Covid-19 នៅអាស៊ី

ករណី​អ្នកដំណើរពីនាវា Westerdam ម្នាក់​ ​ផ្ទុក​ Covid-19៖ កម្ពុជា, ម្ចាស់​នាវា​ស្នើ​ម៉ាឡេស៊ី​ពិនិត្យ​ម្ដងទៀត


ក្រុមហ៊ុនដែលជាម្ចាស់​នាវាទេសចរណ៍ Westerdam បាន​និយាយ​នៅថ្ងៃអាទិត្យ​នេះថា គេត្រូវការធ្វើតេស្ត​បន្ថែមទៀត ដើម្បី​បញ្ជាក់ថា អ្នកដំណើរជនជាតិអាមេរិកម្នាក់​ពីនាវា​​ទេសចរណ៍ Westerdam ដែលបានចូលចត​នៅកម្ពុជា​ កាលពីសប្ដាហ៍​មុន ពិតជាមានផ្ទុក​កូរ៉ូណាវីរុស មែន បន្ទាប់ពី​អ្នកដំណើររូបនោះ​ត្រូវ​បានធ្វើតេស្ត​ឃើញលទ្ធផល​វិជ្ជមាន នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ នេះ​បើ​យោងតាម​ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ។
នាវា​ទេសចរណ៍ Westerdam របស់អាមេរិក ដែលត្រូវ​ប្រទេស​មួយ​ចំនួន​មិនទទួល​ឲ្យ​ចូលចត​ដោយ​ខ្លាច​បញ្ហា​មេរោគ កូរ៉ូណា បានចូលចត​នៅ​កម្ពុជា កាលពីល្ងាចថ្ងៃទី១៣ កុម្ភៈ ២០២០។ រូបថត៖ ស្ថានទូត​អាមេរិក
ដោយ

ស្ត្រីជនជាតិអាមេរិកាំង អាយុ ៨៣ឆ្នាំ គឺជាអ្នកដំណើរដំបូងគេ​បង្អស់​ហើយ​នៃ​នាវា​ទេសចរណ៍ Westerdam ​គ្រប់គ្រងដោយ​ក្រុមហ៊ុន Holland America Inc ដែលត្រូវបានធ្វើតេស្ត​រកឃើញថា មាន​ផ្ទុក​កូរ៉ូណា​វីរុស (ដែលមាន​ឈ្មោះ​ផ្លូវការ Covid-19)។ 

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន​ Holland America បាននិយាយថា "ខណៈដែលលទ្ធផល​លើកទីមួយ​ត្រូវបានគេរាយការណ៍​ឲ្យ​ដឹង វាជា​លទ្ធផល​បឋម​នៅ​ពេលនេះ ហើយ​យើង​កំពុងរង់ចាំ​ការធ្វើ​តេស្ត​លើកទីពីរ ដើម្បីបញ្ជាក់"។ 

ស្របពេលជាមួយគ្នានេះ​ដែរ ក្រសួងសុខាភិបាល​កម្ពុជា ក៏បាន​ស្នើ​ឲ្យអាជ្ញាធរ​ម៉ាឡេស៊ី​ធ្វើការពិនិត្យ​ឡើងវិញទៅលើ​លទ្ធផល​តេស្ត​នោះ​ផង​ដែរ។ 

ក្រសួង​សុខាភិបាលកម្ពុជា បានបញ្ជាក់​អះអាងថា ការធ្វើតេស្ត​រក​ Covid-19 ទៅ​លើ​អ្នកដំណើរ​ពី​នាវា​ Westerdam នៅកម្ពុជា​ ធ្វើ​ឡើងដោយ​សហការជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO), និង​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​និង​បង្ការ​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក។ 

បើ​តាម​ក្រុមហ៊ុន Holland America នៅ​មាន​អ្នកដំណើរ ២៣៦​នាក់ និង​ក្រុម​នាវិក ៧៤៧នាក់ ទៀត ដែលស្ថិត​នៅ​ក្នុង​នាវា​នេះនៅឡើយ ដែល​កំពុង​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ប្រទេស​កម្ពុជា។ 

នាវា​ Westerdam បាន​មក​ដល់​កម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ ដោយ​ផ្ទុក​អ្នកដំណើរ ១៤៥៥នាក់ និង​សមាជិក​នាវិក ៨០២នាក់។ នាវា​នេះ​បាន​ចំណាយពេល ២សប្ដាហ៍​នៅក្នុង​សមុទ្រ បន្ទាប់ពី​ត្រូវ​ប្រទេស​ជប៉ុន កោះតៃវ៉ាន់ កោះ Guam ប្រទេស​ហ្វ៊ីលីពីន និង​ប្រទេស​ថៃ មិន​អនុញ្ញាត​ឲ្យ​ចូលចត។ 

ក្រសួងសុខាភិបាល​ម៉ាឡេស៊ី​បាននិយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍ថា ស្រ្តី​ជនជាតិអាមេរិកាំង អាយុ​៨៣ឆ្នាំនេះ បានធ្វើដំណើរតាមជើង​យន្តហោះចេញពីកម្ពុជា​​ទៅកាន់ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃសុក្រ រួមជាមួយនឹង​អ្នកដំណើរ ១៤៤នាក់ផ្សេងទៀត ពីនាវាទេសចរណ៍ Westerdam។ ស្វាមី​របស់​ស្ត្រី​រូបនេះ បាន​បង្ហាញ​រោគសញ្ញា​ដែរ ប៉ុន្តែ ធ្វើតេស្ត​រកមិនឃើញមាន​ផ្ទុក​មេរោគ Covid-19 ទេ។ ក្នុងចំណោម អ្នកដំណើរទាំង ១៤៥នាក់ មានតែប្ដីប្រពន្ធ​វ័យ​ចំណាស់​មួយ​គូ​នេះ​ទេ ដែល​បាន​បង្ហាញ​រោគសញ្ញា៕




អត្ថបទបន្ទាប់


ផ្សារឃ្លាំងរំសេវ នឹងបិទជាស្ថាពរនៅត្រឹមខែមេសាខាងមុខនេះ និងត្រូវប្តូរមកជាអគារទំនើបវិញ

ព័ត៌មាន
នៅមិនដល់៤ខែ ទៀតទេ ផ្សារឃ្លាំងរំសេវក៏ដូចជាមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ នឹងត្រូវបាត់ខ្លួន ដោយនឹងជំនួសមកវិញនៅអគារទំនើបថ្មីមួយវិញ ខណៈដែលដំណឹងលេ…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធ​ទិវា​នៃ​ក្ដី​ស្រលាញ់ ជាមួយ​​មនុស្ស​ចាស់ជរា ក្រីក្រ ទុគ៌ត

ព័ត៌មាន
កាលពីព្រឹក ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២០ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមទិវានៃក្ដីស្រលាញ់ និងការរៀបចំការពិសាអាហារសាមគ្គីជាមួយមនុស្សចាស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ