អាមេរិកថា«ឥរិយាបទឈ្លាពានរបស់ចិន»

មេបញ្ជាការកងទ័ពជើងទឹកអាមេរិកថា «ឥរិយាបទរបស់ចិនក្នុងសមុទ្រខាងត្បូង» ត្រូវតែមានការឆ្លើយតប និងត្រួតពិនិត្យ


មេបញ្ជាការនៃកងនាវាចរទីប្រាំពីររបស់កងទ័ពជើងទឹកអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យទី២៧សីហាថា «អាកប្បកិរិយាឈ្លានពាន» របស់ចិននៅក្នុងសមុទ្រចិនខាងត្បូង រួមទាំងការប្រើប្រាស់កាណុងបាញ់ទឹកដោយឆ្មាំឆ្នេរសមុទ្រចិន ទៅលើនាវាហ្វីលីពីននាពេលថ្មីៗនេះ ត្រូវតែមានការតបតវិញ និងត្រួតពិនិត្យ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិជាច្រើន។
អាមេរិកថា«ឥរិយាបទឈ្លាពានរបស់ចិន»
ដោយ

អនុឧត្តមនាវីឯកលោក Karl Thomas បានប្រាប់រ៉យទ័រថា អាមេរិកនឹងផ្តល់ការធានាគាំទ្រនៅពីក្រោយហ្វីលីពីន ប្រឈមមុខនឹង «បញ្ហាប្រឈមរួមគ្នា» នៅក្នុងតំបន់។ លោកថា «កងកម្លាំងរបស់អាមេរិកនៅទីនេះគឺមានមូលហេតុ»។ លោក Thomas បានលើកឡើងក្នុងន័យធៀបថា «នៅពេលពួកគេរុញយើងម្តងហើយម្តងទៀត យើងត្រូវតែមានសកម្មភាពតបតវិញ យើងត្រូវតែហ៊ានធ្វើប្រតិបត្តិការ និងប្រកួតប្រជែងវិញ»។ ទោះបីជាយ៉ាងណា ស្ថានទូតចិនប្រចាំទីក្រុងម៉ានីលមិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើរឿងនេះទេ។

បច្ចុប្បន្ន កងនាវាចរទីប្រាំពីររបស់កងទ័ពជើងទឹកអាមេរិក គឺជាកងនាវាចរធំបំផុតនៃកងទ័ពជើងទឹកអាមេរិក ដែលដាក់ត្រូវបានដាក់ពង្រាយនៅសមុទ្រប៉ាស៊ីហ្វិក។ កងនាវាចរនេះមានមានទីស្នាក់ការកណ្តាលនៅប្រទេសជប៉ុន មាននាវាចំនួន៧០គ្រឿង យន្តហោះប្រហែល១៥០គ្រឿង និងនាវិកបម្រើការជាង ២៧,០០០ នាក់។ កងនាវាចរទី៧នេះ ធ្វើប្រតិបត្តិការលើផ្ទៃសមុទ្រប្រមាណ ១២៤លានគីឡូម៉ែត្រការ៉េ ពីមូលដ្ឋាននៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។
គួរជម្រាបថា កាលពីថ្ងៃទី៥ ខែសីហា កប៉ាល់ឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកបាញ់ទៅលើទូកហ្វីលីពីន ដែលដឹកគ្រឿងផ្គត់ផ្គង់ដល់កងទ័ព ដែលឈរជើងនៅប្រជុំកោះ Thomas Shoal 2។
ជាមួយគ្នានេះដែរ លោក Thomas ថា លោកក៏បានពិភាក្សាជាមួយអនុឧត្តមនាវីឯកហ្វីលីពីន គឺលោក Alberto Carlos ដែលជាប្រធានទីបញ្ជាការខាងលិចហ្វីលីពីន អំពីបញ្ហាប្រឈម និងឱកាសនៅសមុទ្រចិនខាងត្បូង»។ កាលពីថ្ងៃទី២៦សីហា មេបញ្ជាការទាំងពីរក៏បានហោះហើររួមគ្នាពីទីក្រុងម៉ានីលទៅត្រួតពិនិត្យនៅដែនទឹកហ្វីលីពីននៅសមុទ្រចិនខាងត្បូងដែរ។
ស្របពេលជាមួយគ្នា សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីនក៏នបាននិងកំពុងធ្វើសមយុទ្ធរួមគ្នាមួយនៅក្នុងដែនទឹករបស់ហ្វីលីពីនកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមពីកប៉ាល់របស់អូស្ត្រាលី និងជប៉ុននៅលើការដាក់ពង្រាយនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ យន្តហោះទម្លាក់គ្រាប់បែករបស់ចិន បានហោះហើរនៅជិតប្រទេសជប៉ុន ខណៈពេលដែលយន្តហោះគ្មានមនុស្សបើកមួយផ្សេងទៀត បានធ្វើការហោះហើរចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃសុក្រសប្តាហ៍មុន៕




អត្ថបទបន្ទាប់


ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ក្រោយរបបយោធាបណ្តេញតំណាងអ្នកការទូតកំពូលរបស់ខ្លួនចេញពីប្រទេស

របបយោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យ ២៧ សីហា បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនបណ្តេញតំណាងប្រេសិតកំពូលរបស់ប្រទេសទីម័រខាងកើតចេញពីប្រទេស ក្រោយមន្ត្រីក…

អាស៊ានកំពុងតែពង្រឹងការទូទាត់តាមប្រព័ន្ធ QR កូដឆ្លងដែននៅក្នុងតំបន់យ៉ាងទូលំទូលាយ

បណ្តាប្រទេសនៅក្នុងតំបន់កំពុងតែជំរុញ និងពង្រឹងការទូទាត់ឆ្លងព្រំដែន ដោយប្រើប្រាស់ ប្រព័ន្ធ QR កូដទៅវិញទៅមកកាន់តែទូលំទូលាយ ខណៈដែលការទូទាត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ