
លោក Leonardo Garcia អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេសកម្ពុជា និងវៀតណាម បានមានប្រសាសន៍ថា៖ «ភាពជាដៃគូនេះមានគោលបំណងនាំយកបទពិសោធតន្ត្រី និងភាពស្រស់ស្រាយថ្មីមួយកម្រិតទៀត ជូនដល់អ្នកគាំទ្ររបស់វណ្ណដា និងអ្នកគាំទ្រកូកា-កូឡានៅព្រះរាជាណាចក្រកម្ពុជា។ ដូចដែលអ្នកដឹងហើយថា តន្ត្រីជួយលើកកម្ពស់ស្មារតី ជួយលើកទឹកចិត្ត និងជួយបង្កើតការផ្សាភ្ជាប់ទំនាក់ទំនងរបស់អ្នក និងអ្នកជុំវិញខ្លួន ដូចទៅនឹងអ្វីដែល កូកា-កូឡា ផ្ដល់ជូន ផងដែរ»។

វណ្ណដា បានផ្លាស់ប្តូរតន្ត្រីខ្មែរជាមួយនឹងស្តាយ៍ប្រចាំរបស់លោកគឺចង្វាក់ 808-laden ដែលពោរពេញទៅដោយឃ្លាឃ្លោងចម្រៀងជាភាសាខ្មែរ និងអង់គ្លេសដ៏ទាក់ទាញ រួមទាំងមនោសញ្ចេតនារបស់លោកក្នុងបទចម្រៀង និងសមត្ថភាពដែលអាចឱ្យអ្នកគាំទ្រស្រែកច្រៀងបទចម្រៀងរបស់លោកនៅតាមទីកន្លែងនានា មិនថានៅទីផ្សារ ផាប់ ក្លឹបរាត្រី ឬលើតុកតុកកង់បីនោះទេ។

ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា តាមរយៈផលិតកម្មបារមី នឹងផលិតមាតិកាឌីជីថលខ្លីៗ ដែលនឹងចេញផ្សាយនៅលើបណ្តាញសង្គមរបស់លោក រួមទាំងទំព័រហ្វេសប៊ុកផ្លូវការ VannDa - វណ្ណដា និងឆាណែល Youtube ដើម្បីបម្រើចំណីអារម្មណ៍របស់អ្នកគាំទ្រតន្ត្រីរបស់លោក និងក៏ដូចជាបង្កើតភាពរីករាយពិតៗជាមួយភេសជ្ជៈ កូកា-កូឡា ជូនដល់អ្នកគាំទ្រកូកា-កូឡាផងដែរ។ បន្ថែមពីនេះ ក៏នឹងមានកម្មវិធីជួបជាមួយអតិថិជន កូកា-កូឡា ផងដែរ ដែលនឹងផ្តល់ឱកាសដល់អ្នកគាំទ្ររបស់លោក វណ្ណដា បានជួបជាមួយរូបលោកផ្ទាល់។

កញ្ញា Laura MAM អគ្គនាយកក្រុមហ៊ុនផលិតកម្មបារមី បានប្រសាសន៍ថា៖ «តាងនាមឱ្យផលិតកម្មបារាមី យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានជ្រើសរើស វណ្ណដា ឱ្យធ្វើជាទូតសុឆន្ទៈរបស់ខ្លួន។ ឆ្នាំ២០២៣ នឹងជាឆ្នាំដ៏រំភើបមួយសម្រាប់អ្នកគាំទ្រ អ្នកចូលចិត្តតន្រ្តីហ៊ីបហប អ្នកគាំទ្រវណ្ណដា ក៏ដូចជាអ្នកគាំទ្រភេសជ្ជៈ កូកា-កូឡា ផងដែរ។ យើងពិតជារំភើបរីករាយជាខ្លាំង ក្នុងការនាំយកបទពិសោធតន្ត្រីដ៏ល្អបំផុត និងភាពរីករាយពិតៗមកជូនអ្នកគាំទ្រគ្រប់ៗគ្នា»។
ដើម្បីស្វែងយល់បន្ថែមអំពីភាពជាដៃគូនេះ និងមាតិកាដែលនឹងមកដល់ឆាប់ៗ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ VannDa តាមរយៈ VannDa - វណ្ណដា ឬទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន កូកា-កូឡា តាមរយៈ CocaColaKH៕
