ទំនាក់​ទំនង​កម្ពុជា​-​អាមេរិក

ទូត​អាមេរិក​និយាយ​ថា​ ឈ្លោះ​ជាមួយ​អាមេរិក​ធ្វើ​ឲ្យ​កម្ពុជា​ខាត


ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​លោក​ William Heidt ប្រចាំ​នៅ​កម្ពុជា​បាន​និយាយ​ថា ការ​និយាយ​វាយ​ប្រហារ​សហរដ្ឋ​អាមេរិក​មិន​ប៉ះពាល់​អាមេរិកទេ តែ​វា​ប៉ះពាល់​ទៅ​លើ​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ ដែល​កំពុង​តែ​ធ្វើ​ឲ្យ​​ប្រទេស​តូច​មួយ​នេះ​ឯកោ​ពី​សហគមន៍​អន្តរជាតិ ខណៈ​ដែល​ខ្លួន​កំពុង​ត្រូវការ​ជំនួយ​គាំទ្រ​អន្តរជាតិ​ដើម្បី​លើក​ស្ទួយ​សេដ្ឋកិច្ច​ជាតិ។
លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា។
ដោយ

លោក​ William Heidt បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា ៖ «សម្ដី​ប្រឆាំង​អាមេរិក​បាន​ធ្វើ​ឲ្យ​ជនជាតិ​អាមេរិក និង​អ្នក​ទេសចរណ៍​លោក​ខាង​លិច​ជា​ច្រើន​មាន​អារម្មណ៍​លែង​កក់ក្តៅ​ជាង​មុន នៅ​ពេល​ធ្វើ​ដំណើរ​មក​កម្ពុជា​នា​ពេល​បច្ចុប្បន្ន»។

លោក​បន្ត​ថា​ «ឆ្នាំ​នេះ អ្នក​ទេសចរ​ទាំង​នោះ​អាច​នឹង​ទៅ​ចាយ​លុយ​នៅ ហាឡុង បេយ៍ ឬ​នៅ​ ភូកេត ជា​ជាង​នៅ​អង្គរ​វត្ត»។

លោក​ក៏​បាន​និយាយ​ផង​ដែរ​ថា ក្រុមហ៊ុន​អាមេរិក​និង​លោក​ខាង​លិច​ក៏​មាន​អារម្មណ៍​លែង​កក់​ក្តៅ​ដូច​មុន​​ផង​ដែរ ហើយ​ក្រុមហ៊ុន​កាន់តែ​តិច​ថែម​ទៀត​នឹង​មក​វិនិយោគ​នៅ​កម្ពុជា។

ម្ចាស់​ជំនួយ​មនុស្ស​ធម៌​ សប្បុរស​ធម៌​អាមេរិក ដែល​ជា​ក្រុម​ធំ​ជាង​គេ​និង​មាន​ទ្រព្យ​ច្រើន​ជាង​គេ​នៅ​ក្នុង​ពិភពលោក​ក៏​លែង​មាន​អារម្មណ៍​គិត​ថា​ខ្លួន​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដែរ ដែល​តាម​ការ​ប៉ាន់​ប្រមាណ​ថា អង្គការ​សប្បុរស​ធម៌​អាមេរិក​បាន​សាងសង់​សាលា​ជាង ១០០០​នៅ​កម្ពុជា។

លោក​ William Heidt សួរ​ថា​ «វា​ជា​ចំនួន​ច្រើន​មែន​ទេ? ខ្ញុំ​​បាន​ឮ​ពី​អង្គការ​សប្បុរស​ធម៌​ធំៗ​ខ្លះ​ថា ការ​ធ្វើ​ប្រតិបត្តិការ​នៅ​កម្ពុជា​កាន់​តែ​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង ហើយ​ពួកគាត់​កំពុង​ពិចារណា​ប្តូរ​ការងារ​ល្អៗ​របស់​គាត់​ទៅ​ឥណ្ឌូនេស៊ី បង់ក្លាដេស និង​វៀតណាម​វិញ»។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​​ លោក​ William Heidt​ ក៏​បាន​បដិសេធ​ថា អាមេរិក​មិន​បាន​នៅ​ពី​ក្រោយ​ករណី​លោក កឹម សុខា ជា​មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​និង​ចោទ​ប្រកាន់​ថា​ក្បត់​ជាតិ កាល​ពី​​ថ្ងៃ​ទី​២ ខែ​ក​ញ្ញា នោះ​ទេ។

លោក ​William Heidt ​​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក កឹម សុខា ផង​ដែរ។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​​​លោក ផៃ ស៊ីផាន បាន​និយាយ​ថា អ្នក​ដែល​ប្រាប់​ពិភព​លោក​ថា អាមេរិក​នៅ​ពី​ក្រោយ​ គឺ​លោក កឹម សុខា នោះ​ទេ ហើយ​ថា កម្ពុជា​ចាត់​ទុក​អាមេរិក​ជា​ដៃគូ​ជានិច្ច។

លោក ផៃ ស៊ីផាន បាន​និយាយ​ថា «យើង​អត់​ចាត់​ទុក​អាមេរិក​ជា​សត្រូវ​ទេ។ យើង​គ្រាន់​តែ​ប្រើ​សិទ្ធិ​របស់​យើង​ប្រាប់​កុំ​ឲ្យ​លូកដៃ​ក្នុង​កិច្ចការ​កម្ពុជា»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បោះបង់​ប្រាក់​ខែ​រាប់​​ពាន់​ដុល្លារ មក​បង្កើត​សេវា​ដឹក​ជញ្ជូន​​ម្ហូប​អាហារ Nham24

ព័ត៌មាន
លោក ចាន់ បូរីម៉ា ជា​ស្ថាបនិក​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ Nham24 ដែល​កំពុង​មាន​ភាព​ល្បីល្បាញ​នៅ​ភ្នំពេញ។ ដើម​ឡើយ លោក​គឺ​ជា​ប្រធាន​ផ្ន…

ប្រទេស​និង​តំបន់​ទាំង​១០ ដែល​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ

ព័ត៌មាន
ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កាន់​ប្រទេស​កម្ពុជា នៅ​ក្នុង​រយៈពេល ៦​ខែ​នៃ​ឆ្នាំ​២០១៧​នេះ សម្រេច​បាន​ទឹក​ប្រាក់​វិនិយោគ​ចំនួន​​ជាង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ