ប្រព័ន្ធការពារដែនអាកាស

អាម៉េរិកដកប្រព័ន្ធការពារដែនអាកាសពីកូរ៉េខាងត្បូងទៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កក្តីបារម្ភដល់ប្រទេសនេះ


ស្របពេលតម្រូវការប្រើប្រាស់ព័ន្ធប្រមីស៊ីលការពារដែនអាកាសនៅតំបន់មជ្ឈិមបូព៌ាមានការកើនឡើងខ្លាំង កំពុងបង្ខំឱ្យសហរដ្ឋអាម៉េរិកត្រូវដកប្រព័ន្ធការពារ និងអាវុធយុទ្ធសាស្ត្រពីប្រទេសផ្សេងៗជាពិសេសកូរ៉េខាងត្បូងទៅកាន់តំបន់នោះ។ ការដកប្រព័ន្ធការពារនេះមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ការការពារជាតិនៅឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឱ្យក្រុងវ៉ាស៊ីនតោន ស្នើសុំឱ្យជប៉ុនជួយបង្កើនការផលិតអាវុធ និងប្រព័ន្ធការពារដែនអាកាស ប្រសិនបើសង្គ្រាមនៅអ៊ីរ៉ង់នៅតែអូសបន្លាយពេលយូរ។
ប្រព័ន្ធការពារដែន
ដោយ

ការពួតដៃគ្នារវាងអាម៉េរិក និងអ៊ីស្រាអែលវាយប្រហារលើអ៊ីរ៉ង់ បានជំរុញឱ្យមានការវាយប្រហារសងសឹកដោយមីស៊ីល និងដ្រូនយ៉ាងខ្លាំងក្លាពីអ៊ីរ៉ង់ ដោយជំរុញឱ្យតម្រូវការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសនៅតំបន់នោះមានការកើនឡើងខ្លាំង។ កំណើននេះបានបង្ខំឱ្យសហរដ្ឋអាម៉េរិកត្រូវដកប្រព័ន្ធការពារដែនអាកាសពីប្រទេសកូរ៉េខាងត្បូងមកកាន់តំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កជាក្តីបារម្ភ និងគំរាមកំហែងដល់សន្តិសុខនៅឧបទ្វីបកូរ៉េ។ យោងតាមទីភ្នាក់ងារព័ត៌មាន Nikkei Asia គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែមីនា អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងចម្ងាយជិត និងមធ្យម រួមទាំងគ្រាប់បែកទម្លាក់សរុបជាង៨០០គ្រាប់ និងប្រើប្រាស់ដ្រូនអត្តឃាត Shahed 136 ជាង២,៤០០គ្រឿងរួចមកហើយ។

សម្ព័ន្ធមិត្តអាម៉េរិកនៅមជ្ឈិមបូព៌ា ដូចជាអារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ារួម សុទ្ធតែពឹងផ្អែកលើប្រព័ន្ធការពារអាកាស Patriot និង THAAD របស់អាម៉េរិក។ របាយការណ៍បានបង្ហាញថា ចំនួនមីស៊ីល Patriot ដែលត្រូវបានប្រើប្រាស់ក្នុងតំបន់ឈូងសមុទ្រពែក្សមានរហូតដល់ជាង១,០០០គ្រាប់ ដែលចំនួននេះលើសពីសមត្ថភាពផលិតប្រចាំឆ្នាំរបស់អាម៉េរិករហូតដល់ទៅ២ដង។ រដ្ឋបាលលោក ត្រាំ បានព្យាករជាថ្មីថា សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាអាចនឹងបញ្ចប់ក្នុងរយៈពេលពី៤ ទៅ៦សប្តាហ៍ ដូច្នេះមានន័យថា ពេលនេះចាំបាច់ត្រូវតែមានការដោះស្រាយបញ្ហាកង្វះខាតមីស៊ីលនេះ ដោយត្រូវបង្កើនការផលិត និងស្វែងរកពីប្រទេសផ្សេងៗឱ្យបានឆាប់។

ដោយសារមានតម្រូវការបន្ទាន់ ទីក្រុងវ៉ាស៊ីនតោន បានសម្រេចផ្ទេរប្រព័ន្ធស្ទាក់ចាប់មីស៊ីល Patriot និង THAAD មួយចំនួនដែលបានដាក់ពង្រាយនៅកូរ៉េខាងត្បូងយកទៅប្រើប្រាស់នៅមជ្ឈិមបូព៌ាវិញ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានបង្ហាញកង្វល់ថា ការដកហូតអាវុធយុទ្ធសាស្ត្រនេះ អាចធ្វើឱ្យសមត្ថភាពការពារជាតិប្រឆាំងនឹងកូរ៉េខាងជើងចុះខ្សោយ។

ដោយឡែកសម្រាប់ប្រទេសជប៉ុនវិញ ទោះបីជាការដកប្រព័ន្ធមីស៊ីលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ការការពារជាតិខ្លួនក៏ដោយ ប៉ុន្តែអ្វីដែលអាម៉េរិកត្រូវការបំផុតពីក្រុងតូក្យូ គឺការគាំទ្រផ្នែកភស្តុភារ និងការផលិត។ គួររំលឹកថា កាលពីចុងឆ្នាំមុន ជប៉ុនបានចាប់ផ្ដើមផលិត និងនាំចេញមីស៊ីល Patriot ក្រោមអាជ្ញាប័ណ្ណពីក្រុមហ៊ុនអាម៉េរិក ដើម្បីជួយបំពេញតម្រូវការសកល ដែលកំពុងខ្វះខាត៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃកំពុងរងសម្ពាធខ្លាំងពីសណ្តាប់ធ្នាប់ពិភពលោកថ្មី និងវិបត្តិសង្រ្គាមនៅមជ្ឈិមបូព៌ា

បញ្ហាសណ្តាប់ធ្នាប់ពិភពលោកថ្មី និងបញ្ហាសង្រ្គាម កំពុងក្លាយជាឧបសគ្គចម្បង ដែលអាចរុញច្រានសេដ្ឋកិច្ចថៃឱ្យជួបប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ។ ការកើនឡើង នៃថ្លៃ…

រដ្ឋាភិបាលអូស្ត្រាលីព្រមានឱ្យពលរដ្ឋខ្លួនចាកចេញពីអារ៉ាប់រួមជាបន្ទាន់ បើមិនចង់ឱ្យអ្វីៗហួសពេល

រដ្ឋាភិបាលអូស្ត្រាលីបានចេញការព្រមានកម្រិតអាសន្នដល់ពលរដ្ឋខ្លួនឱ្យប្រញាប់ចាកចេញពីអេមីរ៉ាតអារ៉ាប់រួម មុនពេលអ្វីៗហួសពេល ខណៈដែលអាជ្ញាធរអាកាសច…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ