ក្រុមហ៊ុនអាកាសចរណ៍ Vietjet បញ្ចុះតម្លៃពិសេសរហូតដល់ ៣០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ចំពោះសំបុត្រប្រភេទ Deluxe ចំនួន ១០លានសន្លឹក សម្រាប់បណ្ដាញហោះហើររបស់ខ្លួនទាំងមូល រួមទាំងផ្លូវហោះហើរ សៀមរាប-ហាណូយផងដែរ ដែលការបញ្ចុះតម្លៃនេះគឺសម្រាប់ការធ្វើដំណើរពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ (*)។ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃនេះ ដោយប្រើកូដប្រូម៉ូសិន "SALE55DLX" ក្នុងកំឡុងពេលកក់សំបុត្រ។ ប្រភេទសំបុត្រ Deluxe មានផ្ដល់ទាំងបញ្ញើអីវ៉ាន់បានរហូតដល់ទៅ ២០ គីឡូក្រាម ការជ្រើសរើសកៅអីអង្គុយដោយឥតគិតថ្លៃ ព្រមទាំងការផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយភាពបត់បែន។
ជាងនេះទៅទៀត សម្រាប់សំបុត្រប្រភេទ Eco ចំនួន ១លានសន្លឹក ក៏ត្រូវបានបញ្ចុះតម្លៃ ១០០% (មិនរាប់បញ្ចូលពន្ធ និងកម្រៃសេវាផ្សេងៗ) ដោយប្រើកូដប្រូម៉ូសិន "SALE55" ដែលមានសុពលភាពចំពោះគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧ (*)។ អ្នកដំណើរដែលកក់សំបុត្រប្រភេទ Eco ក្នុងអំឡុងពេលប្រូម៉ូសិននេះ ក៏នឹងទទួលបានការថែមជូនបញ្ញើអីវ៉ាន់ទម្ងន់ ២០គីឡូក្រាម ដោយឥតគិតថ្លៃផងដែរ។
ដើម្បីបង្កើនភាពរំភើបរីករាយក្នុងប្រូម៉ូសិនរដូវក្តៅនេះ អ្នកដំណើរដែលបានកក់សំបុត្ររួចរាល់ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ (ម៉ោងនៅកម្ពុជា ) នឹងទទួលបានលេខកូដចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាង « “Fly Vietjet, Strike Gold” (**)។ រង្វាន់រួមមាន មាសសុទ្ធទម្ងន់ ១តម្លឹង (ប្រភេទមាស ៩៩៩.៩) រង្វាន់ប្រាក់ និងប័ណ្ណទឹកប្រាក់អេឡិចត្រូនិច (e-vouchers) ដែលមានតម្លៃរហូតដល់ ១៥លានដុង (ប្រហែល ៥៧០ដុល្លារអាមេរិក) ព្រមទាំងរង្វាន់ផ្សេងៗជាច្រើនទៀត។
ជាមួយនឹងបណ្តាញហោះហើរទូលំទូលាយគ្របដណ្តប់ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិសំខាន់ៗ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នៅតែបន្តតភ្ជាប់អ្នកដំណើរទៅកាន់បណ្តាទីក្រុងធំៗក្នុងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាប្រទេសអូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងបណ្តាប្រទេសជាច្រើនទៀត។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ជំរុញលើកទឹកចិត្តឱ្យអ្នកដំណើរទៅលេងគោលដៅទេសចរណ៍ថ្មីៗ និងទទួលយកបទពិសោធន៍វប្បធម៌ថ្មីៗនៅរដូវក្ដៅនេះ ។
អំឡុងពេលធ្វើដំណើរនៅលើយន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានផ្ដល់ជូននូវជម្រើសអាហារស្រស់ៗ និងក្តៅៗ រួមទាំងមុខម្ហូបល្បីល្បាញរបស់វៀតណាម ដូចជា ហ្វឺ (Pho) នំបុ័ងសាច់ (Banh mi) និងកាហ្វេទឹកដោះគោទឹកកក ព្រមទាំងមុខម្ហូបអន្តរជាតិដ៏សម្បូរបែបជាច្រើនមុខទៀត។ រាល់ជើងហោះហើរទាំងអស់សុទ្ធតែប្រើប្រាស់យន្តហោះទំនើបៗ ដែលមានសមត្ថភាពសន្សំសំចៃប្រេងខ្ពស់ ប្រតិបត្តិការដោយបុគ្គលិកបម្រើការលើយន្តហោះមានវិជ្ជាជីវៈ ដើម្បីផ្ដល់ជូននូវបទពិសោធន៍ធ្វើដំណើរប្រកបដោយផាសុកភាព និងក្តីសោមនស្សរីករាយបំផុត។
(*) រយៈពេលនៃការធ្វើដំណើរ និងលក្ខខណ្ឌផ្សេងៗអាចខុសគ្នាទៅតាមផ្លូវហោះហើរនីមួយៗ។ កាលបរិច្ឆេទផ្អាកការផ្តល់ជូនពិសេសនេះអាចនឹងត្រូវអនុវត្ត។ ដើម្បីពិនិត្យមើលព័ត៌មានលម្អិត សូមចុចត្រង់នេះ ។
(**) សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “Fly Vietjet, Strike Gold” សូមចុចត្រង់នេះ។