ហិរញ្ញវត្ថុអចលនទ្រព្យ

វៀតណាមចោទក្រុមហ៊ុនអចលនទ្រព្យ និងបុគ្គលិកធនាគារថា កិបកេងប្រាក់ជាង១២ពាន់លានដុល្លារ


អាជ្ញាធរវៀតណាម បានចោទប្រកាន់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយពីបទស៊ីសំណូក និងកេងបន្លំមានទឹកប្រាក់សរុបជាង៣០០ទ្រីលានដុង ឫប្រមាណជាង១២ពាន់លានដុល្លារ តាមរយៈការប្រើប្រាស់ក្រុមហ៊ុនខ្មោច និងធនាគារបុត្រសម្ព័ន្ធមួយ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងនៅក្នុងការបង្ក្រាបអំពើពុករលួយថ្នាក់ជាតិដ៏ធំមួយ ខណៈដែលវិស័យអចលនទ្រព្យកំពុងតែស្ថិតនៅក្នុងស្ថានភាពទ្រឹង។
ហិរញ្ញវត្ថុអចលនទ្រព្យ
ដោយ

សារព័ត៌មាន Nikkei បានរាយការណ៍ថា នេះគឺជាព័ត៌មានដ៏រសើបមួយ ដែលកំពុងតែអង្រួនវិស័យអចលនទ្រព្យនៅក្នុងប្រទេសដែលមានប្រជាពលរដ្ឋជាង១០០លាននាក់មួយនេះ ខណៈដែលវិស័យអចលនទ្រព្យនៅវៀតណាម កំពុងតែស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់។

ប៉ូលីសវៀតណាមបានផ្តល់អនុសាសន៍ឱ្យកាត់ទោសមនុស្ស ដែលពាក់ព័ន្ធនឹងករណីនេះសរុប៨៦នាក់។ ពួកគេត្រូវបានគេដឹងថា គឺជាអ្នកដែលជាប់ពាក់ព័ន្ធក្នុងគម្រោង ដែលបានចោទប្រកាន់នៅក្រុមហ៊ុនអភិវឌ្ឍន៍ វាន់ ធិញ ផាត់ ( Van Thinh Phat) និងធនាគារ SCB រួមទាំងប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាមន្ត្រីធនាគារមួយចំនួនផងដែរ។

តាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលវៀតណាម បានឲ្យដឹងថា ករណីរឿងអាស្រូវនេះបានបង្កឡើងនៅក្នុងអំឡុងឆ្នាំ២០២២ ដែលជំរុញឲ្យមានអន្តរាគមន៍ពីធនាគារកណ្តាល តាមរយៈបញ្ជីក្រុមហ៊ុនដែលគេបង្កើតចំនួន១ពាន់ និងកម្ចីធនាគារក្លែងក្លាយ ព្រមទាំងការប្រកាសពន្ធក្លែងបន្លំជាច្រើនថែមទៀត ។

យុទ្ធនាការដែលកំពុងបន្តប្រឆាំងនឹងអំពើពុករលួយបានប៉ះពាល់ដល់នាយកប្រតិបត្តិ និងអ្នកនយោបាយជាច្រើន ខណៈដែលស្ថានភាពសេដ្ឋកិច្ចវៀតណាម កំពុងប្រឈមមុខនឹងការធ្លាក់ចុះការនាំចេញ និងការបញ្ឈប់ការងារ ព្រមទាំងគម្រោងអភិវឌ្ឍន៍មិនទាន់រួចរាល់ជាច្រើន។

ការចោទប្រកាន់ចុងក្រោយបំផុតមានតម្លៃជាង១២ពាន់លានដុល្លារ ក្រោយពេលដែលក្រុមអ្នកស៊ើបអង្កេតបានរកឃើញនិង បានចោទប្រកាន់ ក្រុមហ៊ុនខាងលើ ។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់ខ្លួនធនាគារ SCB បាននិយាយថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា បុគ្គលជាប់ចោទមិនបានធ្វើការនៅធនាគារនោះទេ។

ស្ថាប័ននេះបាននិយាយថា បច្ចុប្បន្ន ធនាគារ SCB នៅតែសហការជាមួយអាជ្ញាធរក្នុងការស៊ើបអង្កេត ហើយប្រតិបត្តិការធនាគារនៅតែមានស្ថិរភាព៕​​​​​​​

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


បាតុភូតអែលនីណូអាចនឹងបន្តអូសបន្លាយដល់ឆ្នាំក្រោយ ខណៈតម្លៃស្ករសកំពុងកើនឡើងពាសពេញពិភពលោក

អ្នកវិទ្យាសាស្ត្របាននិយាយថា ឥទ្ធិពលនៃបាតុភូតអែលនីណូនឹងធ្វើឱ្យពិភពលោកបន្តឡើងកម្តៅនៅឆ្នាំនេះនិងបន្តរហូតដល់ឆ្នាំ២០២៤ ដែលនឹងបង្កឲ្យមានទឹកជំនន់…

ទីផ្សារគ្រឿងសមុទ្រវៀតណាមអាចនឹងកម្រើកនៅចុងឆ្នាំ ក្រោយធ្លាក់ចុះ២ខែជាប់ៗគ្នា

ទីផ្សារនៃផលិតផលឧស្សាហកម្មគ្រឿងសមុទ្ររបស់វៀតណាមរំពឹងថា នឹងមានការងើបឡើងវិញនៅចុងឆ្នាំនេះ បន្ទាប់ពីការនាំចេញនៅក្នុងខែកញ្ញា និងតុលា បានធ្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ