កិច្ចព្រមព្រៀងសន្ដិភាព

អាម៉េរិក ប្រាប់ឱ្យថៃ ប្រញាប់ងាកមកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាព ខណៈរដ្ឋមន្ត្រីការពារជាតិថៃ និយាយទាំងព្រហើនមិនឱ្យភាគីទី៣លូកដៃ


ប្រមុខការទូតអាម៉េរិក បានទូរសព្ទទៅកំញើញរដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយជំរុញឱ្យថៃ ប្រញាប់ងាកមកអនុវត្តកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ។ តែរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ណាត់ថាពុង ណាក់ផានិច (Nattapon Nakpanich) បានចេញមកនិយាយទាំងទទឹងទិសថា ដំណោះស្រាយងាយទេ គឺកម្ពុជា ត្រូវតែដកទ័ពរបស់ខ្លួនចេញឱ្យអស់ពីគ្រប់តំបន់ ដែលមានការប្រឈមមុខដាក់គ្នា មុននឹងការចរចាអាចចាប់ផ្ដើមទៅបាន។
កិច្ចព្រមព្រៀងសន្ដិភាព
ដោយ

​ហើយថែមទាំងនិយាយទាំងងងើលថា ជម្លោះព្រំដែន គឺជាបញ្ហាទ្វេភាគីរវាងកម្ពុជា និងថៃ គឺមិនចាំបាច់មានអន្តរាគមន៍ពីភាគីទី៣ ដូចជាមហាយក្សចិន ឬសហរដ្ឋអាម៉េរិកឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ (Marco Rubio) ជំរុញថៃ ប្រញាប់ងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ប្រធានអាស៊ាន និងប្រធានាធិបតី ដូណាល់ ត្រាំ។ ការជំរុញបែបនេះធ្វើឡើងក្រោយប្រមុខការទូតអាម៉េរិក មានការព្រួយបារម្ភទាក់ទិនការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតាមបណ្ដោយព្រំដែនកម្ពុជា ដែលលោកយល់ថា ចាំបាច់ត្រូវតែកាត់បន្ថយភាពតានតឹងជាបន្ទាន់។ ទន្ទឹមនេះប្រមុខការទូតអាម៉េរិក ជំរុញឱ្យមេការទូតថៃ ត្រូវចាត់វិធានការម៉ឺងម៉ាត់ និងច្បាស់លាស់ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងរវាងកងកម្លាំងកម្ពុជា និងថៃ។

ទោះជាយ៉ាងណានាយឧត្តមសេនីយ៍ ណាត់ថាពុង ណាក់ផានិច (Nattapon Nakpanich) រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បានចេញមកនិយាយទាំងទទឹងទិសថា ដំណោះស្រាយងាយទេ គឺកម្ពុជា ត្រូវតែដកទ័ពរបស់ខ្លួនចេញពីគ្រប់តំបន់ ដែលមានការប្រឈមមុខដាក់គ្នា មុនពេលការចរចាអាចចាប់ផ្ដើម ហើយថា ជម្លោះព្រំដែន គឺជាបញ្ហាទ្វេភាគីរវាងកម្ពុជា និងថៃ គឺមិនចាំបាច់មានអន្តរាគមន៍ពីភាគីទី៣ ដូចជាមហាយក្សចិន ឬសហរដ្ឋអាម៉េរិក នោះឡើយ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ រូបនេះ បាននិយាយទាំងបំពានការពិតគួរឱ្យអស់សំណើចថា ប្រទេសថៃ បានស្វែងរកសន្តិភាពតាំងពីដើមដំបូងមកម្ល៉េះ។ ទន្ទឹមនឹងថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិ ចំពោះបំណងល្អរបស់ពួកគេ ដែលចង់បញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃ រដ្ឋមន្ត្រីការពារជាតិថៃ បាននិយាយយ៉ាងឡូយបែបភ័យៗថា បណ្ដាប្រទេសមហាអំណាចពិភពលោក ដែលមានសមត្ថភាពខាងផ្កាយរណប អាចពិនិត្យផ្ទៀងផ្ទាត់បានថា ភាគីកម្ពុជា គឺជាអ្នកផ្ដើមសកម្មភាពយោធាមុន៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ថៃ ប្រកាន់យកលក្ខខណ្ឌ៣ដដែល សម្រាប់ចរចាបទឈប់បាញ់ជាមួយកម្ពុជា

ប្រទេសថៃ នៅតែប្រកាន់ជំហរយកលក្ខខណ្ឌចំនួន៣ ដែលខ្លួនបានដាក់ចេញកន្លងមកក្នុងការចរចាបទឈប់បាញ់ជាមួយកម្ពុជា ដែលលក្ខខណ្ឌទាំងនេះទំនងជាមិនអាចទៅរួ…

ថៃ ចង់មានបទឈប់បាញ់នៅមុនបុណ្យណូអែល ប៉ុន្ដែនៅតែទទូចឱ្យកម្ពុជា ទទួលយកលក្ខខណ្ឌ ៣ចំណុច ដែលខ្លួនបានកំណត់

ប្រទេសថៃ ដែលជាអ្នកចាប់ផ្ដើមបញ្ឆេះសង្គ្រាមព្រំដែនជាមួយកម្ពុជា បានបង្ហាញពីការរំពឹងទុកនៅថ្ងៃទី ១៩ ខែធ្នូនេះថា នឹងអាចមានបទឈប់បាញ់ជាមួយកម្ពុជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ