កូវីដ១៩នៅកម្ពុជា

រកឃើញ​អ្នក​វិជ្ជមាន​កូវីដ១៩​ចំនួន​៥៨០​នាក់​បន្ថែម​ទៀតធ្វើ​ឲ្យករណី​ឆ្លងកូវីដ១៩សរុប​នៅ​កម្ពុជាកើនលើស១ម៉ឺននាក់


ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៥៨០នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយមានដល់១៧៧នាក់ ស្របពេលដែលអ្នកស្លាប់កើនឡើងថែម៥នាក់ទៀត។
បុគ្គលិកសុខាភិបាលកំពុងយកសំណាកពលរដ្ឋ រាជធានីភ្នំពេញ។ រូបភាព៖ប៉ុក វន្ថា/ខេមបូណូមីស
ដោយ

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩​ទាំង ៥៨០​នាក់​នោះ មានករណី​ចម្លង​ក្នុង​សហគមន៍​នៃ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ៥៧៩ករណី និង១ករណីទៀតជាអ្នកដំណើរមកពីក្រៅប្រទេស ស្របដែល​អ្នកជា​សះស្បើយ​មាន​ចំនួន​ដល់​ទៅ​១៧៧នាក់ ដែល​តម្រូវ​ឲ្យ​ចេញពី​មន្ទីរពេទ្យ ហើយ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​បន្ថែម​ទៀត​ដោយ​ខ្លួនឯង​។

សម្រាប់​អ្នក​វិជ្ជមាន​ករណី​សហគមន៍​ទាំង​៥៧៩​នាក់ រួម​មាន រាជធានី​ភ្នំពេញ​ ៣៣៧​ករណី​, បន្ទាយមានជ័យ ៩១ករណី, ខេត្តកណ្ដាល ៥១ករណី​,  ព្រះ​សីហ​នុ​ ៩១​ករណី​, ព្រៃវែង ​២​ករណី​, ស្វាយ​រៀង​ ១​ករណី​, កំពង់ឆ្នាំង​១ករណី​, កំពង់ធំ​ ២​ករណី​, កែប ១​ករណី, ត្បូងឃ្មុំ ១ករណី, និង កំពង់ស្ពឺ ​១​ករណី​។

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដោយឡែក​មួយទៀត​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​ក្នុងថ្ងៃនេះ​ដដែល​បាន​គូសបញ្ជាក់​ថា មាន​អ្នកជំងឺ​កូ​វី​ដ​០៥​នាក់​ទៀត បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​កូ​វី​ដ​-១៩ ក្នុង​នោះ​មាន ស្រ្តីអាយុ ៥៨ឆ្នាំ បុរសអាយុ ៤១ឆ្នាំ បុរសអាយុ ៥១ឆ្នាំ បុរសអាយុ ៣២ឆ្នាំ និងស្រ្តីអាយុ ៨១ឆ្នាំ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០២១ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប​ចំនួន​ ១០៥៥៥​នាក់ហើយ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៣៥៧៧ នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ ចំនួន​៦៨៩២ នាក់ និង​ស្លាប់​បាត់បង់​ជីវិត​ចំនួន​៧៩នាក់​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង ជំរុញឲ្យផលិតផលរបស់ខ្លួនទាំងអស់ អាចបញ្ជាទិញលើប្រព័ន្ធអនឡាញបាន

ព័ត៌មាន
ទោះស្ថិតក្នុងកាលៈទេសៈលំបាកនៃការរាតត្បាតដោយជំងឺកូវីដ-១៩ក្ដី ក្រុមហ៊ុន ជីប ម៉ុង នៅតែបន្តរក្សាបាននូវភាពឈានមុខគេនៅក្នុងទីផ្សារកម្ពុជាដដែ...

អឺរ៉ុប​លេងធម៌ក្ដៅ​មែនទែនហើយ ដោយ​បានដាក់ពាក្យប្ដឹងក្រុមហ៊ុន AstraZeneca ព្រោះតែ​ផ្គត់ផ្គង់វ៉ាក់សាំងមិនគ្រប់ចំនួន

ព័ត៌មាន
គណៈកម្មការអឺរ៉ុប បានបញ្ជាក់នៅថ្ងៃចន្ទ ទី ២៦ ខែមេសា ឆ្នាំ២០២១ថា ខ្លួនបានសម្រេចដាក់ពាក្យប្ដឹងតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុនផលិតឱសថរបស់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ