ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការ​ចែកចាយ​ផលិតផល​ធានា​រ៉ាប់រង​អាយុ​ជីវិត


រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ - ថ្ងៃនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី បានប្រកាសអំពីភាពជាដៃគូរយៈពេលយូរអង្វែង ដើម្បីផ្តល់ការការពារ និងសន្សំដល់ប្រជាពលរដ្ឋកម្ពុជាឲ្យបានកាន់តែទូលំទូលាយ។ ភាពជាដៃគូដែលត្រូវបានអនុម័តដោយ ធនាគារជាតិនៃកម្ពុជា និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ នឹងពង្រីកលទ្ធភាពទៅកាន់ប្រជាពលរដ្ឋកម្ពុជាដើម្បីទទួលបានសេវាធានារ៉ាប់រងអាយុជីវិតដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិមកពីប្រទេសជប៉ុន។
ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី

លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ មានប្រសាសន៍ថា “កិច្ចសហការធ្វើអាជីវកម្មប៊ែងកាសួរេន (Bancassurance) នេះនឹងធ្វើឲ្យ អេ​ អឹម ខេ ខិតទៅជិតអតិថិជនមួយជំហានទៀត តាមរយៈការផ្ដល់ប្រឹក្សាដោយឥតគិតថ្លៃសម្រាប់សេវាកម្មធានារ៉ាប់រងអាយុជីវិត ទៅឲ្យអតិថិជនសន្សំ កម្ចី ភ្នាក់ងារ និងអតិថិជនផ្សេងៗ ដោយនឹងចាប់ផ្ដើមនៅទីតាំងចំនួន ៥០សាខា ​នៅក្នុងឆ្នាំ​២០២១ និងតាមបណ្ដាសាខាផ្សេងទៀតនៅឆ្នាំបន្តបន្ទាប់ជាមួយដៃគូដែលជាក្រុមហ៊ុនធានារ៉ាប់រងប្រកបដោយវិជ្ជាជីវៈខ្ពស់។ យើងខ្ញុំជឿជាក់ថា ភាពជាដៃគូនេះ នឹងផ្តល់ឱកាសឲ្យ អេ អឹម ខេ ពង្រីក និងពង្រឹងសេវាកម្ម និងផ្តល់សុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ដល់អតិថិជនទាំងអស់តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុមួយដ៏ច្បាស់លាស់ដើម្បីបញ្ចៀសហានិភ័យដែលនឹងកើតមានឡើងដោយយថាហេតុនៅក្នុងជីវភាពប្រចំាថ្ងៃ។ អេ អឹម ខេ តែងតែជ្រើសរើសការចូលរួមបេសកកម្មជាមួយដៃគូដែលមានកិត្តិនាម និងគុណភាពដូចជា ក្រុមហ៊ុនធានារ៉ាប់រង ដាយ អ៊ិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនល្បី និងនាំមុខគេមួយនៅប្រទេសជប៉ុនមានអាយុកាលជាង១២០ឆ្នាំ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុននេះ​កំពុងតែផ្ត​ល់សេវាកម្មធានារ៉ាប់រងអាយុជីវិតជូនអតិថិជនជាង៦៥លាននាក់នៅលើសាកលលោក។”

ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាដៃគូ ជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី ក្នុងការចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត

លោក អាឡិន ថៃ អគ្គនាយក នៃក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា​ ” យើងមានក្តីរំភើបចំពោះភាពជាដៃគូជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី។ យើងមានគោលដៅរួមមួយមួយក្នុងការនាំយកដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពនិងតម្លៃសមរម្យជូនទៅដល់អតិថិជន អេ អឹម ខេ តាមរយៈសាខា​ និងបណ្តាញភ្នាក់ងារទូទាំងប្រទេស។ ភាពជាដៃគូនេះនឹងជួយយើងក្នុងការពង្រីកអាជីវកម្ម និងមូលដ្ឋានអតិថិជនកាន់តែសម្បូរបែប។

អំពី ដាយ អ៊ិឈិ ឡាយហ្វ៍​

ក្រុមហ៊ុន ដាយ​ អ៊ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (”ដាយ អ៊ិឈិ ឡាយហ្វ៍”)​គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ហូលឌីង (”DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅក្នុងប្រទេសជប៉ុន អស់រយៈពេលជិត ១២០​ ឆ្នាំ ​ជាប្រវត្តិសាស្ត្រ។ DLHD ជាក្រុមហ៊ុនដែលបានចុះបញ្ជីនៅលើទីផ្សារភាគហ៊ុន Tokyo Stock Exchange។

ចាប់តាំងពីបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩០២ មក DLHD បានបេ្តជ្ញាចិត្តឈរនៅក្បែរអតិថិជនរបស់យើង និងមនុស្សជាទីស្រឡាញ់របស់ពួកគេអស់មួយជីវិត និងខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈរបស់យើង ”អតិថិជនជាចម្បង”។ យើងចូលរួមចំណែកជាមួយសហគមន៍មូលដ្ឋានតាមរយៈការផ្តល់ជូនសេវាធានារ៉ាប់រងអាយុជីវិត និងសេវាកម្មផ្សេងទៀត។

អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន។ គិតត្រឹមត្រីមាសទី២ ឆ្នាំ ២០២១    អេ អឹម ខេ មានអតិថិជនសរុបចំនួនជិត ១លាននាក់ មានការិយាល័យប្រតិបត្តិការចំនួន ១៥០កន្លែង និងភ្នាក់ងារជាង ៦,០០០កន្លែង នៅទូទាំងប្រទេស។  អេ អឹម ខេ មានផលិតផល និងសេវាកម្មជាច្រើនកំពុងផ្តល់ជូនអតិថិជន ដូចជាសេវាប្រាក់កម្ចី  ប្រាក់សន្សំ  សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស សេវាទូទាត់វិក្កយបត្រ សេវាបង់រំលស់ សេវាធានារ៉ាប់រងខ្នាតតូច សេវាបើកប្រាក់បៀវត្សរ៍  ម៉ាស៊ីនដក និងដាក់ប្រាក់ដោយស្វ័យប្រវត្តិ (ATMs/CDMs) ជាពិសេស គឺ AMK Mobile ប្រតិបត្តិការធនាគារលើទូរស័ព្ទដៃ ដែលអាចធ្វើការទូទាត់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលកាតទូរស័ព្ទ និងបង់វិក្កយបត្រថ្លៃទំនិញផ្សេងៗតាមរយៈការស្កេន KHQR វេរលុយទៅមករវាងធនាគារក្នុងស្រុកផ្សេងៗ តាមរយៈប្រព័ន្ធទូទាត់បាគង និងសេវាផ្សេងៗជាច្រើនទៀត។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមួយចំនួននៅអាមេរិក ប្ដឹងក្រុមហ៊ុនមេរបស់ Google ពីបទបំពានច្បាប់ប្រឆាំងសេចក្ដីទុកចិត្ត

ព័ត៌មាន
អាជ្ញាធរនៅក្នុងរដ្ឋមួយចំនួននៅអាមេរិក ដែលដឹកនាំដោយអាជ្ញាធររដ្ឋតិចសាស់ បានដាក់ពាក្យជាថ្មីប្ដឹងទៅកាន់ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរ…

ទ្រូម៉ាន់នី នៅតែបន្តការប្តេជ្ញាចិត្តជាមួយធនាគារជាតិនៃកម្ពុជាដោយបង្កើតសេវាថ្មីដើម្បីសម្រួលបន្ថែមជូនប្រជាជនកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា អះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះធនាគារជាតិន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ