បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​

អតិថិជន​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​សមាជិក​បាគង អាច​ដាក់​ប្រាក់​ជាមួយ​ភ្នាក់ងារ លី ហួរ វេរលុយ នៅទូទាំង​ប្រទេស


បច្ចុប្បន្នយើងឃើញថាវិស្ស័យ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមានការរីកចំរើនខ្លាំង ធ្វើឲ្យអតិថិជនដែលជាអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន និងកាន់តែមានភាពងាយស្រួល ក្នុងការទូទាត់លើសេវាកម្មផ្សេងៗដូចជា ផ្ទេរប្រាក់ ដាក់ប្រាក់ ដកប្រាក់ ទូទាត់លើថ្លៃទំនិញផ្សេងៗ បង់ថ្លៃទឹក ភ្លើង សំរាម បញ្ចូលលុយទូរសព្ទ និងបង់វិក្កយបត្រផ្សេងៗជាដើម។
ដោយ
អតិថិជន​គ្រឹះស្ថាន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​សមាជិក​បាគង អាច​ដាក់​ប្រាក់​ជាមួយ​ភ្នាក់ងារ លី ហួរ វេរលុយ នៅទូទាំង​ប្រទេស

យ៉ាងណាមិញការទូទាត់លើសេវាកម្មទាំងអស់នេះ ទាមទារឲ្យលោកអ្នកមានប្រាក់ក្នុងគណនី Mobile APP ឬ កាត ជាមុនសិន ហើយក្រុមហ៊ុន លី ហួរ វេរលុយ អាចជួយសម្រួលដល់លោកអ្នកក្នុងការដាក់ប្រាក់ចូលក្នុងគណនី Mobile APP ឬកាត បាន។

លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ វេរលុយ បានមានប្រសាសន៍ថា ដោយមើលឃើញលើការប្រើប្រាស់កម្មវិធី Mobile App និងកាត របស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលជាសមាជិករបស់បាគង មានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗមានដូចជា៖ ធនាគារ អេស៊ីលីដា , ធនាគារ ស្ថាបនា , ធនាគារ Prince, ធនាគារ FTB, អិលអូអិលស៊ី , ដាប់ប៊ែលយូប៊ី ហ្វាយនែន, ធនាគារ អេ ប៊ី អេ,  ប្រាសាក់  និងធនាគារ ព្រមទាំងមីក្រូហិរញ្ញវត្ថុផ្សេងៗទៀត អាចធ្វើការដាក់ប្រាក់ជាមួយភ្នាក់ងារ លី ហួរ វេរលុយ គ្រប់ខេត្ត-ក្រុង ទូទាំងប្រទេស នេះក៏ជាការជួយសម្រួលដល់អតិថិជន ដែលរស់នៅតំបន់ឆ្ងាយៗ ពិបាកក្នុងការដាក់ប្រាក់ចូលក្នុង គណនី Mobile  App ឬកាត របស់អតិថិជន ។

លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ វេរលុយ

លោក យុន ផន នាយកប្រតិបត្តិក្រុមហ៊ុន លី ហួរ វេរលុយ បាន​បន្ថែម​យ៉ាងដូច្នេះថា ៖ «មធ្យោបាយ ឬជំរើសថ្មីនេះអាចជួយអតិថិជនរបស់ គ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាសមាជិករបស់ប្រព័ន្ធទូទាត់បាគង និងដៃគូរសហការរបស់ក្រុមហ៊ុន លី  ហួរ វេលុយ កាត់បន្ថយការចំណាយ កាត់បន្ថយហានិភ័យនៃការធ្វើដំណើរ កាត់បន្ថយការចំណាយពេលវេលា និងមានភាពងាយស្រួលក្នុងការដាក់ប្រាក់ចូលក្នុងគណនីក្នុងធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីបង់កម្ចី និងវិក្កយបត្រនានាប្រចាំខែ ។»


របៀបបង្កើត LY HOUR APP


ម្យ៉ាងវិញទៀតលោកអ្នកក៏អាចប្រើប្រាស់ LY HOUR APP ដែលមានសេវាសម្បូរបែប មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចធ្វើការផ្ទេរប្រាក់ទៅវិញ ទៅមករវាង LY HOUR APP ជាមួយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុជាច្រើនដែលជាដៃគូរសហការ ឬជាសមាជិកប្រព័ន្ធបាគង ដែលលោកអ្នកកំពុងប្រើប្រាស់ ។

សូមទាញយកកម្មវិធី LY HOUR APP ឥឡូវនេះ តាមរយៈតំណភ្ជាប់នេះ ៖ http://onelink.to/lyhourapp ។ សម្រាប់​ព័ត៌មានបន្ថែម សូមទាក់ទង​លេខ ៖ 087601111




អត្ថបទបន្ទាប់


មហាសេដ្ឋី Elon Musk បង្ហើបថា ការបង្កើតរោងចក្រ Tesla នៅឥណ្ឌាអាចទៅរួច តែរដ្ឋាភិបាលឥណ្ឌាត្រូវធ្វើរឿងមួយនេះសិន

មហាសេដ្ឋីអាមេរិក លោក អេឡុន ម៉ាស (Elon Musk) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្ដ Tesla បានអះអាងនាពេលថ្មីៗនេះថា ការសង់រោងចក្រផលិតរថយន្ដ…

កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩ បំប្លែងថ្មី ឌែលតា (Delta) ចំនួន៣៩ករណីបន្ថែមទៀត

កម្ពុជានៅថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មី ឌែលតា ចំនួន ៣៩ករណីបន្ថែមទៀត។ ក្នុងចំណោមអ្នកឆ្លងវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ