អត្ថបទពាណិជ្ជកម្ម

Vietjet មានការផ្តល់ជូនពិសេសសម្រាប់រដូវក្តៅដោយបញ្ចុះតម្លៃសំបុត្រ Deluxe ១០% និង Eco ១០០%


ភ្នំពេញ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០% លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%។
ទម្ងន់អីវ៉ាន់កាន់តែច្រើនជាងមុន និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកន្លែងផ្សេងៗទៀត
ដោយ
អំពី VietJet Air

ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រួមជាមួយនឹង បណ្តាញជើងហោះហើរ​នៅ​អាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីកយ៉ាងឆាប់រហ័សនោះ កម្មវិធីពិសេសដ៏មិនគួរឱ្យជឿនេះ ជា​ពេលវេលា​ពិសេសជាងពេលណាៗទាំងអស់ ក្នុងការទៅលេងកម្សាន្ត នៅប្រទេសវៀតណាម និងទីកន្លែងផ្សេងៗទៀត។

ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នៃថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ អ្នកដំណើរដែលកក់សំបុត្រ Deluxe អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១០% លើផ្លូវហោះហើរសៀមរាប-ហាណូយ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀតទៅកាន់/ពីប្រទេសវៀតណាមដោយប្រើលេខកូដ DLX10 និងការបញ្ចុះតម្លៃ ១៥% លើសេវាកម្មក្នុងស្រុកនៅក្នុងប្រទេសវៀតណាមដោយប្រើលេខកូដ DLX15 (*)។ ការផ្តល់ជូនពិសេសនេះ​ អនុវត្តចំពោះការកក់សំបុត្រដែលធ្វើឡើងតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្លូវការ របស់ Vietjet សម្រាប់ការធ្វើដំណើរ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ (**)។

ដោយត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាព និងភាពងាយស្រួល កៅអី Deluxe របស់ Vietjet ជួយបង្កើនបទពិសោធន៍ធ្វើដំណើរ ជាមួយនឹងការទទួល​អីវ៉ាន់ទម្ងន់​​រហូតដល់ ២០ គីឡូក្រាម ជម្រើសកៅអី អង្គុយដោយឥតគិតថ្លៃ និងភាពបត់បែនក្នុងការផ្លាស់ប្តូរជើងហោះហើរ។ សំបុត្រយន្តហោះនេះគឺសម្រាប់អ្នកដែលស្វែងរកការធ្វើដំណើរដែលប្រកបដោយផាសុកភាព និងគ្មានកង្វល់ មិនថាហោះហើរក្នុងប្រទេសវៀតណាម ឬតាមបណ្តាញជើងហោះហើរ​អន្តរជាតិរបស់ក្រុមហ៊ុន ដែលកំពុងរីកដុះដាល​នោះទេ។

ដើម្បីផ្តល់តម្លៃកាន់តែពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ក៏នឹងចាប់ផ្តើមកម្មវិធីលក់សំបុត្រ​ “Double Day” រយៈពេលតែមួយថ្ងៃនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសទទួលបានការបញ្ចុះតម្លៃ ១០០% លើសំបុត្រ Eco (*) ជាមួយនឹងលេខកូដប្រូម៉ូសិន SUPERSALE100។ កម្មវិធីនេះអនុវត្តលើគ្រប់បណ្តាញទាំងមូលរបស់ Vietjet ហើយ​អាច​ធ្វើ​ការកក់សំបុត្រចន្លោះពីម៉ោង ០០:០០ ដល់ ២៣:០០ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (**)។

បន្ថែមពីលើកម្មវិធីដ៏រំភើបនោះ រាល់ការកក់សំបុត្រដែលជោគជ័យធ្វើឡើងត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នឹងបញ្ចូលអ្នកដំណើរដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” របស់ក្រុមហ៊ុន Vietjet ដោយមានរង្វាន់ជាច្រើនដូចជា មាស ៩៩៩.៩ តម្លឹង ប័ណ្ណទឹកប្រាក់​អេឡិចត្រូនិចដែលមានតម្លៃខ្ពស់ និងរង្វាន់ដ៏គួរឱ្យទាក់ទាញផ្សេងៗទៀត (***)។

ស្របពេលដែលប្រទេសវៀតណាមបន្តទាក់ទាញការចាប់អារម្មណ៍ជាសាកល ដោយសារទេសភាពចម្រុះ វប្បធម៌ដ៏សម្បូរបែប និងទីក្រុងដែលពោរពេញដោយថាមពល ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់នូវច្រកដ៏ងាយស្រួលទៅកាន់គោលដៅទេសចរណ៍ពេញនិយមនានានៅក្នុងប្រទេសវៀតណាម។​ មានតាំងពីឆ្នេរស្ងប់ស្ងាត់លើកោះភូកុក ដាណាង និងញ៉ាត្រាង រហូតដល់ភ្នំដ៏ស្រស់ស្អាតនៅហាយ៉ាង និង សាប៉ា និងសម្រស់ទីក្រុងហាណូយដែលជា​ក្រុងប្រវត្តិសាស្ត្រ​ ទីក្រុង ហ៊ឺ (Hue) និង ហូយអាន ក៏ដូចជាថាសោភណភាពដ៏រស់រវើកនៃ​ទីក្រុងហូជីមិញ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចរីករាយកម្សាន្ត​តាម​គោលដៅទេសចរណ៍នីមួយៗ ដែលមានការបញ្ចូលគ្នារវាងប្រពៃណីជាមួយនឹងភាពទំនើប។

ជាមួយនឹងបណ្តាញដ៏ទូលំ​ទូលាយតភ្ជាប់ប្រទេសវៀតណាមទៅកាន់គោលដៅសំខាន់ៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយ។ កក់សំបុត្រឥឡូវនេះ ហើយធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដោយហោះហើរជាមួយ Vietjet ។

(*) ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះសំបុត្រធ្វើដំណើរមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ)

(**) មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹក​ ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត​

(***) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” សូមចូលទៅទីនេះ




អត្ថបទបន្ទាប់


អ៊ីរ៉ង់ បន្ទន់ឥរិយាបថ ដោយប្រាប់ EU ថា ខ្លួនមានឆន្ទៈក្នុងការបញ្ចប់សង្គ្រាមជាមួយអាម៉េរិក តែទាមទារឱ្យមានការធានា

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉ាសេស្កៀន (Masoud Pezeshkian) បានបង្ហាញសញ្ញាវិជ្ជមានជាថ្មីកាលពីថ្ងៃទី៣១ ខែមីនា ដោយបញ្ជាក់ថា ប្រទេសរប…

ក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចាប់ដៃគូលើកកម្ពស់វិស័យទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយសំណល់ប្លាស្ទិក

រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ