សូឡាអាម៉េរិក

សមាគមអ្នកផលិតសូឡាអាម៉េរិកស្នើឱ្យរដ្ឋាភិបាលអាម៉េរិកដំឡើងពន្ធលើសូឡា ខណៈការនាំចូលសូឡាពី៤ប្រទេសក្នុងអាស៊ានរូមទាំងកម្ពុជាកើនឡើងយ៉ាងគំហុក


កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែសីហា សមាគមក្រុមអ្នកផលិតបន្ទះសូឡា ឬ បន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាម៉េរិកបានស្នើឱ្យក្រសួងពាណិជ្ជកម្មអាម៉េរិក ពិចារណាដំឡើងពន្ធលើផលិតផលបន្ទះសូឡា ខណៈដែលការនាំចូលបន្ទះសូឡាពី៤ប្រទេសក្នុងតំបន់អាស៊ានរួមមានវៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជាកើនឡើងយ៉ាងគំហុក។
សូឡាអាម៉េរិក
ដោយ

ការស្នើនេះ ធ្វើឡើងស្របពេលប្រទេសទាំង៤នេះ កំពុងប្រឈមការស៊ើបអង្កេតក្នុងករណីចោទប្រកាន់ថា ប្រទេសទាំងនេះអនុវត្តការធ្វើពាណិជ្ជកម្មដោយមិនត្រឹមត្រូវនៅក្នុងវិស័យសូឡាដែលមានទំហំច្រើនពាន់លានដុល្លារនេះ។

សូមបញ្ជាក់ថា កាលពីខែឧសភា ដើមឆ្នាំ២០២៤ នេះ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានចាប់ផ្តើមបើកការស៊ើបអង្កេតលើផលិតផលបន្ទះសូឡាផលិតនៅប្រទេសវៀតណាម ថៃ ម៉ាឡេស៊ី និងកម្ពុជា។ បណ្ដាក្រុមហ៊ុនផលិតបន្ទះសូឡាអាម៉េរិក បានចោទប្រកាន់ថា ផលិតផលបន្ទះសូឡាដែលនាំចូលពីប្រទេសទាំង៤នេះត្រូវបានលក់នៅសហរដ្ឋអាម៉េរិកក្នុងតម្លៃទាបខ្លាំងដោយសារបន្ទះសូឡាដែលផលិតនៅប្រទេសទាំងនេះ ទទួលបានការឧបត្ថម្ភធនពីប្រទេសចិន។

យោងតាមទិន្នន័យពាណិជ្ជកម្មអាម៉េរិកបានបង្ហាញថា ប្រទេសទាំង៤នេះមានចំណែកគ្រប់ដណ្ដប់រហូតដល់ទៅជិត៨០%ឯណោះនៃបន្ទះសូឡាដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ទាំងអស់កាលពីឆ្នាំមុន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តើកត្តាអ្វីជំរុញឱ្យតម្លៃលំនៅឋាននៅទូទាំងប្រទេសចិនបន្តធ្លាក់ចុះយ៉ាងគំហុកដោយគ្មានសញ្ញាថមថយ?

ទិន្នន័យផ្លូវការបង្ហាញថា តម្លៃលំនៅឋានថ្មីក្នុងទីក្រុងធំៗចំនួន៧០នៅប្រទេសចិន បានធ្លាក់ចុះជាមធ្យម៨% កាលពីអំឡុងខែកក្កដា ពីកម្រិតខ្ពស់បំផុតមិន…

ម៉ាឡេស៊ីនឹងខាតថវិកាជាង២ពាន់លានដុល្លារក្នុង១ឆ្នាំ ក្រោមផែនការដំឡើងប្រាក់ខែជូនមន្ត្រីរាជការ

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក អានវ៉ា អ៊ីប្រាហ៊ីម បានប្រកាសនៅថ្ងៃសុក្រនេះថា មន្រ្តីរដ្ឋាភិបាលទាំងអស់នឹងទទួលប្រាក់ឧបត្ថម្ភបន្ថែម ដោយផែនការនេះគ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ