វិស័យពាណិជ្ជកម្ម

អាម៉េរិក ប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ចំនួនពីរ ដែលផលិតអាវុធផ្គត់ផ្គង់ឱ្យរុស្ស៊ីធ្វើសង្គ្រាមនៅអ៊ុយក្រែន


សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន ដែលជិតផុតអាណត្តិទៅហើយនោះបានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរ និងដៃគូរុស្ស៊ី ដែលត្រូវបានចោទប្រកាន់ជាលើកដំបូងថា បានផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធពេញលេញដល់រុស្ស៊ីសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។
វិស័យពាណិជ្ជកម្ម
ដោយ

ក្រោយទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ប្រទេសចិន ជាយូរមកហើយថា បានគាំទ្រកិច្ចខិតខំប្រឹងប្រែងធ្វើសង្រ្គាមរបស់រុស្ស៊ី ឈ្លានពានអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់ទំនិញប្រើប្រាស់ និងសមាសធាតុដែលអាចប្រើក្នុងការផលិតអាវុធ ដែលទីក្រុងប៉េកាំងបដិសេធនោះ នៅពេលនេះសហរដ្ឋអាម៉េរិក បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនចិន ចំនួនពីររួមមានក្រុមហ៊ុន Xiamen Limbach Aircraft Engine និង ក្រុមហ៊ុន Redlepus Vector Industry Shenzhen។

តាមរយៈសេចក្តីប្រកាសរបស់ខ្លួន ក្រសួងរតនាគារអាម៉េរិក បានចោទប្រកាន់ក្រុមហ៊ុនចិនទាំងពីរនេះថា មានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ូស្គូ ខណៈក្រុមហ៊ុនទាំងពីរបានបដិសេធ ហើយអ្នកការទូតចិន ក៏មិនទទួលស្គាល់ការចោទប្រកាន់នេះ។ ក្រសួងនេះបានលើកឡើងថា ក្រុមហ៊ុនចិនទាំងនេះបានសហការជាមួយក្រុមហ៊ុនការពារជាតិរុស្ស៊ីក្នុងការផលិតយន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយរបស់ទីក្រុងម៉ូស្គូ។ យន្តហោះគ្មានមនុស្សបើកនេះត្រូវបានរចនា បង្កើត និងផលិតនៅក្នុងប្រទេសចិន មុនពេលបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រើប្រាស់ក្នុងសមរភូមិដ៏ក្តៅគគុកនៅអ៊ុយក្រែន។

ប្រភពដដែលបាននិយាយថា យន្តហោះគ្មានមនុស្សបើក Garpiya ត្រូវបានដាក់ពង្រាយដោយរុស្ស៊ីនៅក្នុងសង្រ្គាមដ៏ឃោរឃៅរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើននាក់។

សេចក្តីថ្លែងការណ៍នេះបានចោទប្រកាន់ក្រុមហ៊ុន Xiamen Limbach Aircraft Engine ដែលមានមូលដ្ឋាននៅទីក្រុង Xiamen ថា បានផលិតម៉ាស៊ីនដ្រូនសម្រាប់ស៊េរី Garpiya ហើយបានចោទក្រុមហ៊ុន Redlepus Vector Industry Shenzhen ថា បានធ្វើការជាមួយក្រុមហ៊ុនការពារជាតិរុស្ស៊ី ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងការចោទប្រកាន់ក្រុមហ៊ុនទាំងពីរខាងលើ តំណាងផ្នែកលក់របស់ក្រុមហ៊ុន Xiamen Limbach Aircraft Engine បានបដិសេធថា ខ្លួនមិនបានផលិតម៉ាស៊ីនសម្រាប់យន្តហោះគ្មានមនុស្សបើក Garpiya និងនាំចេញផលិតផលរបស់ខ្លួនទៅប្រទេសរុស្ស៊ីនោះទេ។ ជាមួយគ្នានេះ ស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោនបានបដិសេធការចោទប្រកាន់ចុងក្រោយនេះ ហើយបាននិយាយថា ប្រទេសចិនកំពុងដោះស្រាយការនាំចេញផលិតផលយោធាប្រកបដោយការទទួលខុសត្រូវ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក ប្រឈមនឹងវិបត្តិឱនភាពថវិកាធំបំផុតទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន

ក្រសួងរតនាគារអាម៉េរិក បានប្រកាសកាលពីថ្ងៃសុក្រ ទី១៨ ខែតុលា ថា ឱនភាពថវិការបស់សហរដ្ឋអាម៉េរិក បានកើនឡើងដល់ជាង១,៨៣ទ្រីលានដុល្លារ សម្រាប់ស…

កំពង់ផែដ៏ធំរបស់ប្រទេសប៉េរូ ក្រោមជំនួយរបស់ចិន នឹងចាប់ផ្តើមដំណើរការនៅចុងខែវិច្ឆិកា

នាយកប្រតិបត្តិក្រុមហ៊ុនប្រតិបត្តិករកំពង់ផែ ខូស្កូ ស៊ីបភីង បាននិយាយកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា កំពង់ផែឆេនខេយ៍ដ៏ធំរបស់ប្រទេសប៉េរូនឹងចាប់ផ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ