ច្រកជម្លៀសជនស៊ីវិល

ប្រមុខUN ជំរុញរុស្ស៊ី និងអ៊ុយក្រែនសហការគ្នាបើកច្រកសុវត្ថិភាពសម្រាប់ជម្លៀសជនស៊ីវិលចេញពីសមរភូមិ


លោក អង់តូនីញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវធ្វើការរួមគ្នា ដើម្បីរៀបចំច្រករបៀងមនុស្សធម៌ និងការជម្លៀសជនស៊ីវិលចេញពីតំបន់នានាក្នុងប្រទេសអ៊ុយក្រែន ដែលកំពុងហែកហួរដោយសារសង្គ្រាម។ ការសំណូមពររបស់ប្រមុខដឹកនាំ UN ដូចនេះ ធ្វើឡើងនៅក្នុងពេលធ្វើសន្និសីទកាសែត អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ូស្គូកាលពីថ្ងៃអង្គារទី២៦មេសា។
UNជំរុញរុស្ស៊ីអ៊ុយក្រែនសហការគ្នាបើកច្រកជម្លៀសជនស៊ីវិល
ដោយ

«​យើង​ត្រូវការ​ជា​បន្ទាន់​នូវ​ច្រករបៀង​មនុស្សធម៌ ដែល​ធានា​បាន​ពី​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​» នេះ​ជា​អ្វី​ដែល​លោក​ហ្គូ​ទែ​រ៉េ​ស បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​លោក ស៊ែរ​ហ្កី ឡាវ​រ៉ូ​វ (Sergey Lavrov) ។

ប្រមុខ​ដឹកនាំ UN​បន្ត​ថា​៖ លោក​បាន​ស្នើ​ឲ្យ​បង្កើត​ក្រុម​ទំនាក់ទំនង​មនុស្សធម៌​មួយ ដែល​ចូលរួម​ពី​ភាគី​រុ​ស្ស៊ី អ៊ុយ​ក្រែ​ន និង​ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ការ​បើក​ច្រករបៀង​សុវត្ថិភាព​សម្រាប់​ជន​ស៊ី​វិល​។

លោក Guterres បាន​ប្រាប់​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​ថា លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រមូល​ធនធាន​របស់​អង្គការសហប្រជាជាតិ ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស និង​ជម្លៀស​ប្រជាជន​ដែល​នៅ​សេសសល់​ចេញពី​ទីក្រុង Mariupol និង​ទីតាំង​របស់​អ៊ុយ​ក្រែ​ន​ផ្សេង​ទៀត ដែល​កំពុង​ត្រូវ​បាន​ឡោម​ព័ទ្ធ​។ ជន​ស៊ី​វិល​រាប់​ពាន់​នាក់​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌ សង្គ្រោះ​ជីវិត​យ៉ាង​ខ្លាំង និង​ជា​បន្ទាន់​។

គួរ​ជម្រាប​ថា បើ​ផ្អែក​លើ​ប្រភព​ព័ត៌មាន​ពី​ស្ថាប័ន​ធំ​ៗ​ជា​ច្រើន មាន​ពលរដ្ឋ​ប្រមាណ ១០​ម៉ឺន​នាក់ កំពុង​ជាប់​គាំង​ក្នុង​ទីក្រុង​ម៉ា​រី​យ៉ូ​ប៉ូ​ល ខ្វះខាត​ទឹក ស្បៀងអាហារ និង​ថ្នាំសង្កូវ ខណៈ​ជា​ច្រើន​ពាន់​នាក់​ទៀត​កំពុង​លាក់ខ្លួន​ជាមួយ​កងទ័ព​អ៊ុយ​ក្រែ​ន ដែល​នៅ​សេសសល់​ក្នុង​តំបន់​រោងចក្រ​ស្លរ​ដែក Azov​។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​បាន​លើក​ឡើង​ក្នុង​សន្និសីទកាសែត ដែរ​ថា ភាគី​រុ​ស្ស៊ី​បាន​ត្រៀមខ្លួន​រួច​ហើយ ក្នុង​ការ​សហការ​ជាមួយ​ក្រុមការងារ របស់​អង្គការសហប្រជាជាតិ ដើម្បី​ធ្វើ​យ៉ាងណា សម្រួល​ដល់​ជន​ស៊ី​វី​ល ព្រោះ​បំណង​របស់​រុ​ស្ស៊ី គឺ​ការពារ​អាយុជីវិត​ប្រជាជន​ស៊ី​វី​ល​។

ដោយឡែក នៅ​ថ្ងៃ​ពុធ​ទី​២៧​មេ​សា​នេះ តាម​ការ​គ្រោងទុក​លោក​អង់​តូ​នី​ញ៉ូ ហ្គូ​ត​ទែ​រ៉េ​ស បាន​ចូល​ទៅ​ជួប​ប្រធានាធិបតី​ពូ​ទី​ន ដើម្បី​ជជែក​ពី​បញ្ហា​មនុស្សធម៌​ដដែល​នេះ​។ ជាក់ស្តែង លោកពូ​ទី​ន បាន​យល់ព្រម​ជា​គោលការណ៍​ហើយ លើ​ការ​ចូលរួម​របស់​អង្គការសហប្រជាជាតិ និង​គណៈកម្មាធិការ​អន្តរជាតិ​កាក​បាត​ក្រហម ក្នុង​ការ​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​រោងចក្រ​ស្លរ​ដែក ដែល​ត្រូវ​បាន​ឡោម​ព័ទ្ធ​នៅ​ទីក្រុង Mariupol ភាគ​ខាងត្បូង​ប្រទេស​អ៊ុយ​ក្រែ​ន​។

បន្ថែម​ពីលើ​ការ​យល់ព្រម​ខាងលើ លោកពូ​ទី​ន​បាន​បង្ហើប​ថា រុ​ស្ស៊ី​និង​អ៊ុយ​ក្រែ​ន និង​បន្ត​ការ​ចរចា​គ្នា​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ពេល​ខាង​មុខ​នេះ​។ លោកពូ​ទី​ន សង្ឃឹមថា កិច្ចចរចា​លើក​ក្រោយ​ៗ​នឹង​ផ្តល់​លទ្ធផល​ជា​វិជ្ជមាន ជាង​ពេល​មុន​ៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី ដកប្រេងដូងឆៅ ចេញពីបញ្ជីបម្រាមនាំចេញដូងប្រេងទៅក្រៅប្រទេស

ព័ត៌មាន
ប្រទេសឥណ្ឌូនេស៊ីនឹងមិនដាក់បញ្ចូលប្រេងដូងឆៅ នៅក្នុងបញ្ជីហាមឃាត់ការនាំចេញងប្រេង ដែលបានគ្រោងទុកនោះទេ ហើយវាជាការកាត់ចេញដ៏សំខាន់មួយ ពីអ្វី…

អឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថា ជាការគំរាមកំហែង

ព័ត៌មាន
សហភាពអឺរ៉ុបថ្កោលទោសរុស្ស៊ី ពីការកាត់ផ្តាច់ឧស្ម័នពីប្រទេសប៉ូឡូញ និង ប៊ុលហ្គារី ថាជាការគំរាមកំហែង! ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានកាត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ