ការចាក់វ៉ាក់សាំងដូសទី២

តើអ្នកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដូសទី២ នៅពេលណា ទីកន្លែងណា?


គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ បាន​ចេញ​សេចក្តីជូនដំណឹង ដល់​សាធារណៈ ជន មន្ត្រីរាជការ ដែល​នឹង​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នៅ​ថ្ងៃ​ទី​២០​មេ​សា ស្អែក​នេះ សម្រាប់​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល ចំពោះ​ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ដោយ​ត្រូវ​ប្តូរ​មក​ចាក់​នៅ​ក្នុងភូមិ​សាស្ត្រ​តាម​ខណ្ឌ​នានា​ដែល​ខ្លួន​ស្នាក់​នៅ​វិញ ខណៈ​ដែល​អ្នក​ចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ដូ​ស​ទី​២​ត្រូវ​រង​ចាំ​ការ​ជូនដំណឹង​ពេល​ក្រោយ​។
តើអ្នកនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅត្រូវចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ដូសទី២ នៅពេលណា ទីកន្លែងណា?

នៅ​ក្នុង​ការ​ជូន​ព័ត៌មាន​នោះ​បាន​បង្ហាញ​ទៀត​ថា ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី​ភ្នំពេញ បាន​បែងចែក​ទីតាំង​ចំនួន ៣៥​ទីតាំង​ដែល​រៀបចំ​ដោយ​សាលា​រាជធានី​ភ្នំពេញ សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm) និង​២៧​ទីតាំង​ទៀត​សម្រាប់​អ្នក​ចាក់​ប្រភេទ​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ខណៈ​ដែល​អ្នក​រស់នៅ​ក្រុង​តា​ខ្មៅ ត្រូវ​ចាក់​នៅ​មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ ឬ​មណ្ឌល​សុខភាព​ស្វាយ​រលំ ដាច់ខាត​មិន​អាច​ឆ្លង​មក​រាជធានី​ភ្នំពេញ​បាន​ទេ​។ 

សម្រាប់​ការ​ចាក់​ដូ​ស​ទី​២​នេះ ដែរ គឺ​ត្រូវធ្វើ​ឡើង​ចំពោះ​អ្នក​ដែល​បាន​ចាក់ក់​សាំង​ស៊ី​ណូ​ហ្វា​ម (Sinopharm)​និង​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​(Sinovac)​ដូ​ស​ទី​១ ចាប់ពី​ថ្ងៃ​ទី​០១​មេ​សា ដល់​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១ ដែល​វ៉ាក់សាំង​ទាំង​២​ប្រភេទ​នេះ អាច​ចាក់​អំឡុង​ពេល​ពី​១៤ ទៅ​២៨​ថ្ងៃ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​១​។

ខាងក្រោម​នេះ ជាតា​រា​ទីតាំង​និង​ពេលវេលា និងលេខទំនាក់ទំនងប្រសិនបើលោកអ្នកមានចម្ងល់ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម និង​ស៊ី​ណូ​វ៉ា​ក់​ដូ​ស​ទី​២​នៅ​រាជធានី​ភ្នំពេញ​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២៤នាក់ ខណៈអ្នកជាសះស្បើយមានត្រឹមតែ៤៨នាក់

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៦២៤នាក់បន្ថែម…

ជប៉ុនចិញ្ចឹមត្រីនៅកម្ពុជាប្រកាសលក់ត្រី១គីឡូ ៥០០០រៀល

ព័ត៌មាន
កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅព្រែកក្តាម ដែលមានថៅកែជាជនជាតិជប៉ុន បានប្រកាសលក់ត្រីអណ្តែងជូនពលរដ្ឋក្នុងតម្លៃ ៥ពាន់រៀលក្នុង១គីឡូក្រាម ក្នុងអំឡ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ