ចូបៃឌិនសច្ចាទាមទារឲ្យលោកពូទីនតបស្នងវិនាសកម្មលើអ៊ុយក្រែន

លោកចូបៃឌិនសច្ចាទាមទារឲ្យលោកពូទីនតបស្នងវិនាសកម្មដែលបានសាងលើអ៊ុយក្រែន


ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានសច្ចាថា លោកនឹងទាមទារឲ្យប្រធានាធិបតីរុស្ស៊ី លោកពូទីនរ៉ាប់រង ព្រមទាំងតបស្នងនូវវិនាសកម្ម ដែលលោកបានសាង តាមរយៈប្រតិបត្តិការយោធាដ៏បង្ហូរឈាមមកលើអ៊ុយក្រែន បើទោះបីជា កងទ័ពរុស្ស៊ីអាចទទួលជ័យជំនះលើសង្គ្រាមនេះនៅក្នុងរយៈពេលដ៏ខ្លីខាងមុខក្តី។
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន

ប្រធានាធិបតី​អាមេរិករូបនេះ បានស្តីបន្ទោសរុស្សីខ្លាំងៗ ចំពោះការវាយប្រហារលើអ៊ុយក្រែនដែលបណ្តាល​ឲ្យជនស៊ីវិល និងទាហានបាត់បង់ជីវិត​ជាច្រើននាក់។ លោក ចូបៃឌិន លើកឡើងទាំងនេះ នៅអំឡុងពេលលោកថ្លែងសុន្ទរកថា​ប្រចំាឆ្នាំ (State of the Union address) នៅថ្ងៃពុធទី២ខែមិនានេះ។

រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពីថ្ងៃអង្គារ សប្ដាហ៍នេះ បានប្រកាសហាមឃាត់ការហោះហើរទាំងអស់របស់រុស្ស៊ីហោះចូលក្នុងដែនអាកាសអាមេរិក ខណៈដែលសម្ព័ន្ធមិត្តអាមេរិក រួមមានសហភាពអឺរ៉ុប អង់គ្លេស និងកាណាដា ក៏បានប្រកាសពីចំណាត់ការស្រដៀងគ្នានឹងអាមេរិកនេះដែរ។ ប្រការនេះ កំពុងធ្វើឱ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀត បន្ទាប់ពីមហាអំណាចយោធាលំដាប់ទី២ក្នុងពិភពលោកមួយនេះ បានចូលលុកលុយលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

ក្រោយពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក ការអនុវត្តបទបញ្ជានេះនឹងត្រូវចូលជាធរមាននៅថ្ងៃពុធនេះតទៅ ហើយនឹងផ្អាកប្រតិបត្តិការនៃយន្តហោះទាំងអស់ដែលជាកម្មសិទ្ធិ ឬមានប្រតិបត្តិការទាក់ទង ឬគ្រប់គ្រង ឬផ្ដល់ផលប្រយោជន៍ ទៅឲ្យបុគ្គលដែលមានសញ្ជាតិរុស្ស៊ី។ ការបិទខ្ទប់នេះ គឺរាប់ទាំងពីការដឹកអ្នកដំណើរ និងដឹកទំនិញ រួមទាំងជើងហោះហើរពិសេស charter Flights ផងដែរ។

ជាការឆ្លើយតបនឹងការបិទដែនអាកាសពីប្រទេសលោកខាងលិច រុស្ស៊ី ថ្មីៗនេះ ក៏បានចាត់វិធានការឆ្លើយតបវិញដែរ ដោយបានបិទខ្ទប់ក្រុមហ៊ុនអាកាសចរណ៍ពីរដ្ឋចំនួន៣៦ ប្រទេស និងដែនដី មិនឲ្យធ្វើដំណើរចេញដែនអាកាសរបស់ខ្លួនដូចគ្នាដែរ។  នេះបើតាមការរាយការណ៍ពីសារព័ត៌មានរដ្ឋរុស្ស៊ី RT។

គួរជម្រាបថា ការបិទជើងហោះហើររបស់រុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប និងអាមេរិកនឹងធ្វើឱ្យប្រព័ន្ធអាកាសចរណ៍របស់រុស្ស៊ីចុះខ្សោយ។ ការរឹតបន្តឹងថ្មីដែលនឹងចូលជាធរមានឆាប់ៗនេះ នឹងបង្កើតជាវិធានការដ៏ធំទូលាយមួយដោយបណ្ដាប្រទេសលោកខាងលិច ដែលវាអាចរំខានដល់ឧស្សហកម្មអាកាសចរណ៍ពាណិជ្ជកម្មរបស់រុស្ស៊ី និងអាចះឥទ្ធិពលដល់ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិដូចគ្នាដែរ។

រហូតមកដល់ពេលនេះ បើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT បានឱ្យដឹងថា ទេសចររុស្ស៊ីរាប់ពាន់នាក់បានជាប់គាំងបន្ទាប់ពីមានការប្រកាសហាមឃាត់ការហោះហើរ។ យោងតាមសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសរុស្ស៊ីបានឱ្យដឹងថា ភ្ញៀវទេសចរជាង ២ម៉ឺន ៧ពាន់នាក់នៅជុំវិញពិភពលោកត្រូវបានទុកចោលមិនអាចធ្វើដំណើរបាន បន្ទាប់ពីសហភាពអឺរ៉ុប និងកាណាដាបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។

យ៉ាងណាមិញ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានការប្រកាសបិទដែនអាកាសពីប្រទេសលោកខាងលិច មានជើហោះហើរចេញចូលទៅកាន់អាកាសយានដ្ឋាននៅក្នុងទីក្រុងម៉ូស្គូជាង ១០០ជើងត្រូវបានលុបចោលផងដែរ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Washington Post៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមកទល់ពេលនេះ ប្រទេសណាខ្លះហើយដែលបានប្រកាសបិទខ្ទប់ជើងហោះហើរពីរុស្ស៊ី?

ព័ត៌មាន
ស្របពេលស្ថានការណ៍កាន់តែក្ដៅ ការទម្លាក់ទណ្ឌកម្មទៅលើរុស្ស៊ីក៏នៅតែបន្ដធ្លាប់មកផ្ទួនៗជាបន្ដបន្ទាប់ដែរ ជាក់ស្ដែងថ្មីៗនៅថ្ងៃទី ០២ មីនា នេះ ប្រធានា…

អ្នកឧកញ៉ា លី ហួរ បោះទុនវិនិយោគបុរីលំនៅដ្ឋានវិមានភ្នំពេញរាប់រយខ្នងនៅស្រុកស្នួលខេត្តក្រចេះ

ព័ត៌មាន
ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក របស់អ្នកឧកញ៉ា លី ហួរ ដែលធ្លាប់តែចូលរួមអភិវឌ្ឍន៍ លើកមុខមាត់ និងកែប្រែតំបន់មួយចំនួន នៅខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ