
ក្រុមហ៊ុន Vietjet បន្តពង្រីកបណ្តាញហោះហើររបស់ខ្លួន ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកងនាវា និងនាវិករបស់ខ្លួន។ ផ្លូវហោះហើរថ្មីនេះ នឹងគាំទ្រដល់យុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយផ្តល់នូវជម្រើសការធ្វើដំណើរប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតសម្រាប់អ្នកដំណើរ រួមទាំងអ្នកដែលមកពីប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមកប្រចាំថ្ងៃពីសៀមរាបទៅហាណូយ ដោយផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដើម្បីស្វែងយល់ពីទីក្រុងដែលសម្បូរទៅដោយវប្បធម៌របស់ប្រទេសវៀតណាម។ ពីទីក្រុងហាណូយ អ្នកធ្វើដំណោះរអាចភ្ជាប់ជើងហោះហើរបានយ៉ាងងាយស្រួលទៅកាន់បណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet ដែលគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅជាច្រើននៅទូទាំងអាស៊ីប៉ាស៊ីហ្វិក។
ការប្រកាសសម្ពោធដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីនេះ គឺជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម - ប្រទេសនូវែលហ្សេឡង់ ខណៈដែលប្រទេសទាំងពីរបានលើកកម្ពស់ទំនាក់ទំនងជាផ្លូវការទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅមុនខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរបស់ខ្លួន។ ផ្លូវហោះហើរទីក្រុងហូជីមិញ - អូកឡិន គ្រោងនឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ឆ្នាំ ២០២៥ នឹងដំណើរការជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ ដែលនេះនឹងជំរុញការបង្កើនការតភ្ជាប់សម្រាប់អ្នកធ្វើដំណើរ អាជីវកម្ម និងសិស្ស។

នៅក្នុងដំណើរទស្សនៈកិច្ចនៃ VJAA នាយករដ្ឋមន្ត្រី លោក Christopher Luxon បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជារីករាយនឹងការប្រកាសរបស់ក្រុមហ៊ុន Vietjet ថានឹងអភិវឌ្ឍផ្លូវហោះហើរថ្មីមួយទៅកាន់ប្រទេសប្រទេសនូវែលហ្សេឡង់ ពង្រឹងការតភ្ជាប់ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនកាន់តែច្រើន និងនាំមកនូវការទំនាក់ទំនងរវាងប្រជាជនរបស់យើងកាន់តែជិតស្និទ្ធជាមួយគ្នា។ ភាពជាដៃគូនេះ និងផ្តល់ឱកាសជាច្រើននូវទូទាំងការតភ្ជាប់បញ្តាញហោះហើរ មិនត្រឹមតែក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពាណិជ្ជកម្ម និងការអប់រំផងដែរ»។
លោកស្រីបណ្ឌិត Nguyen Thi Phuong Thao បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ Vietjet ក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ប្រទេសនូវែលហ្សេឡង់ ហើយបានមានប្រសាសន៍ថា៖ “គោលដៅពាណិជ្ជកម្មទ្វេភាគីរបស់យើងចំនួន ៣ ពាន់លានដុល្លារ គឺអាចសម្រេចបានយ៉ាងល្អប្រសើរ ដោយបានបង្កើតឡើងដោយផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់។ ក្រុមហ៊ុន Vietjet រួមជាមួយនឹងធុរកិច្ចមកពីប្រទេសទាំងពីរ ប្តេជ្ញាពង្រីកភាពជាដៃគូ ជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងបន្តរីកចម្រើននៅក្នុងដំណាក់កាលថ្មីជាមួយគ្នា។”

ស្របតាមចក្ខុវិស័យនេះ Vietjet បានស្នើបង្កើត Vietjet Hub នៅប្រទេសប្រទេសនូវែលហ្សេឡង់ ដែលជាមជ្ឈមណ្ឌលពហុមុខងារ ដើម្បីភ្ជាប់មជ្ឈមណ្ឌលទេសចរណ៍ និងវិនិយោគរបស់ប្រទេសប្រទេសនូវែលហ្សេឡង់ ជាមួយនឹងបណ្តាញហោះហើរដ៏ធំទូលាយរបស់ Vietjet ។
ក្នុងដំណើរទស្សនៈកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសប្រទេសនូវែលហ្សេឡង់ VJAA និងបណ្ឌិត្យសភាអាកាសចរណ៍អន្តរជាតិនៃប្រទេសនូវែលហ្សេឡង់ (IAANZ) ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសហការលើការបណ្តុះបណ្តាលអ្នកបើកយន្តហោះ ដើម្បីបង្កើតកម្លាំងការងារអាកាសចរណ៍ដែលមានជំនាញខ្ពស់សម្រាប់វៀតណាម និងតំបន់នានាឱ្យបានកាន់តែទូលំទូលាយថែមទៀត។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនៃប្រទេសប្រទេសនូវែលហ្សេឡង់ លោក Christopher Luxon បានបញ្ចប់ទៅដោយមានការចូលរួមពីលោកស្រីបណ្ឌិត Nguyen Thi Phuong Thao ក្នុងការសហការសាកល្បងហោះហើរនិងចុះចតនៅអាកាសយានដ្ឋានប្រទេសនូវែលហ្សេឡង់ដោយប្រើម៉ាស៊ីនយន្តហោះសាកល្បងដ៏ទំនើបរបស់ Vietjet។ នៅក្នុងខណៈពេលនោះ វាក៏ជាពេលវេលាដ៏មានសារៈសំខាន់ជាពិសេសក្រោមវត្តមានរបស់លោក Christopher Luxon ដែលលោកជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន Air New Zealand។