ធនាគារកណ្តាលចិន

ធនាគារកណ្តាលចិនសន្យា «ជួយគាំទ្រសេដ្ឋកិច្ច» ចំពេលកូវីដ១៩កំពុងរាតត្បាតខ្លាំង


ប្រធានធនាគារកណ្តាលចិនកាលពីថ្ងៃសុក្របានសន្យាថា នឹងរក្សាគោលនយោបាយសមស្របដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងមានកំណើនយឺត ជាមួយនឹងវិធីសាស្រ្តជួយសម្របសម្រួលគាំទ្រដល់ក្រុមហ៊ុនខ្នាតតូច និង វិស័យដែលរងគ្រោះ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ ខណៈមានការរំពឹងទុកថា ធនាគារកណ្ដាលចិននឹងមានការជួយបន្ធូរបន្ថយផលប៉ះពាល់បន្ថែមទៀតនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
ប្រធានធនាគារកណ្តាលចិនកាលពីថ្ងៃសុក្របានសន្យាថា នឹងរក្សាគោលនយោបាយសមស្របដើម្បីគាំទ្រដល់សេដ្ឋកិច្ច ដែលកំពុងមានកំណើនយឺត
ដោយ

ការអត្ថាធិប្បាយរបស់ធនាគាកណ្តាលចិនអំពីការគាំទ្រដល់សេដ្ឋកិច្ចបានធ្វើឡើង ចំពេលដែលអ្នកវិភាគមួយចំនួនបានកាត់បន្ថយការព្យាករណ៍កំណើនប្រទេសចិន ដោយសារតែការបន្តការប្រើវិធានការបិទខ្ទប់ ដោយសារមានការឆ្លងនៃកូវីដ១៩ នៅក្នុងទីក្រុងធំៗជាច្រើន ដែលបានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ ការដឹកជញ្ចួន កំពង់ផែ និងការផ្អាកអាជីវកម្មក្រុមហ៊ុនធំៗជាច្រើនទៀត។

លោក Yi Gang ទេសាភិបាលធនាគារនៃប្រជាជនចិន (PBOC) បាននិយាយនៅក្នុងសុន្ទរកថា ប្រចាំឆ្នាំសម្រាប់អាស៊ីថា នៅក្នុងវេទិកាប៉ូអាវនាពេលថ្មីៗនេះថា គោលនយោបាយរូបិយវត្ថុរបស់ប្រទេសចិនដើម្បីគាំទ្រដល់សេដ្ឋកិច្ច គឺមានស្ថិរភាពល្អ ដូច្នេះជាមួយនឹងទស្សនវិស័យនៃគោលនយោបាយនេះប្រាកដជាអាចជួយជំរុញដល់សេដ្ឋកិច្ចបានពេញមួយឆ្នាំ។

យ៉ាងណាមិញ ក្រុមស្ថាប័នអ្នកឃ្លាំមើលនៅប្រទេសចិនបាននិយាយថា វិធានការជំរុញបន្ថែមនេះ នឹងត្រូវការអនុវត្តក្នុងពេលឆាប់ៗនេះ ប្រសិនបើរដ្ឋាភិបាលចង់សម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០២២ របស់ខ្លួនឲ្យបានក្នុងកម្រិត ៥,៥ %។

គួរកត់សម្គាល់ថា តម្លៃទំនិញ ម្ហូបអាហារ និងលំនៅដ្ឋានបានកើនឡើងទូទាំងពិភពលោកកាលពីឆ្នាំមុន ហើយសង្រ្គាមអ៊ុយក្រែនបានបន្ថែមសម្ទុះកាន់តែខ្លាំងដល់អតិផរណាពិភពលោក ដែលគំរាមកំហែងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចទូទាំងពិភពលោក និងស្ថិរភាពហិរញ្ញវត្ថុសកល។ ក្នុងនោះ អតិផរណាតម្លៃទំនិញប្រើប្រាស់ក្នុងប្រទេសចិនបានកើនឡើងលឿនជាងការរំពឹងទុកពី ០,៩% នៅក្នុងខែកុម្ភៈ ទៅដល់ ១,៥% នៅក្នុងខែមីនា ខណៈរដ្ឋាភិបាលចិនបានដាក់គោលដៅថា អតិផរណប្រចាំឆ្នាំនៅប្រទេសចិននៅឆ្នាំ២០២២នឹងមានត្រឹមរង្វង់ ៣%។

គួរជម្រាបថា មូលនិធិរូបិយវត្ថុអន្តរជាតិកាលកាលពីថ្ងៃទី ១៩មេសា បានកាត់បន្ថយការព្យាករកំណើនរបស់ខ្លួនសម្រាប់ប្រទេសចិនក្នុងឆ្នាំនេះមកនៅត្រឹម ៤,៤% ដោយសារតែមានវិធានការបិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ ដែលបណ្តាលឲ្យមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ៕

អត្ថបទ វ៉ាន់ ស្រីរ័ត្ន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេសគ្រោង នឹងជួយឥណ្ឌាផលិតយន្ដហោះចម្បាំងផ្ទាល់ខ្លួន ដើម្បីទាញឥណ្ឌាចេញពីរុស្ស៊ី

ព័ត៌មាន
ប្រទេសអង់គ្លេសនឹងផ្ដល់នូវការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយប្រទេសឥណ្ឌាដូចជាជំនួយក្នុងការផលិតយន្តហោះចម្បាំងផ្ទាល់ខ្លួន និង…

តើប្រទេសក្នុងតំបន់អាស៊ីណាខ្លះកំពុងបន្តទិញប្រេងពីរុស្ស៊ី?

ព័ត៌មាន
ការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានអូសបន្លាយអស់រយៈពេលជិត ២ ខែមកហើយ ខណៈការនាំចេញប្រេងរុស្ស៊ីជាច្រើននៅតែបន្តនាំចេញទៅកាន់ប្រទេសក្នុងតំប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ