វិស័យការពារជាតិ

មេសិទ្ធិមនុស្សកម្ពុជា វាយតម្លៃថា មានភាគរយតិចណាស់ដែលថៃ អាចបង្កសង្គ្រាមជាលើកទី៣មកលើកម្ពុជា


កាលពីពេលថ្មីៗនេះប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីកាត់បន្ថយកំដៅជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព ជាពិសេសការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ស្របពេលបច្ចុប្បន្នប្រទេសទាំងពីរកំពុងអនុវត្តបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ ពលរដ្ឋមួយចំនួនបារម្ភថា យោធាថៃ អាចនឹងបង្កសង្គ្រាមជាលើកទី៣មកលើប្រទេសកម្ពុជា។
វិស័យការពារជាតិ
ដោយ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរសារនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី៥ ខែមករា ថា មានភាគរយតិចណាស់ដែលថៃនឹងផ្ទុះអាវុធជាលើកទី៣មកលើកម្ពុជា ព្រោះសង្រ្គាមបានធ្វើឲ្យថៃ ខាតបង់ច្រើនទាំងការចំណាយថវិកាធ្វើសង្រ្គាម សេដ្ឋកិច្ចធ្លាក់ចុះខ្លាំង បើប្រៀបធៀបនឹងកំណើតសេដ្ឋកិច្ចមុនពេលមិនទាន់ធ្វើសង្រ្គាមជាមួយកម្ពុជា គួបផ្សំប្រជាជនថៃ ភាគច្រើនមិនចង់ឲ្យមានសង្រ្គាម។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បើថៃ នៅតែបន្តធ្វើសង្រ្គាម នោះថៃនឹងរងទណ្ឌកម្មការទូត រងសម្ពាធអន្តរជាតិ រងនូវបណ្តឹងជាច្រើននៃការបំពានលើច្បាប់អន្តរជាតិ ច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌ ស្របពេលការបោះឆ្នោតនៅថៃ កាន់តែខិតជិតមកដល់ ហើយបញ្ហាផ្ទៃក្នុងនៅក្នុងនយោបាយថៃ មានភាពចម្រូងចម្រាស ដូច្នេះចាំបាច់ត្រូវត្រៀមខ្លួនយកប្រៀបលើការបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦។

យ៉ាងណាមិញឯកឧត្តមកែវរ៉េមី យល់ឃើញថា ទោះបីជាថៃ កាន់កាប់ដីដោយខុសច្បាប់បានមកពីការធ្វើសង្រ្គាមជាមួយកម្ពុជា ក៏ដោយ ក៏ថៃ មិនអាចគ្រប់គ្រងដែនដីបានយូរនោះទេ។ ជាមួយគ្នានេះ ការមិនគាំទ្រឲ្យមានជម្លោះនៅក្នុងសមាជិកអាស៊ានខ្លួនឯងពីសំណាក់សហគមន៍អាស៊ាន ក៏ជាហេតុផលមួយដែលធ្វើឱ្យថៃ មិនបង្កសង្គ្រាមមកលើកម្ពុជា ម្តងទៀតផងដែរ។ សរុបសេចក្តីមក ឯកឧត្តម បានវាយតម្លៃថា សង្រ្គាមលើកទី៣រវាងកម្ពុជា និងថៃ ទំនងជាមិនអាចកើតមានក្នុងរយ:ពេលនេះបានទេ។

ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកជំនាញភូមិសាស្រ្តនយោបាយ យល់ឃើញថា ការប៉ះទង្គិចប្រដាប់អាវុធរវាងកងកម្លាំងកម្ពុជា និងថៃ អាចមានភាគរយខ្ពស់នាពេលខាងមុខ។ បើតាមអ្នកជំនាញរូបនេះ ប្រសិនបើគណបក្សភូមចៃថៃ របស់លោក អានុទីន ឆានវិរៈគុល ចាញ់ការបោះឆ្នោតនោះពួកគេនឹងធ្វើសកម្មភាពដើម្បីបន្តកាន់អំណាច និងមិនឱ្យគណបក្សឈ្នះឆ្នោតអាចបង្កើតរដ្ឋាភិបាលបាននោះទេ។ ក្រៅពីនេះ ភាពតានតឹងនៃភូមិសាស្រ្តនយោបាយនៅមជ្ឈិមបូព៌ា និងនៅតំបន់អាស៊ី ក៏អាចនឹងធ្វើឱ្យថៃ ឆ្លៀតឱកាសបើកការវាយប្រហារជាលើកទី៣មកលើកម្ពុជា ផងដែរ។

​សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ប្រទេសចិន បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រីភាគី ចិន-កម្ពុជា-ថៃ ដើម្បីកាត់បន្ថយកំដៅជម្លោះព្រំដែនរវាងប្រទេសទាំងពីរ និងនាំស្ថានការណ៍ឆ្ពោះទៅរកសន្តិភាព។ កិច្ចប្រជុំនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីកម្ពុជា និងថៃ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅ (GBC) លើកទី៣ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការព្រមព្រៀងរវាងភាគីទាំងពីរលើបទឈប់បាញ់ ដែលបានចូលជាធរមាននៅថ្ងៃដដែលនោះ។ អាទិភាពបន្ទាន់សម្រាប់កិច្ចប្រជុំនេះ គឺការធានាឱ្យបានរឹងមាំនូវបទឈប់បាញ់ និងការធានានូវការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើរដ្ឋគួរមានវិធានការបែបណាខ្លះដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាកប្រជាពលរដ្ឋ ដែលផ្ទះរបស់ពួកគេត្រូវបានយោធាថៃ ទន្ទ្រានកាន់កាប់ព័ទ្ធយកនោះ?

ប្រទេសថៃ បានប្រើប្រាស់កម្លាំងយោធាវាយចូលទន្ទ្រានកាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាដោយខុសច្បាប់នៅតាមតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ, ព…

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដាក់ឱ្យដំណើរការឡើងវិញសំបុត្រថ្នាក់ SkyBoss សម្រាប់ការធ្វើដំណើរប្រកបដោយប្រណិតភាពនិងផាសុកភាពលំដាប់ខ្ពស់

ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងដាក់ឱ្យដំណើរការឡើងវិញនូវសេវាកម្មលំដាប់ខ្ពស់របស់ខ្លួនគឺ SkyBoss ដោយនាំមកជូនអ្នកធ្វើដំណើរពីកម្ពុជានូវម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ