បច្ចេកវិទ្យារថយន្ត

តើសហរដ្ឋអាម៉េរិក គ្រោងចាត់វិធានការអ្វីបន្ថែមទៀតហើយ ដើម្បីប្រឆាំងនឹងប្រទេសចិន?


ទន្ទឹមនឹងបង្កើនពន្ធលើការនាំចូលរថយន្តពីចិន និងរឹតបន្តឹងលើលំហូរចេញបច្ចេកវិទ្យា និងឧបករណ៍បន្ទះសៀឃ្វី ឬបន្ទះឈីបទៅចិន នៅពេលនេះសហរដ្ឋអាម៉េរិក កំពុងរៀបចំដាក់ចេញបម្រាមមិនឲ្យស្ថាប័ន ឬពលរដ្ឋអាម៉េរិក ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដែលផលិតនៅក្នុងប្រទេសចិន បន្ថែមមួយទៀត។ តាមការគ្រោងទុកបម្រាមដែលអាម៉េរិក សង្កត់ធ្ងន់ប្រឆាំងនឹងឧបករណ៍បច្ចេកវិទ្យាចិននោះ គឺបច្ចេកវិទ្យាសម្រាប់រថយន្តម៉ូដែលចាប់ពីឆ្នាំ២០២៧ ឡើងទៅ។ នេះបើយោតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បច្ចេកវិទ្យារថយន្ត
ដោយ

សហរដ្ឋអាម៉េរិក គ្រោងដាក់ចេញបម្រាមហាមឃាត់ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យារថយន្តទាំងផ្នែករឹង និងទន់ (Hardware and Software) មួយចំនួនដោយផលិតនៅប្រទេសចិន ក្រោមហេតុផលបារម្ភពីសន្តិសុខ និងសុវត្ថិភាពសាធារណៈ។ បច្ចុប្បន្ន រដ្ឋការសហរដ្ឋអាម៉េរិក កំពុងរៀបចំសិក្សាដាក់ចេញបម្រាមនេះ ដោយសង្កត់ធ្ងន់ជាពិសេសទៅលើប្រភេទឧបករណ៍បច្ចេកវិទ្យា ដែលបំពាក់លើរថយន្តដឹកទំនិញ និងរថយន្តក្រុង។

ក្រុមមន្ត្រីអាម៉េរិក អះអាងថា ខ្លួនបារម្ភពីបច្ចេកវិទ្យាដែលប្រើសម្រាប់ការបើកបរដោយស្វ័យប្រវត្តិរបស់ចិន អាចអនុញ្ញាតឱ្យសត្រូវមានលទ្ធភាពលួចចូលទៅគ្រប់គ្រងយានយន្តនោះ ពីចម្ងាយបង្កហានិភ័យផ្សេងៗដល់ប្រទេស ជាពិសេស គឺបញ្ហាសន្តិសុខ។ ទូរទស្សន៍ BBC បានរាយការណ៍ថា បច្ចុប្បន្ននេះសហរដ្ឋអាម៉េរិក បានបង្កើនការប្រុងប្រយ័ត្នបំផុតលើឧបករណ៍ និងកម្មវិធីនានា ដែលអភិវឌ្ឈន៍ដោយជនជាតិចិន និងរុស្ស៊ី។

ពាក់ព័ន្ធនឹងគម្រោងការនេះ លោកស្រី ជីណា រ៉ាំមុនឌូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាម៉េរិក បាននិយាយថា ផែនការនេះ គឺជាផ្នែកមួយដើម្បីការពារសហរដ្ឋអាម៉េរិក។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តសព្វថ្ងៃនេះ មានកាមេរ៉ា មីក្រូហ្វូន ឧបករណ៍ GPS និងបច្ចេកវិទ្យាផ្សេងទៀត ដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត ដូច្នេះការគ្រោងដាក់ចេញផែនការនេះមិនកើតចេញពីការស្រមើស្រមៃនោះទេ ពោលគឺដើម្បីការពារសន្តិសុខជាតិ និងឯកជនភាពរបស់ពលរដ្ឋអាម៉េរិក។

ឆ្លើយតបទៅនឹងផែនការរបស់សហរដ្ឋអាម៉េរិកនេះ ក្រុមមន្ត្រីចិន បាននិយាយថា សហរដ្ឋអាម៉េរិក កំពុងពង្រីកគំនិតទុទិដ្ឋិនិយមដោយយកបញ្ហាសន្តិសុខជាតិ ធ្វើជាលេសដាក់បន្ទុកលើក្រុមហ៊ុនចិន ដោយអយុត្តិធម៌។

លោក លីន ជៀន (Lin Jian) អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចិនប្រឆាំងដាច់ខាតចំពោះការពង្រីកគំនិតយកបញ្ហាសន្តិសុខជាតិ ជាលេសរបស់សហរដ្ឋអាម៉េរិក ធ្វើឱ្យមានការរើងអើស និងប្រឆាំងជាមួយក្រុមហ៊ុន និងផលិតផលរបស់ចិន។ ទន្ទឹមនឹងនេះ មន្ត្រីជាន់ខ្ពស់រូបនេះ ជំរុញឱ្យភាគីអាម៉េរិក គោរពគោលការណ៍ទីផ្សារសេរី និងផ្តល់នូវបរិយាកាសអាជីវកម្មបើកចំហ យុត្តិធម៌ តម្លាភាព និងមិនរើសអើងសម្រាប់សហគ្រាសចិន៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


វៀតណាម រំពឹងសហរដ្ឋអាម៉េរិក ទទួលស្គាល់ខ្លួនជារដ្ឋមានសេដ្ឋកិច្ចទីផ្សារសេរី ពេលលោក តូ ឡឹម ជាន់ទឹកដីអាម៉េរិកលើកដំបូង

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឹម បានប្រាប់អ្នកវិនិយោគថា លោករំពឹងសហរដ្ឋអាម៉េរិកនឹងចាត់ថ្នាក់វៀតណាម ជារដ្ឋដែលមានប្រព័ន្ធសេដ្ឋកិច្ច…

តើមានកត្តាអ្វីជំរុញឱ្យ ADB រក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅកម្រិត៥,៨%នៅឆ្នាំនេះ និង៦%នៅឆ្នាំក្រោយ?

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរង្វង់៥,៨%នៅឆ្នាំ២០២៤ និង៦%នៅឆ្នាំ២០២៥។ ជាមួយគ្នានេះ ការឆ្លុះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ