សាលារៀនឯកជននៅថៃ

នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមសងប្រាក់ទៅឲ្យអាណាព្យាបាលសិស្ស


លោកប្រយុទ្ធ ចាន់អូចារ បានបញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមប្រគល់ប្រាក់ដែលជាថ្លៃឈ្នួលសាលាឲ្យទៅអាណាព្យាលបាលសិស្សវិញ អំឡុងពេលដែលសាលាមិនបានបង្រៀនពេញលេញ ដោយគ្រាន់តែមានបង្រៀនតែតាមអនឡាញប៉ុណ្ណោះ។ ការបញ្ជារបស់នាយករដ្ឋមន្ត្រីថៃនេះ គឺធ្វើឡើងបន្ទាប់ពីមានការទាមទារពីសំណាក់អាណាព្យាបាលសិស្សនៃសាលាឯកជន។
នាយករដ្ឋមន្ត្រីថៃ បញ្ជាឲ្យមានការស៊ើបអង្កេតលើសាលាឯកជន ដែលមិនព្រមសងប្រាក់ទៅឲ្យអាណាព្យាបាលសិស្ស
ដោយ

ត្រូវបាន​ស្រង់​សម្ដី ដោយ​សារព័ត៌មាន​បាងកកប៉ុស្ដិ៍ លោក​ប្រាយុទ្ធ បាន​និយាយថា «សាលា​ឯកជន​ទាំងនេះ គួរតែ​ដឹងហើយថា ថ្លៃឈ្នួល​ដែល​មិនត្រូវបាន​យក​មកប្រើប្រាស់​នៅអំឡុង​ពេល​ដែល​មាន​ការរៀន​តាម​អនឡាញ មាន​ដូចជា ថ្លៃម្ហូបអាហារ, ការដឹកជញ្ជូន, កុំព្យូទ័រ និងសេវាអ៊ីនធើណែត និងដំណើរ​ទស្សនកិច្ច​សិក្សា​ជាដើម»។

នៅអំឡុងពេល​មានការរីករាលដាលជា​ថ្មី​នៃមេរោគកូវីដ-១៩ សាលា​ជាច្រើន​នៅក្នុង​ប្រទេសថៃ​ត្រូវបាន​បញ្ជាឲ្យបិទ នៅក្នុង​ខែមករា ហើយ​ត្រូវ​មក​បង្រៀនតាម​អនឡាញជំនួស​វិញ។

រដ្ឋមន្ត្រី​ក្រសួងអប់រំថៃ គូសបញ្ជាក់ថា សាលា​បានបិទ​នៅពេញ​មួយខែ​មករាកន្លង​ទៅនេះ តែថ្លៃឈ្នួល​សាលា​ត្រូវបាន​អាណាព្យាបាលសិស្ស​បង់រួចអស់​ហើយ ដែលប្រាក់ទាំងនោះ ប៉ុន្ដែ មិនត្រូវបាន​យក​ប្រើប្រាស់អ្វីទេ ហេតុនេះ សាលា​ត្រូវតែ​ប្រគល់ប្រាក់​ទាំងនោះ​មកឲ្យ​អាណាព្យបាល​សិស្ស​វិញ។

ជាមួយគ្នានេះ ក្រុម​សាលា​ឯកជន ក៏បាន​យល់ព្រម​នឹង​ផ្ដល់ព័ត៌មាន​លម្អិត​បន្ថែម​នៃលទ្ធភាព​នៃការ​បង្វិល​សង​ប្រាក់ឈ្នួល​សិក្សានេះ នៅក្នុងរយៈពេល ១៥ថ្ងៃផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន អះអាងថា វ៉ាក់សាំងកូវីដ-១៩ របស់ចិននឹងមកដល់កម្ពុជានៅថ្ងៃ ៧ កុម្ភៈ

ព័ត៌មាន
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ចិន នឹងត្រូវដឹកមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី៧ ខែក…

មានសាលារៀន៦០ទៀត នៅខេត្តចំនួន៦ មិនទាន់បើកទ្វារឲ្យសិស្សចូលរៀននៅឡើយទេ

ព័ត៌មាន
សាលារៀនប្រមាណ៦០ នៅតាមខេត្តមួយចំនួន មិនទាន់បើកដំណើរការឲ្យសិស្សចូលរៀនវិញនៅឡើយទេ តាំងពីការផ្អាកដោយសារតែបញ្ហាកូវីដ-១៩ មក។ ការមិនទាន់បើ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ