Advertisement
Advertisement
ការនាំចេញចិន

ចិនអួតថា ការនាំចេញរបស់ខ្លួនក្នុងខែកក្កដាកើនឡើងលើសការរំពឹងទុក


មានប្រទេសជាច្រើនលើសកលលោកកំពុងជួបនឹងវិបត្តិសេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្មវិនិយោគធ្លាក់ចុះនៅអំឡុងពេលនៃវិបត្តិកូវីដ-១៩ នេះ ក៏ប៉ុន្ដែបើមើលការនាំចេញទំនិញរបស់ចិនវិញ បែរជាធ្វើបានល្អ ដោយបានកើនឡើង ៧,២% នៅក្នុងខែកក្កដា លើសពីការរំពឹងទុករបស់អ្នកវិភាគទៅទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ចិនថា សេដ្ឋកិច្ចខ្លួននៅត្រីមាសទី២ នៃឆ្នាំ២០២០នេះ ស្ទុះកើនឡើង ៣,២% (រូបភាព៖ Kyodo)
ដោយ
Advertisement

ការនាំចេញ​ទំនិញ​របស់​ចិន​ត្រូវបានរុញ​ច្រាន​ដោយ​ការផ្គត់ផ្គង់​សម្ភារ​បរិក្ខារ​ពេទ្យ គ្រឿង​អេឡិចត្រូនិក និងឧបករណ៍​ប្រើប្រាស់​សម្រាប់ធ្វើ​ការងារពី​ផ្ទះ ដែលការ​កើន​ឡើង​ដ៏គំហុក ក្នុងខែកក្កដានេះ គឺធ្វើបាន​ល្អជាង​ខែមិថុនា​ទៅទៀត ដែលមាន​កំណើន ០,៥% ។

យ៉ាងណាក៏ដោយ បើតាម​ទិន្នន័យពី​រដ្ឋបាល​គយចិន​បានបង្ហាញថា ការនាំចេញ​ទំនិញ​របស់ចិន សម្រេច​បាន ២៣៧​ពាន់លាន​ដុល្លារ​អាមេរិក ខណៈ ​ការនាំចូល​ទំនិញ​ពីក្រៅប្រទេស មកកាន់​ប្រទេសចិន នៅក្នុងខែ​កក្កដា សម្រេចបាន ១៧៥ពាន់​លាន​ដុល្លារ​អាមេរិក ធ្លាក់ចុះ​បន្តិច ត្រឹម ១,៤%។

ជារួម ទំហំអតិរេកពាណិជ្ជកម្ម​របស់​ប្រទេសចិន នៅក្នុង​ខែកក្កដា មានជាង ៦២ពាន់លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ខែមិថុនា ដែលមាន​ជាង ៤៦ពាន់​លាន​ដុល្លារអាមេរិក។

អ្នកជំនាញ​ជាច្រើនរូប ក៏បាន​លើក​ឡើងដែរថា វិស័យ​សេដ្ឋកិច្ច​របស់​ប្រទេសចិន ដែលជា​សេដ្ឋកិច្ច​ធំជាងគេ​នៅលើ​សកលលោក ពុំទាន់​ជួបប្រទះ​បញ្ហា​ធ្ងន់ធ្ងរ នៅក្នុង​ជំនួញ​ជួញដូរ ដោយសារតែ​បាត់បង់​តម្រូវការ​ទីផ្សារពី​បណ្តា​ប្រទេស​អភិវឌ្ឍន៍​នោះឡើយ ។

ផ្ទុយទៅវិញ​ ប្រទេសចិន​អាចនឹង​រកផល​ចំណេញ ដោយសារតែ​ប្រែ​ក្លាយជា សេដ្ឋកិច្ច​ឧស្សាហកម្ម​ដំបូងគេ ដែលងើប​ឡើង​វិញពី​វិបត្តិមេរោគ​នេះ និងស្ទុះទៅ​ជំរុញ​ការនាំចេញ​ទំនិញ ស្របពេល​ដែល​ដៃគូប្រកួត​ប្រជែង កំពុងអវត្តមាន​នៅលើ​ទីផ្សារ​សកល៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការ​ទន្លេ​មេគង្គ៖ ប្រទេស​តាម​ដង​ទន្លេ​មេគង្គ​គួរតែ​ពិចារណា​សុំ​ឲ្យ​ប្រទេស​ចិន​បង្ហូរ​ទឹក​បន្ថែម

ព័ត៌មាន
របាយការណ៍​មួយ​របស់​គណៈកម្មការ​ទន្លេ​មេគង្គ ហៅកាត់​ថា MRC ដែល​ចេញ​ផ្សាយ​នា​ថ្ងៃសុក្រ ទី៧ ខែ​សីហា ឆ្នាំ២០២០​នេះ បាន​លើក​ឡើង​ថា ប្រទេ...

ក្រុមហ៊ុនគ្រប់គ្រង KFC នៅថៃ ត្រៀមទុនជាង៦៤លានដុល្លារ ពង្រីកសាខាបន្ថែម១៥ សាខានៅដើមឆ្នាំក្រោយ

ព័ត៌មាន
ក្រុមហ៊ុន RD ដែលបានទិញសិទ្ធិបន្ត (Franchisee) ភោជនីយដ្ឋាន KFC នៅក្នុងប្រទេសថៃ នៅតែបង្ហាញពីសុទិដ្ឋិនិយមចំពោះកំណើននៃទីផ្សារ បើទោះបីជា...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ