អ្នកចិញ្ចឹមសត្វ

សមាគមជំរុញឱ្យអ្នកចិញ្ចឹមមាន់សិក្សាពីតម្រូវការទីផ្សារមុននឹងចិញ្ចឹម ក្រោយតម្លៃធ្លាក់ចុះខ្លាំង


ទោះបីជាពិធីបុណ្យសែនក្បាលទឹកបានខិតជិតចូលមកដល់ ដែលនឹងជំរុញឱ្យមានត​ម្រូវការប្រើប្រាស់សាច់សត្វជាច្រើនដូចជាប្រភេទជ្រូកមាន់ទាជាដើម ប៉ុន្តែតម្លៃសាច់សត្វនៅលើទីផ្សារហាក់ពុំមានការឡើងថ្លៃនោះទេនៅឆ្នាំនេះ។ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា តម្លៃមាន់រស់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នកំពុងប្រឈមមុខនឹងបញ្ហាធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់ ក្រោយការផលិតរបស់កសិករកើនឡើង ដែលធ្វើឱ្យបរិមាណផ្គត់ផ្គង់មានច្រើនជាងតម្រូវការប្រើប្រាស់។
អ្នកចិញ្ចឹមសត្វ
ដោយ

ការណ៍នេះ សមាគមបានអំពាវនាវឱ្យអ្នកចិញ្ចឹមមាន់ទាំងអស់គួរប្រមូលផ្តុំគ្នាសិក្សាពីតម្រូវការទីផ្សារឱ្យបានច្បាស់លាស់មុននឹងដាក់ចិញ្ចឹម ដើម្បីទប់ស្កាត់បញ្ហាចាល់ទីផ្សារដែលធ្វើមានការខាតបង់ធ្ងន់ធ្ងរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានគូសបញ្ជាក់ថា តម្លៃទីផ្សារសាច់សត្វជារួមនៅកម្ពុជាហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ បើទោះបីរដូវកាលសែនក្បាលទឹកនៅឆ្នាំនេះខិតជិតចូលមកដល់ក៏ដោយ ពោលគឺជ្រូករស់បច្ចុប្បន្នអាចលក់បានក្នុងរង្វង់ប្រមាណ១១,០០០ រៀលក្នុងមួយគីឡូក្រាម។ ដោយឡែកទីផ្សារមាន់រស់ប្រភេទបីសាសន៍បានធ្លាក់ថ្លៃគួរឱ្យកត់សម្គាល់នៅ៣ទៅ៤ខែចុងក្រោយនេះ ដោយលក់បានក្នុងរង្វង់ជាង៥,០០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ក្រោយការផ្គត់ផ្គង់មានច្រើនលើសពីតម្រូវការ។

បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ តម្លៃជ្រូករស់បច្ចុប្បន្នអាចផ្តល់ចំណូលឱ្យអ្នកចិញ្ចឹមទប់ទល់ការចំណាយបាន ប៉ុន្តែអ្នកចិញ្ចឹមមាន់អាចប្រឈមការខាតបង់។ តាមរយៈបញ្ហានេះលោក ស្រ៊ុន ពៅ បានណែនាំដល់អ្នកចិញ្ចឹមមាន់ទាំងអស់ត្រូវចេះប្រមូលផ្តុំសាមគ្គីគ្នាសិក្សាពីទីផ្សារមុននឹងដាក់ចិញ្ចឹម ដើម្បីចៀសវាងចិញ្ចឹមច្រើនលើសតម្រូវការទីផ្សារ ដែលធ្វើឱ្យមានការខាតបង់ និងប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ច។

ជាមួយគ្នានេះលោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់សាច់មួយកន្លែង និងជាអនុប្រធានគណៈកម្មការផ្នែកបក្សី នៃសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា តម្លៃមាន់សាច់នៅកសិដ្ឋានអាចលក់បានត្រឹមតែ៤,៤០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីមុនអាចលក់បានចន្លោះពី៥,៣០០ទៅ ៥,៥០០រៀលក្នុងមួយគីឡូក្រាម។ ការធ្លាក់ចុះយ៉ាងគំហុកនេះ គឺដោយសារតម្រូវការមាន់សាច់លើទីផ្សារធ្លាក់ចុះ ដោយសារពលរដ្ឋងាកទៅបរិភោគមាន់ស្រែ។ បើតាមម្ចាស់កសិដ្ឋានរូបនេះ ប្រសិនបើកសិករនៅតែបង្កើនការចិញ្ចឹមច្រើនជាងនេះ ដោយមិនសិក្សាពីទីផ្សារទេនោះ ទីផ្សារសាច់មាន់នៅក្នុងស្រុកនឹងឈានទៅដល់កម្រិតហានិភ័យខ្ពស់ ដែលអាចធ្វើឱ្យតម្លៃធ្លាក់ចុះកាន់តែខ្លាំង។

តាមការវាយតម្លៃរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បច្ចុប្បន្នកម្ពុជាមានតម្រូវការសាច់ជ្រូកប្រចាំថ្ងៃប្រមាណជាង៩,០០០ក្បាលក្នុងមួយថ្ងៃ ខណៈមាន់រស់មិនក្រោម២០,០០០ក្បាលក្នុងមួយថ្ងៃនោះទេ៕




អត្ថបទបន្ទាប់


តើការចុះពិនិត្យផ្ទៀងផ្ទាត់ និងកត់ត្រារបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាននៅតាមព្រំដែនអាចផ្តល់ផលប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានគូសបញ្ជាក់ថា ត្រឹមតែក្នុងខេត្តបន្ទាយមានជ័យមួយប៉ុណ្ណោះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានរកឃើញ និងកត់ត្រាទូកុង…

ក្រុមអ្នកជំនាញជំរុញឱ្យកម្ពុជាធ្វើពិពិធកម្មប្រភពថាមពល និងជី ដើម្បីការពារពលរដ្ឋ និងសេដ្ឋកិច្ចពីការគំរាមកំហែងខាងក្រៅ

របាយការណ៍ស្តីពីផលប៉ះពាល់សេដ្ឋកិច្ចដោយសារការរំខាន នៃទីផ្សារថាមពលអន្តរជាតិមកលើប្រទេសកម្ពុជា ដែលចេញផ្សាយដោយវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ