មន្ត្រីអាមេរិកកំពុងមានបំណងលក់សព្វាវុធឱ្យវៀតណាម!

អាមេរិក-វៀតណាមកំពុងស្ថិតក្នុងការពិភាក្សាលើកិច្ចព្រមព្រៀងយោធា ដែលអាចធ្វើឲ្យចិន និងរុស្ស៊ីខឹងសម្បារ


យោងតាមមន្ត្រីអាមេរិកពីររូបបានឱ្យដឹងថា រដ្ឋបាលលោក ចូ បៃដិន កំពុងស្ថិតក្នុងដំណាក់កាលពិភាក្សាជាមួយភាគីវៀតណាមលើកិច្ចព្រមព្រៀងយោធា ដែលធ្លាប់ជាប្រទេសអតីតគូសត្រូវនឹងគ្នា។
មន្ត្រីអាមេរិកកំពុងមានបំណងលក់សព្វាវុធឱ្យវៀតណាម!

កញ្ចប់យោធានោះអាចនឹងចេញជារូបរាងឡើងនៅឆ្នាំក្រោយ ដែលនឹងរួមមានយន្តហោះចម្បាំងសេរីទំនើប F-16 ទៀតផង បន្ទាប់ពីប្រទេសទាំងពីរបង្កើនទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ ទោះយ៉ាងណា ការណ៍នេះប្រាកដជានឹងធ្វើឱ្យចិនខឹងសម្បារ និងរុស្ស៊ីអាក់អន់ចិត្ត ព្រោះថា ម៉ូស្គូគឺអ្នកលក់សព្វាវុធធំបំផុតមកឱ្យហាណូយ ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូងជាមួយប៉េកាំងកំពុងកើនកម្តៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។

ការចរចារលើកិច្ចព្រមព្រៀងទិញលក់អាវុធរវាងអាមេរិកនិងវៀតណាមខាងលើ គឺកំពុងស្ថិតក្នុងដំណាក់កាលជជែកគ្នាដំបូងនៅឡើយទេ ពោលគឺមិនទាន់ព្រមព្រៀងគ្នានៅឡើយទេ។ ដូចនេះគេមិនអាចដឹងលម្អិតអំពីទំហំការចំណាយ និងមានសព្វាវុធអ្វីខ្លះនៅក្នុងកញ្ចប់យោធានោះទេ។ តែអ្វីដែលគេអាចដឹងបាន នេះគឺជាលទ្ធផលនៃកិច្ចពិភាក្សារវាងមន្ត្រីអាមេរិក និងវៀតណាមនៅហាណូយ និងញូវយ៉កកាលពីប៉ុន្មានខែមុននេះ។ យោងតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ វ៉ាស៊ីនតោនមានបំណងផ្តល់ឱ្យទីក្រុងហាណូយនូវសព្វាវុធតម្លៃថ្លៃ និងទំនើប ដើម្បីគេចចេញពីការពឹងផ្អែកជាប្រពៃណីលើអាវុធផលិតដោយរុស្ស៊ី ដែលមិនទាន់សម័យ និងតម្លៃថោក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម និងអាមេរិកមិនអាចសុំការបំភ្លឺបានទេជុំវិញរឿងនេះ។ តែបើតាមមន្ត្រីអាមេរិកដែលដឹងអំពីបញ្ហានេះ ទំនាក់ទំនងសន្តិភាពប្រទេសទាំងពីរកំពុងបង្ហាញពីសញ្ញាញល្អប្រសើរជាលំដាប់ ហើយវៀតណាមបានបង្កាញការចាប់អារម្មណ៍ចំពោះប្រព័ន្ធយោធារបស់អាមេរិក ជាពិសេសគ្រឿងសព្វាវុធដែលអាចត្រួតពិនិត្យសន្តិសុខដែនសមុទ្រ ដូចជាយន្តហោះចម្បាំង និងអាវុធផ្សេងទៀត។ ដូច្នេះហើយ រដ្ឋាភិបាលអាមេរិកកំពុងផ្តល់ជម្រើសផ្នែកហិរញ្ញវត្ថុដែលល្អសម្រាប់វៀតណាមយកទៅគិតពិចារណា។

ទោះយ៉ាងណា កិច្ចព្រមព្រៀងយោធាណាមួយរវាងអាមេរិក-វៀតណាម ប្រាកដជានឹងធ្វើឱ្យចិនក្តៅក្រហាយ ចំពេលដែលភាពតានតឹងសមុទ្រចិនខាងត្បូងមិនទាន់ចុះត្រជាក់នៅឡើយ។ ទីក្រុងហាណូយនឹងត្រូវពន្យល់ចិនដែលនៅក្បែរខាង ហេតុអ្វីបង្កើនសមត្ថភាពយោធានៅពេលនេះ។ លោក Jeffrey Ordaniel សាស្ត្រាចារ្យនៅសកលវិទ្យាល័យសិក្សាសន្តិសុខតូក្យូ និងជាប្រធានវេទិកាប៉ាស៊ីហ្វិកបាននិយាយថា អាមេរិក-វៀតណាមកំពុងបង្កើនសមត្ថភាពការពារ ដោយមិនចង់ឱ្យមានការឆ្លើយតបពីចិន។ លោក ចេហ្វ្រី ថា នេះជាសកម្មភាពធ្វើឱ្យមានតុល្យភាព។ ទីក្រុងវ៉ាស៊ីនតោនអាចផ្លាស់ប្តូរជំនួយយោធាពីតំបន់មជ្ឈឹមបូព៌ា មកកាន់ឥណ្ឌូប៉ាស៊ីហ្វិកដោយផ្តល់សព្វាវុធឱ្យប្រទេសដៃគូដូចជាវៀតណាម ហ្វីលីពីន និងតៃវ៉ាន់ក្នុងការទប់ទល់នឹងទីក្រុងប៉េកាំង។

កាលពីដើមខែនេះ ប្រទេសវៀតណាម និងមហាអំណាចអាមេរិក បានបង្កើនទំនាក់ទំនងការទូតឱ្យដល់ចំណុចកំពូល នៅពេលប្រធានាធិបតី លោកចូ បៃដិន បានមកទស្សនកិច្ចផ្ទាល់នៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ វៀតណាមតែងចំណាយប្រមាណ២ពាន់លានដុល្លារជារៀងរាល់ឆ្នាំលើការនាំចូលយោធា។ ក្រោយពេលដែលសហរដ្ឋអាមេរិកហាមឃាត់លើការលក់អាវុធនៅឆ្នាំ២០១៦ជាង៨០%នៃអាវុធដែលហាណូយទិញ បានមកពីប្រទេសរុស្ស៊ី និងបន្ទាប់មកកូរ៉េខាងត្បូង និងឥណ្ឌា។

តួយ៉ាង តម្លៃថ្លៃនៃសព្វាវុធរបស់អាមេរិក និងការហ្វឹកហាត់លើគ្រឿងអាវុធនៅតែជាឧបសគ្គចម្បងសម្រាប់វៀតណាម។ ជាងមួយទសវត្សន៍មកនេះ វៀតណាមបានទិញអាវុធមិនដល់៤០០លានដុល្លារពីអាមេរិកនោះទេ។ តែដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានធ្វើឱ្យស្មុគស្មាញសម្រាប់វៀតណាមទទួលបានសព្វាវុធពីទីក្រុងម៉ូស្គូតទៅទៀត ដែលជាដៃគូប្រពៃណីផ្គត់ផ្គង់អាវុធដល់ទីក្រុងហាណូយតាំងពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ។ កត្តាមួយទៀត តាមការរាយការណ៍ដោយរ៉យទ័រ ការបន្តនាំចូលអាវុធពីរុស្ស៊ីដោយវៀតណាម ក៏អាចទាញឱ្យអាមេរិកដាក់ទណ្ឌកម្មលើខ្លួនផងដែរ៕




អត្ថបទបន្ទាប់


អាមេរិកដាក់ចេញច្បាប់ ដើម្បីរារាំងចិនកុំឲ្យទទួលបានប្រាក់ឧបត្ថម្ភក្នុងឧស្សាហកម្មឈីប

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីសប្ដាហ៍មុន បានសម្រេចជាលើកចុងក្រោយដោយបានដាក់ចេញនូវច្បាប់មួយចំនួន ដើម្បីរារាំងចិន និងប្រទេសដទៃទៀតពីកា…

បំណុលសាធារណៈរបស់ឡាវឡើងដល់១២៣%នៃ GDP ខណៈជាងពាក់កណ្តាលជំពាក់ចិន

ព័ត៌មាន
ទំហំបំណុលសាធារណៈរបស់រដ្ឋាភិបាលឡាវកាន់តែកើនឡើង ពោលគឺមានទំហំរហូតដល់១២៣% នៃផលិតផលនៅក្នុងស្រុកសរុប(GDP) ក្នុងនោះជាងពាក់កណ្តាលត្រូវបានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ