ករណី Covid-19

ករណី​បុរសជប៉ុនមាន Covid-19 យ៉ាងហោចណាស់បានស្នាក់នៅកម្ពុជា ៥ថ្ងៃ មុនទៅដល់ជប៉ុន


ករណីបុរសជនជាតិជប៉ុន ដែលបានធ្វើដំណើរអាកាសយានដ្ឋានខេត្តសៀមរាប ឆ្លងកាត់ប្រទេសវៀតណាម រួចបានទៅដល់ ប្រទេសជប៉ុន រកឃើញមានឆ្លងមេរោគ Covid-19 នោះ ត្រូវបាន ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អះអាងថា គឺយ៉ាងហោចណាស់ បានស្នាក់នៅកម្ពុជាចំនួន ៥ថ្ងៃ មុនចាកចេញ ទៅដល់ប្រទេសជប៉ុន និងធ្វើតេស្ដរកឃើញវិជ្ជមាននៃមេរោគ Covid-19។ នេះបើយោងលិខិត​បញ្ចូនដ៍ប្រញ៉ាប់ណាស់ របស់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន។
ករណី​បុរសជប៉ុនមាន Covid-19 យ៉ាងហោចណាស់បានស្នាក់នៅកម្ពុជា ៥ថ្ងៃ មុនទៅដល់ជប៉ុន
ដោយ

ក្នុង​លិខិត របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ជប៉ុន បាន​ឲ្យដឹងថា បុរសជប៉ុន ដែលផ្ទុកខូវិដ ១៩ បានស្នាក់នៅកម្ពុជា​យ៉ាងតិច​ណាស់​​ចំនួន​៥ថ្ងៃ មុនចាកចេញនៅថ្ងៃទី ៣ ខែមីនា ពីអាកាសយានដ្ឋាន​ខេត្ត​សៀមរាប ឆ្ពោះទៅ​ទីក្រុងហូជីមិញ​ប្រទេសវៀតណាម និងបាន​បន្ដដំណើរ​ទៅកាន់​ប្រទេសជប៉ុន។

ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុន​ បានបញ្ជាក់ថា បុរសជនជាតិជប៉ុន​ ដែលមិនបង្ហាញអត្តសញ្ញាណនោះ គឺបានរស់នៅកម្ពុជា​យ៉ាងតិចណាស់ចំនួន ៥ថ្ងៃ ដោយ បានចូលមក​កម្ពុជា​ នៅថ្ងៃទី ២៨ ខែ កុម្ភៈ និង ចាកចេញ​ពីអាកាស​យន្តដ្ឋានខេត្ត​សៀមរាប នៅថ្ងៃទី ៣ ខែមីនា។

នៅក្នុងអំឡុង​ពេលស្នាក់​នៅកម្ពុជានេះ បុរសជនជាតិ​ជប៉ុន មានវ័យ​ជាង ៤០ឆ្នាំរូបនេះ  ក៍បានទៅ​ពិនិត្យ​សុខភាព នៅមន្ទីរពេទ្យ​នៅកម្ពុជាដែរ  នៅថ្ងៃទី ០៣ មីនា តែមិនបាន​បង្ហាញ​ឈ្មោះមន្ទីរពេទ្យ​នោះទេ។

បើតាម​ការបញ្ជាក់​ក្នុង​លិខិត​ដដែលនេះ បុរស​ជនជាតិជប៉ុន ដែលមាន​ឆ្លងវីរុស Covid-19 នេះ គឺគាត់​មានអាការៈ​មិនសូវស្រួលខ្លួននៅថ្ងៃទី ២១ ​កុម្ភៈ អំឡុងពេល​គាត់នៅក្នុងប្រទេស​ហ្វីលីពីន។ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ករណីជនជាតិជប៉ុន ដែលធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាមមាន Covid-19 ក្រសួងសុខាភិបាល នឹងធ្វើសន្និសីទនៅរសៀលនេះ

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នឹងធ្វើសន្និសីទកាសែត នៅរសៀលម៉ោង ៣ នៅថ្ងៃទី០៥ ខែមីនានេះ ជុំវិញករណីរកឃើញជនជាតិជប៉ុនម្នាក់ មានឆ្លងមេរោគ Covid-1…

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង រកឃើញមនុស្ស ៤៤ នាក់ កំពុងជាប់ពាក់ព័ន្ធ នឹងករណីបុរសជប៉ុនមាន Covid-19

ព័ត៌មាន
ក្រោយពីទទួលបានព័ត៌មានបញ្ជាក់ថា មានជនជាតិជប៉ុនម្នាក់ ធ្វើដំណើរចេញពីកម្ពុជា ទៅវៀតណាម រួចបន្តដំណើរ ទៅជប៉ុន តាមជើងហោះហើររបស់ក្រុមហ៊ុនអា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ