ចិនបន្តអះអាងថាខ្លួននៅតែជាប្រទេសលោកខាងត្បូង ដែលផ្ទុយពីសភាពជាក់ស្តែង

ចិនប្រាប់សន្និបាត UN ថា ខ្លួននៅតែជាផ្នែកមួយនៃប្រទេសលោកខាងត្បូង


នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឆ្នាំនេះ តំណាងប្រទេសចិន ដែលគ្មានវត្តមានប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងប្រាប់មេដឹកនាំពិភពថា ចិននៅតែចាត់ទុកខ្លួនឯងជាប្រទេសលោកខាងត្បូង។ លោកខាងត្បូងត្រូវបានសម្គាល់សំដៅប្រទេសកំពុងអភិវឌ្ឍ ឬអភិវឌ្ឍន៍តិច។ ក្នុងនោះ មន្ត្រីលំដាប់ទីពីររបស់ចិន ក៏បានថ្លែងអំពីសុំណុំរឿងតៃវ៉ាន់ បញ្ហាសិទ្ធិមនុស្សនៅស៊ីនជាំង និងជំហរក្នុងសង្គ្រាមអ៊ុយក្រែន។
ចិនបន្តអះអាងថាខ្លួននៅតែជាប្រទេសលោកខាងត្បូង ដែលផ្ទុយពីសភាពជាក់ស្តែង
ដោយ

លោក Han Zheng អនុប្រធានាធិបតីចិនដែលមកតំណាងលោក ស៊ី ឆ្នាំនេះ បានថ្លែងសារទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ ចិនគឺជាសមាជិកតាំងពីដើមនៃលោកខាងត្បូង។ ចិនរស់ដោយពឹងលើដង្ហើមដូចគ្នាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ហើយចែករំលែកអនាគតដូចគ្នា។ ហើយប្រទេសចិននឹងបន្តគាំទ្រការអភិវឌ្ឍន៍ប្រទេសទាំងនោះ ទៅតាមលក្ខខណ្ឌប្រទេសរបស់គេរៀងខ្លួន។ ការថ្លែងបែបនេះរបស់មេដឹកនាំចិន ត្រូវបានគេមើលលើឃើញថា កំពុងព្យយាមកៀរគរសម្ព័ន្ធមិត្តប្រទេសកំពុងអភិវឌ្ឍលើពិភពលោក ដើម្បីប្រយោជន៍ក្នុងទំនាក់ទំនងអន្តរជាតិ។
មែនទែនទៅ ពាក្យ«លោកខាងត្បូង»នេះគឺត្រូវបានអ្នកជំនាញឱ្យនិយមន័យខុសគ្នាទៅតាមលក្ខខណ្ឌផ្សេងៗគ្នានៃប្រទេសនៅអឌ្ឍគោលខាងត្បូងលើពិភពលោក។ យ៉ាងណា ស្ថាប័នអន្តរជាតិនានាតែងកត់សម្គាល់ទូទៅដោហសំដៅទៅប្រទេសជុំវិញពិភពលោក ដែលមិនសូវមានការអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ទាំងផ្នែកនយោបាយ និងសេដ្ឋកិច្ច។ តែចិនដែលត្រូវបានអង្គការអន្តរជាតិមួយចំនួនដូចជាធនាគារ និងរូបិយវត្ថុអន្តរជាតិលែងចាត់ទុកជាប្រទេសលោកខាងត្បូងក្តី ក៏ប្រជាជាតិជាង១ពាន់៤រយលាននាក់នេះ នៅតែបន្តអះអាងថា ខ្លួនជាប្រទេសកំពុងអភិវឌ្ឍន៍ទៀត។ ហេតុអ្វី?
អនុប្រធានាធិបតិចិន លោក ហាន ហ្សេង បានសន្យានៅក្នុងសន្និបាតកាលពីថ្ងៃព្រហស្បតិ៍ថា ចិននឹងបន្តជាសមាជិកគ្រួសារនៃប្រទេសកំពុងអភិវឌ្ឍន៍។ ការថ្លែងបែបនេះ ក៏ដោយសារទីក្រុងប៉េកាំងប៉ុនប៉ងចង់ធ្វើឱ្យមានតុល្យភាពជាមួយប្រទេសលោកខាងលិច និងទទួលបានផលប្រយោជន៍បន្តទៀតពីប្រទេសកំពុងអភិវឌ្ឍន៍ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ច និងការទូត។

ក្រៅពីបង្ហាញជំហរបែបនេះ លោក ហាន ក៏បានគូសបញ្ជាក់ឡើងវិញថា តៃវ៉ាន់ដែលធ្លាប់ជាផ្នែកមួយនៃប្រទេសចិនក្នុងប្រវត្តិសាស្ត្រ ក៏នឹងក្លាយជាផ្នែកមួយរបស់ចិនដែរនាពេលខាងមុន ទោះបីកោះនេះមានរដ្ឋាភិបាលឯករាជ្យ។ ជុំវិញបញ្ហាស៊ីនជាំង ចិនបន្តគាំទ្រការគោរពសិទ្ធិមនុស្សស្របតាមលក្ខខណ្ឌនៃប្រទេស និងភាពចាំបាច់របស់ជនជាតិភាពតិច ពិសេសក្រុមមូស្លីមអ៊ុយហ្គួរ។ រីឯជម្លោះនៅអ៊ុយក្រែនវិញ លោក ហាន បាននិយាយថា មានតែការឈប់បាញ់បោះ និងការពិភាក្សាដោយសន្តិភាពទេ ទើបជម្លោះអាចបញ្ចប់បាន ដោយទាញអតីតកាលប្រទេសចិនជាឧទាហរណ៍។
ដោយឡែកនៅក្នុងមហាសន្និបាតនោះដែរ លោក យ៉ូន សុខយ៉ុល បានថ្លែងថា ប្រសិនបើរុស្ស៊ីបានជួយកូរ៉េខាងជើងបង្កើនសមត្ថភាពកម្មវិធីអាវុធនុយក្លេអ៊ែរជាថ្នូរនឹងជំនួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែន នោះលោកថា គឺជាការបង្កហេតុដោយផ្ទាល់ចំពោះកូរ៉េខាងត្បូង។ ហើយ សេអ៊ូល និងសម្ព័ន្ធមិត្តអាមេរិកនឹងមិនឈរនៅស្ងៀមឡើយ។ ការលើកឡើងបែបនេះរបស់ លោក យ៉ូន ក្រោយពេលដែលមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ទើបបញ្ចប់ដំណើរទស្សនកិច្ចនៅរុស្ស៊ីកាលពីសប្តាហ៍មុន។ លោក គីម ក៏បានជួបលោក ពូទីន ហើយមេដឹកនាំទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ខណៈក្រុងម៉ូស្គូសន្យាជួយព្យុងយ៉ាងផលិតផ្កាយរណប៕




អត្ថបទបន្ទាប់


លោកជំទាវ ជា សិរី ចាត់ទុកការបើកសាខាថ្មីធនាគារ ជីប ម៉ុង បានបង្ហាញពីភាពរឹងមាំនៃវិស័យធនាគារនៅកម្ពុជា

ព័ត៌មាន
បច្ចុប្បន្នវិបត្តិសាកលធំៗ ដែលបានកើតឡើងជាបន្តបន្ទាប់លើពិភពលោក បាននិងកំពុង បន្តគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសការកើនឡើង…

នាយករដ្ឋមន្ត្រីថៃបានជួបពិភាក្សាជាមួយលោក Elon Musk រឿងវិនិយោគលើរថយន្តអគ្គិសនី

ព័ត៌មាន
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃលោក ស៊ីថា ថាវីស៊ីន បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន ថេស្លា (Tesla) គឺលោក អេឡិន ម៉ាស (Elon Musk) នៅក្នុងអំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ