សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកថា សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិកមិនគួរត្រូវជ្រើសរើសរវាងអាម៉េរិក និងចិននោះទេ


លោកស្រី ជេណិត យេឡេន រដ្ឋមន្ត្រីហិរញ្ញវត្ថុសហរដ្ឋអាម៉េរិក កាលពីថ្ងៃព្រហស្បតិ៍បានធានាជាថ្មីចំពោះបណ្ដាប្រទេសនៅតំបន់អាស៊ីថា វិធីសាស្រ្តរបស់សហរដ្ឋអាម៉េរិកចំពោះប្រទេសចិននឹងមិននាំទៅរកការបែកបាក់សេដ្ឋកិច្ចសកល«ដ៏មហន្តរាយ»ដែលនឹងបង្ខំ ឱ្យពួកគេត្រូវតែជ្រើសរើសយកសហរដ្ឋអាម៉េរិក ឬក៏ចិននោះឡើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក

នៅក្នុងសុន្ទរកថាមួយនៅមុនពេលកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកដែលរៀបចំធ្វើនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាម៉េ​រិកនៅក្នុងខែនេះ លោកស្រី យេណិត បាននិយាយថា ការកាត់ផ្តាច់ទាំងស្រុងនៃសេដ្ឋកិច្ចអាម៉េ​រិក និងចិន គឺ«មិនទាន់ជាក់ស្តែងទេ» ជាពិសេសភាពស្មុគស្មាញនៃខ្សែច្រវាក់ផ្គត់ផ្គង់អាស៊ី និងទំនាក់ទំនងសេដ្ឋកិច្ចដ៏ស៊ីជម្រៅក្នុងតំបន់ជាមួយនឹងប្រទេសចិន។

ការចេញមកបញ្ជាក់បែបនេះរបស់លោកស្រី គឺចង់ឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងពីការបែងចែកភូមិសាស្ត្រនយោបាយសេដ្ឋកិច្ចសកលឱ្យទៅជាបក្សពួកម្ខាងដឹកនាំដោយអាម៉េ​រិក និងម្ខាងទៀតនៅខាងចិន ខណៈដែលការគ្រប់គ្រងលើការនាំចេញបច្ចេកវិទ្យាសន្តិសុខជាតិ បានកើនឡើងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។

លោកស្រី យេឡេន បានបញ្ជាក់ថា ការបែកខ្ញែកសេដ្ឋកិច្ចអាម៉េ​រិកពិតប្រាកដ ឬវិធីសាស្រ្តដែលប្រទេសនានារួមទាំងប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបង្ខំចិត្តចូលទៅខាងណាមួយនោះ នឹងជះផលប៉ះពាល់អវិជ្ជមានជាសកល ហើយអាម៉េ​រិក ក៏មិនចង់ឃើញពិភពលោកមានការបែកបាក់គ្នាបែបនេះ និងផលប៉ះពាល់ដ៏មហន្តរាយបណ្ដាលមកពីការបែកបាក់គ្នានេះដែរ។

ប៉ុន្តែផ្ទុយមកវិញលោកស្រី យេឡេន បាននិយាយថា សហរដ្ឋអាម៉េ​រិកកំពុងបន្ត«កាត់បន្ថយហានិភ័យ និងការធ្វើពិពិធកម្ម»នៃទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងប្រទេសចិន ដោយការវិនិយោគលើការផលិតនៅក្នុងស្រុក និងដោយការពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញពិភពលោករួមទាំងប្រទេសនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។

លោកស្រី យេឡេន បានបន្ថែមថា សហរដ្ឋអាម៉េ​រិកនឹងមិនសម្របសម្រួលលើសកម្មភាពសន្តិសុខជាតិនោះទេ ប៉ុន្តែមានបំណងរឹតបន្តឹងសកម្មភាពទាំងនោះឱ្យស្ថិតក្នុងដែនកំណត់មួយតែប៉ុណ្ណោះ គឺគ្មានចេតនា«រារាំងកំណើននៅក្នុងប្រទេសចិន»នោះឡើយ។

ការលើកឡើងទាំងប៉ុន្មានរបស់លោកស្រី យេឡិន នៅខាងលើនេះបានធ្វើឡើងនៅឯព្រឹត្តិការណ៍សង្គមអាស៊ីមួយដែលបានកើតឡើងនៅពេលអាម៉េ​រិកកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំ និងមន្ត្រីកំពូលផ្សេងទៀតមកពីប្រទេស APEC នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ចាប់ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា ហើយសេតវិមាន ក៏ចង់កំណត់យកកិច្ចប្រជុំនេះ សម្រាប់ធ្វើជាជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ផងដែរ៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


សង្រ្គាមតម្លៃរថយន្តនៅចិនកំពុងកើនឡើង ខណៈក្រុមហ៊ុន BYD បញ្ចុះតម្លៃ១០%

ក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយរបស់ចិន បានប្រកាសបញ្ចុះតម្លៃរហូតដល់១០ភាគរយ ចំពោះរថយន្តអគ្គីសនីជាច្រើនប្រភេទ ខណៈដែលសង្…

តើការធ្លាក់ចុះតម្លៃប្រាក់យ៉េន បង្ខំឱ្យជប៉ុនកាត់បន្ថយការចំណាយពាន់លានដុល្លារទៅលើវិស័យយោធា ឬយ៉ាងណា?

ការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន កំពុងបង្ខំឱ្យប្រទេសជប៉ុន កាត់បន្ថយខ្ទង់ចំណាយរាប់ពាន់លានដុល្លារ លើវិស័យការជាតិរបស់ខ្លួន ដែលជាអ្វីដែលគេមើលឃ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ