អាមេរិកបង្កើនការចាក់វាក់សាំងទ្វេដង

អាមេរិកបង្កើនការចាក់វាក់សាំងទ្វេដង ក្រោយពីបរាជ័យសម្រេចគោលដៅចាក់វ៉ាក់សាំងឲ្យបានដល់៧០%


រដ្ឋបាលលោក ចូ បៃឌិន កំពុងបង្កើនកិច្ចប្រឹងប្រែងកាន់តែខ្លាំងថែមទៀត ដើម្បីជំរុញឲ្យពលរដ្ឋអាមេរិចទទួលបានវ៉ាក់សាំងកូវីដ-១៩ បន្ទាប់ពីផែនការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋងអាមេរិកពេញវ័យឲ្យបាន៧០% នៅត្រឹមថ្ងៃទី ៤ខែកក្កដាត្រូវបរាជ័យ។ ការបង្កើនកិច្ចខិតខំប្រឹងប្រែងលើការងារចាក់វ៉ាក់សាំងរបស់អាមេរិកនាពេលនេះ គឺនៅចំពេលដែលអាមេរិកក៏កំពុងប្រឈមនឹងការឆ្លងរីករាលដាលកូវីដ-១៩បំប្លែងថ្មីកាន់តែខ្លាំងផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអាមេរិក ABC News។
អាមេរិកបង្កើនការចាក់វ៉ាក់សាំង

ប្រ​ធានា​ធិ​តី​សហរដ្ឋអាមេរិក លោក ចូ​បៃ​ឌិន បាន​បន្ដ​ជំរុញ​ឲ្យ​ពលរដ្ឋ​អា​មេ​រិ​ក​បង្កើន​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​១៩ ដើម្បី​ឆ្លើយ​តប​នឹង​រីក​រាលដាល​មេរោគ​បំប្លែង​ថ្មី Delta ដែល​កំពុង​លុកលុយ​ខ្លាំង​នៅ​សហរដ្ឋអាមេរិក​។

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន Business Insider មេរោគ​បំប្លែង​ថ្មី​ឌែ​លតា កំពុង​មាន​ប្រមាណ ៨០% នៃ​ករណី​ឆ្លង​ថ្មី​សរុប​នៅ​ក្នុង​រដ្ឋ​ចំនួន​៤​នៅ​សហរដ្ឋអាមេរិក​។

ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ឌិន បាន​បញ្ជាក់​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូ​វី​ដ​-១៩ នឹង​បង្កើន​ទ្វេ​ដង ដ្បិតថា​ពលរដ្ឋ​សហរដ្ឋ​អា​មេ​រិច​រាប់​លាន​នាក់​នៅ​មិន​ទាន់​ទទួល​បានការ​ចាក់​វ៉ាក់សាំង និង ការ​ការពារ ឆ្លើយ​តប​នឹង​ហានិភ័យ​ដែល​មាន​ចំពោះ​មុខ នៃ​ការ​រីក​រាលដាល​មេរោគ​បំប្លែង Delta នៅ​សហរដ្ឋ​អា​មេ​រិច​នៅឡើយ​ទេ​។

លោក ចូ បៃ​ឌិន​បាន​គូសបញ្ជាក់​ទៀត​ថា មេរោគ​បំប្លែង​ថ្មី​នេះ​ងាយស្រួល​ឆ្លង និង បង្ក​គ្រោះថ្នាក់​ជាង​មុន​។​ជាង​នេះ​ទៀត ពលរដ្ឋ​អា​មេ​រិច​គួរ​គិតពិចារណា​ឡើង​វិញ ពិសេស​យុវជន​អា​មេ​រិ​ក​តែ​ម្ដង ដែល​មិន​ទាន់​ចាក់​វាក់​សាំង ហើយ​ពួក​គេ​ទាំងនោះ ហាក់ដូចជា​មិន​មានការ​ព្រួយបារម្ភ​ពី​ការ​រាលដាល​ឆ្លង​មេរោគ​នេះ​ទាល់តែ​សោះ​។

បន្ថែម​ពី​នេះ សេត​វិមាន​អា​មេ​រិ​ក នឹង​បន្ត​ការ​ចាក់​វ៉ាក់សាំង​ដល់​ក្រុម​គ្រួសារ​វេជ្ជបណ្ឌិត និង ក្រុម​ថែរក្សា​សុខភាព ហើយ​រដ្ឋាភិបាល​អា​មេ​រិច នឹង​បង្កើន​ចំនួន​វ៉ាក់សាំង​ដល់​ក្មេង​ចន្លោះ​ពី ១២ ឆ្នាំ ១៨ ឆ្នាំ ដើម្បី​បន្ត​កម្មវិធី​សិក្សា​នា​ពេល​ខាង​មុខ​ផង​ដែរ​។

អា​មេ​រិ​ក​ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ប្រឈម​មុខ​នឹង​ប្រយុទ្ធ​ប្រឆាំង​សមរភូមិ​នៃ​ការ​រាលដាល​មេរោគ​កូ​វី​ដ​-១៩​កាន់តែ​ខ្លាំង ត្បិត​ថា តាម​ការ​ស្ទាបស្ទង់​របស់​សារព័ត៌មាន ABC News និង Washington Post បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ពលរដ្ឋ​អា​មេ​រិច ដែល​មិន​ទាន់​ទទួល​វាក់​សាំង ៧៤ ភាគរយ​បាន​ឆ្លើយ​តប​ថា​ពួក​គេ​ទំនងជា​មិន​ទៅ​ទទួល​វ៉ាក់សាំង​នោះ​ទេ​។

លេខាធិការដ្ឋាន​ខាង​ព័ត៌មាន​សេត​វិមាន Jen Psaki បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្ទាប់ស្ទង់​នោះ​ថា  ប្រសិនបើ​ពលរដ្ឋ​អា​មេ​រិច​មិន​ទាន់​ទទួល​បាន​វាក់​សាំង​ទេ នោះ​សហគមន៍​ដែល​ពលរដ្ឋ​រស់នៅ​នឹង​បន្ត​រង​ការ​រាលដាល​ការ​ឆ្លង​មេរោគ​ដដែល​។

បើ​ទោះបី​គោលដៅ​មិន​ទាន់​សម្រេច​បាន​ក្នុង​ការ​វាក់​សាំង​នៅ​ដើមខែ កក្កដា​នេះ ក៏​ពិតមែន ប៉ុន្តែ​រដ្ឋបាល​លោក ចូ​បៃ​ឌិន រំពឹង​ទុក​ថា ប្រជាពលរដ្ឋ​អា​មេ​រិច​ប្រមាណ ១៦០ លាន​នាក់ នឹង​ចាក់​វាក់​សាំង​គ្រប់​ចំនួន​ដូ​ស នឹង​បញ្ចប់​ចុង​ស​ប្តា​ហ៍​នេះ​៕

អត្ថបទ៖ សុខ សិទ្ធិការ្យ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញបារម្ភ ផែនការមេអភិវឌ្ឍខេត្តមណ្ឌលគិរីអាចនឹងត្រូវរំខានដោយសារបញ្ហាដីឯកជន

ព័ត៌មាន
កម្ពុជារំពឹងថា តាមរយៈផែនការមេអភិវឌ្ឍន៍ខេត្តមណ្ឌលគិរី ក្លាយជាតំបន់អេកូទេសចរណ៍ និងប៉ូលសេដ្ឋកិច្ចភូមិភាគឦសាន នឹងអាចទាក់ទាញភ្ញៀវទេសចរបាន…

ក្រុមហ៊ុន «AirAsia» នឹងទិញប្រតិបត្តិការអាជីវកម្មក្រុមហ៊ុន«Gojek» នៅថៃ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី អ៊ែរអេហ្សៀ (AirAsia) កំពុងបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងដើម្បីទិញយកអាជីវកម្មរបស់ក្រុមហ៊ុនឥណ្ឌូនេស៊ីហ្គូជេក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ