ក្រុមហ៊ុនមេរបស់ Google

រដ្ឋមួយចំនួននៅអាមេរិក ប្ដឹងក្រុមហ៊ុនមេរបស់ Google ពីបទបំពានច្បាប់ប្រឆាំងសេចក្ដីទុកចិត្ត


អាជ្ញាធរនៅក្នុងរដ្ឋមួយចំនួននៅអាមេរិក ដែលដឹកនាំដោយអាជ្ញាធររដ្ឋតិចសាស់ បានដាក់ពាក្យជាថ្មីប្ដឹងទៅកាន់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ដោយក្រុមអាជ្ញាធរនៃរដ្ឋទាំងនោះ បានចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះថា បានប្រើល្បិច បង្ខិតបង្ខំ និងបំពានច្បាប់ប្រឆាំងនឹងសេចក្ដីទុកចិត្តរបស់រដ្ឋាភិបាលអាមេរិក ដ្បិតថា ក្រុមហ៊ុននេះ បានប្រឹងប្រែងខ្លាំងណាស់ក្នុងការជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ដែលមានឥទ្ធិពលលើសលុបជាងក្រុមហ៊ុនផ្សេងៗទៀត។
រូបតំណាងៈ ក្រុមហ៊ុន Google
ដោយ

ការ​ចោទប្រកាន់​ថ្មី​ៗ​នេះ គឺជា​ការ​ដាក់​គំនាប​កាន់តែ​ខ្លាំង​ថ្មី​ៗ​បន្ថែម​ទៀត ទៅ​លើ​ក្រុមហ៊ុន Google ទាក់ទង​នឹង​សកម្មភាព​របស់​ក្រុមហ៊ុន​នេះ ខណៈ​ដែល​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​អា​មេ​រិ​កមួយ​នេះ ក៏​កំពុង​ប្រឈម​នឹង​បណ្ដឹង​ជា​ច្រើន​ទៀត​ផង​ដែរ រួម​ទាំង​បណ្ដឹង​នៅ​ក្នុង​ក្រសួងយុត្តិធម៌ ទាក់ទង​នឹង​ការ​អនុវត្ត​អាជីវកម្ម​ផ្ដាច់មុខ​ជាដើម​។

កាលពី​ស​ប្ដា​ហ៍​មុន​នេះ​ដែរ​ក្រុមហ៊ុន Google ក៏​ទើបតែ​បាន​ចាញ់ក្ដី​នៅ​ឧទ្ទ​រណ៍ ដែល​ជា​បណ្ដឹង​របស់​សភាព​អឺរ៉ុប​ដែល​បាន​ប្ដឹង​ក្រុមហ៊ុន​នេះ ពី​បទ​បំពាន​ច្បាប់​ប្រឆាំង​នឹង​សេចក្ដី​ទុកចិត្ត ហើយ​សហភាព​អឺរ៉ុប​បាន​សម្រេច​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​នេះ ដល់​ទៅ​ជិត​៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ឯណោះ​។

យ៉ាងណាមិញ សម្រាប់​បណ្ដឹង​របស់​អាជ្ញាធរ​រដ្ឋ​មួយ​ចំនួន​នៅ​អា​មេ​រិ​ក ដែល​ប្ដឹង​ក្រុមហ៊ុនមេ​របស់ Google ត្រូវ​បាន​ដាក់​ទៅ​កាន់​តុលាការ​សហព័ន្ធ​ក្នុង​ទីក្រុង​ញូ​វ​យក​រួចរាល់​ហើយ កាលពី​ស​ប្ដា​ហ៍​មុន ហើយ​បាន​ប្ដឹង​ចោទ​ក្រុមហ៊ុន​នេះ​ថា បាន​ប្រើ​ល្បិច​រកស៊ី​ផ្ដាច់មុខ និង​បង្ខិតបង្ខំ​ឲ្យ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឲ្យ​ផ្សព្វផ្សាយ​ជាមួយ​ខ្លួន និង​ដណ្ដើម​យក​ការ​គ្រប់គ្រង​ការ​រ​ប្រកួតប្រជែង​ទីផ្សារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន​ឡាញ ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា គឺជា​ការ​រកស៊ី​ផ្ដាច់មុខ ផ្ទុយ​ទៅ​នឹង​ច្បាប់ពាណិជ្ជកម្ម​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​របស់​ Google គឺជា​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​ទី​៣​ក្នុង​ពិភពលោក​បន្ទាប់​ពី Apple និង Microsoft ខណៈ​ដែល​ក្រុមហ៊ុន​ទាំងនេះ គឺ​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ក្រុមហ៊ុន ដែល​មាន​តម្លៃ​លើ​១​ទ្រី​លាន​ដុល្លារ​អា​មេ​រិ​ក​៕

None



អត្ថបទបន្ទាប់


រដ្ឋសភាវៀតណាមកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ សម្រាប់ឆ្នាំ ២០២២

ក្រោយរងការបក់បោកដោយវិបត្តិកូវីដ១៩ ពេលនេះរដ្ឋសភាវៀតណាមបានកំណត់ទិសដៅកំណើន GDP ពី ៦ ទៅ ៦,៥ ភាគរយ ខណៈប្រាក់ចំណូលសម្រាប់ពលរដ្ឋវៀតណាមម្នា…

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត

រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ - ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ