អត្រាប្តូរប្រាក់

Bitcoin នឹងកាន់តែស្របច្បាប់ ក្រោយអាម៉េរិកអនុម័តលើមូលនិធិជួយដូរអត្រាប្តូរប្រាក់


លោក ហ្គារី ហ្គិនស្ល័រ (Gary Gensler) ប្រធាននិយ័តករមូលបត្រអាម៉េរិក កាលពីថ្ងៃពុធ ទី១០ ខែមករា បានអនុម័តមូលនិធិជួញដូរអត្រាប្តូរប្រាក់ ប៊ីតខញ អ៊ីធីអេហ្វ (Bitcoin ETF) ដែលចុះបញ្ជីនៅសហរដ្ឋអាម៉េរិក ជាលើកដំបូងមិនធ្លាប់មានសម្រាប់តាមដាន Bitcoin ហើយនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់ Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ធំបំផុតរបស់ពិភពលោក និងឧស្សាហកម្មគ្រីបតូទាំងមូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានធំៗជាច្រើន។
អត្រាប្តូរប្រាក់
ដោយ

បើតាមសេចក្ដីជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួន និយ័តករមូលបត្រអាម៉េរិក បានអនុម័តការដាក់ពាក្យស្នើសុំពីក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន ប៊្លែករ៉ក់ (BlackRock) ក្រុមហ៊ុន អាក អ៊ីនវ៉េសមិន & ថ្វិនធីវ័នស៊ែរ (Ark Investments and 21Shares ក្រុមហ៊ុន ហ្វីដេលីធី (Fidelity) ក្រុមហ៊ុន អ៊ីនវេស្កូ (Invesco) និងក្រុមហ៊ុន វែនអេក (VanEck) ព្រមទាំងក្រុមហ៊ុនជាច្រើនទៀត ហើយការជួញដូរមួយចំនួនត្រូវបានរំពឹងថា ចាប់ផ្ដើមនៅថ្ងៃព្រហស្បត៍ សប្ដាហ៍នេះ។

ការអនុម័តនេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់ Bitcoin និងទីផ្សាររូបិយប័ណ្ណគ្រីបតូ ដែលបានញាំញីដោយរឿងអាស្រូវជាបន្តបន្ទាប់ ដូចជាការចោទប្រកាន់ថា គ្រីបតូជាពិសេស Bitcoin ជាប្រភពដ៏ធំនៃការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មជាដើម។

ក្រុមអ្នកវិភាគនៅធនាគារអង់គ្លេស ស្ទេនដាត ឆាធ័រ (Standard Chartered) នៅសប្តាហ៍នេះបានព្យាករថា មូលនិធិជួញដូរអត្រាប្តូរប្រាក់ Bitcoin ETF អាចនឹងទាក់ទាញប្រតិបត្តិការជួញដូរបានចន្លោះពី៥០ពាន់លានដុល្លារអាម៉េរិកទៅ១០០ពាន់លានដុល្លារអាម៉េរិក គ្រាន់តែក្នុងឆ្នាំ២០២៤ នេះ ហើយជាលទ្ធផលវាអាចនឹងជំរុញឱ្យតម្លៃរបស់ Bitcoin ហក់ឡើងរហូតដល់១០ម៉ឺនដុល្លារអាម៉េរិកក្នុងមួយកាក់។

លោក អេឌ្រូ ប៊ន (Andrew Bond) នាយកគ្រប់គ្រង និងជាអ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន រ៉ូសេនប្លេត សិកឃ្យូរីធី (Rosenblatt Securities) និយាយថា ការអនុម័តមូលនិធិជួញដូរអត្រាប្តូរប្រាក់ Bitcoin ETF នឹងជួយធ្វើឱ្យរូបិយប័ណ្ណ Bitcoin កាន់តែស្របច្បាប់ថែមទៀតនៅក្នុងការជួញដូរ។

រូបិយប័ណ្ណ Bitcoin បានហក់ឡើងថ្លៃជាង៧០%ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារមានការរំពឹងទុកថា មូលនិធិជួញដូរអត្រាប្តូរប្រាក់ Bitcoin ETF សម្រាប់តាមដានប្រតិបត្តិការជួញដូរ Bitcoin នឹងត្រូវបានអនុម័តទទួលស្គាល់ជាផ្លូវការ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ធនាគារជាច្រើននៅវៀតណាមបញ្ចុះអត្រាការប្រាក់ច្រើនសម្រាប់កម្ចីទិញផ្ទះនៅដើមឆ្នាំ២០២៤

នៅប៉ុន្មានថ្ងៃដំបូងនៃឆ្នាំថ្មី២០២៤ នេះ ធនាគារជាច្រើននៅប្រទេសវៀតណាម បានបញ្ចុះអត្រាការប្រាក់ច្រើនសម្រាប់កម្ចីទិញផ្ទះចន្លោះពី១% ទៅ២% បើធៀបនឹង…

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ៖ រាជរដ្ឋាភិបាល កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ