បានដឹកនាំគណៈប្រតិភូអាមេរិកដទៃទៀត សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងសប្តាហ៍នេះ ហើយការចូលរួមដោយផ្ទាល់ពីប្រធានាធិបតីអាមេរិក លោកចូ បៃឌិន ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់មួយរបស់ក្រុងថវ៉ាស៊ីនតោន ក្រោយមើលឃើញថាតំបន់អាស៊ាន ជាគន្លឹះដ៏សំខាន់ នៃយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រឆាំង និងកាត់បន្ថយឥទ្ធិលរបស់ចិនដែលកំពុងតែរះចែងចាំងនៅក្នុងតំបន់។

គួររំឭកថា សហរដ្ឋអាមេរិកមិនធ្លាប់បានចូលរួមប្រជុំជាមួយអាស៊ានក្រោមវត្តមានកម្រិតប្រធានាធិបតីនោះទេ រាប់ចាប់តាំងពីការចូលរួមលើកចុងក្រោយបំផុត​របស់អតីត​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១៧។

ការចូលរួមពីលោក ចូ បៃឌិន ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះត្រូវបានអ្នកវិភាគអះអាងថា បានឆ្លុងបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងថ្មី របស់រដ្ឋបាលលោកបៃឌិន ដើម្បីព្យាយាមភ្ជាប់ទំនាក់ទំនង ជាមួយប្រទេស​មិនមែនសម្ព័ន្ធមិត្ត ព្រមទាំងស្វែងរកកិច្ចសហការជាមួយប្រទេសសម្ព័ន្ធមិត្តស្រាប់ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ក្រុងប៉េកាំង នៅក្នុងតំបន់។

ក្រៅពីនេះ អ្នកវិភាគ​នយោបាយ​អន្តរជាតិ រំពឹងថា លោកបៃឌិន នឹងផ្តោតលើ​កិច្ចសហការ​​លើការចែកចាយ​វ៉ាក់សាំង កូវីដ១៩បន្ថែមទៀត ការប្រែប្រួលអាកាសធាតុ ខ្សែសង្វាក់ផ្គត់ផ្គង់ និង បញ្ហាហេដ្ឋារចនាសម្ព័ន្ធជាដើម។  

សូមជម្រាបថា កិច្ចប្រជុំកំពូល​អាស៊ាននៅឆ្នាំនេះ នឹងត្រូវធ្វើឡើងពីថ្ងៃទី២៦ ដល់ ២៨ ខែតុលា ដឹកនាំដោយប្រទេសប្រ៊ុយណេ ដែលជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២១នេះ។ ដោយបារម្ភពីការរីករាលដាលនៃជំងឺកូវីដ១៩ កិច្ចប្រជុំកំពូលអាស៊ាន មិនបានរៀបចំឡើងដោយផ្ទាល់នៅប្រទេសប្រ៊ុយណេនោះទេ តែត្រូវធ្វើឡើងបានប្រព័ន្ធអនឡាញជំនួសវិញ។

ខុសប្លែកពីរាល់ដង និង ជារឿងកម្រមួយដែរ ដែលកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ នឹងអវត្តមានមេដឹកនាំយោធារបស់ភាគីប្រទេសមីយ៉ាន់ម៉ា ក្រោយត្រូវបានគេផាត់ចោលទាត់ចោល ដោយសារមិនបានគោរពតាមការព្រមព្រៀង ដំណោះស្រាយវិបត្តិនយោបាយក្នុងប្រទេស ដែលអាស៊ានផ្តល់ឲ្យ៕
None



អត្ថបទបន្ទាប់


កម្ពុជាប្រជុំអាស៊ានប្រព្រឹត្តដោយរលូន ទោះគ្មានវត្តមានមេដឹកនាំភូមា

ប្រទេសអាស៊ានទាំង៩រួមមាន ទាំងកម្ពុជា បានចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ …

កម្ពុជាប្រជុំអាស៊ានប្រព្រឹត្តិណ៍ដោយរលូន ទោះគ្មានវត្តមានមេដឹកនាំភូមា

ប្រទេសអាស៊ានទាំង៩រួមមាន ទាំងកម្ពុជា បានចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៨-៣៩ តាមរយៈប្រព័ន្ធវីដេអូនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២១ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ