កំណើន GDP

វៀតណាមសម្រេចបានកំណើន GDP ៧,៧% ក្នុងត្រីមាសទី ២


ការិយាល័យស្ថិតិទូទៅរបស់ប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃពុធ ទី ២៩ មិថុនា ថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសវៀតណាមបានកើនឡើងដល់ ៧,៧% នៅអំឡុងខែ មេសា ដល់ ខែ មិថុនា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វៀតណាមសម្រេចបានកំណើន GDP ៧,៧% ក្នុងត្រីមាសទី ២

ការ​កើនឡើង​នេះ ត្រូវ​បាន​ជំរុញ​ដោយ​ការ​នាំ​ចេញ​ទំនិញ​ទៅ​កាន់​សហរដ្ឋអាមេរិក​នៅ​តែ​មាន​កម្រិត​ខ្ពស់ ហើយ​ការ​ចំណាយ​លើ​ការ​ប្រើប្រាស់​ក្នុងស្រុក​កំពុង​ងើបឡើង​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់​ពី​មានការ​ធូរស្រាល​នៃ​មេរោគ​កូ​វី​ដ ១៩​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​សារព័ត៌មាន​ជប៉ុន Nikkei​។

មែនទែន​ទៅ GDP របស់​វៀតណាម​ធ្លាប់​បាន​ធ្លាក់​ចុះ ៦% នៅ​ក្នុង​ត្រីមាស​ខែ កក្កដា ដល់ ខែ កញ្ញា ឆ្នាំ ២០២១ ដោយសារ​ការ​វិធានការ​រឹត​បន្តឹង​កូ​វី​ដ ១៩ យ៉ាង​តឹងរ៉ឹង​នៅ​ក្នុង​តំបន់​។

យ៉ាងណាមិញ សេដ្ឋកិច្ច​ក្នុងស្រុក​បាន​ងើបឡើង​វិញ​បន្តិច​ម្ដង​ៗ បន្ទាប់​ពី​មាន​ភាព​ធូរស្រាល​នៃ​ការ​ឆ្លង​រីក​រាលដាល​នៃ​មេរោគ​ទាំង​នៅ​ក្នុង​តំបន់ និង ក្រៅ​តំបន់ ដែល​បាន​ជំរុញ​ឱ្យ​មាន​តម្រូវការ​ប្រើប្រាស់ និង ការ​នាំ​ចេញ​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ខណៈ​នៅ​ក្នុង​ត្រីមាស​ទី ២ ចន្លោះ​ខែ មេ​សា ដល់​ខែ មិថុនា​ឆ្នាំ​២០២២ កំណើន GDP នៅ​ក្នុង​ប្រទេស​ក្បែ​ខាង​កម្ពុ​ជាមួយ​នេះ​បាន​កើនឡើង​ដល់ ៧,៧% បើ​ធៀប​នៅ​ក្នុង​ត្រីមាស​ទី​១​ក្នុង​ឆ្នាំ ២០២២ នេះ​បាន​កើនឡើង ៥% ប៉ុណ្ណោះ​។

យោង​តាម​ទិន្នន័យ​ពី​សមាគម​វាយ​ន​ភណ្ឌ​និង​សម្លៀក​បំពាក់​វៀតណាម​បាន​ឲ្យ​ដឹង​ថា​តម្លៃ​នាំ​ចេញ​វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់​របស់​ប្រទេស​វៀតណាម មាន​កម្រិត​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​រយៈពេល ៦ ខែ​ចុង​ក្រោយ​នេះ​។

តម្លៃ​ពលកម្ម​ទាប​របស់​វៀតណាម​បាន​ជំរុញ​ឱ្យ​ប្រទេស​នេះ​ក្លាយជា​ជម្រើស​ទី​មួយ​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ និង ជាទី​តាំង​នៃ​ការ​បង្កើត​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៃ​យុទ្ធសាស្ត្រ ចិន​បូក​មួយ​។ នៅ​ពេល​ដែល​ការ​ប្រកួតប្រជែង​រវាង​សហរដ្ឋអាមេរិក និង​ចិន​កាន់តែ​ខ្លាំងក្លា ក្រុមហ៊ុន​ផលិត​ជា​ច្រើន​នៅ​តែ​បន្ត​សាងសង់ និង ពង្រីក​រោងចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម​។

តំណាង​រោងចក្រ​កាត់ដេរ​នៅ​វៀតណាម ដែល​មានការ​វិនិយោគ​ពី​បរទេស​បាន​និយាយ​ថា ការ​បិទ​ខ្ទប់​រយៈពេល ២ ខែ នៅ​ក្នុង​ទីក្រុង​សៀង​ហៃ​បាន​ជំរុញ​ឱ្យ​រោងចក្រ​របស់​ពួក​គេ​បង្កើន​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​បណ្តោះអាសន្ន ដើម្បី​បម្រើ​ដល់​តម្រូវការ​សកល​។

ទន្ទឹម​នឹង​នេះ ក្រុម​សេដ្ឋវិទូ​មួយ​ចំនួន បាន​និយាយ​ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក​គឺជា​ផ្នែក​ដ៏​ធំ​មួយ​ដែល​បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​នៃ​ការ​នាំ​ចេញ​របស់​វៀតណាម​ផង​ដែរ​។

សូម​បញ្ជាក់​ថា តើ​គោលដៅ​របស់​រដ្ឋាភិបាល​វៀតណាម នៅ​២​ឆ្នាំ​២០២២​នេះ វៀតណាម​រំពឹង​នឹង​សម្រេច​បាន​កំណើនសេដ្ឋកិច្ច​ចន្លោះ​ពី​៦% ទៅ​៦,៥% ខណៈ​ដែល​សេដ្ឋកិច្ច​ប្រទេស​នេះ បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន រួម​ទាំង​បញ្ហា​កូ​វី​ដ​១៩ បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង និង​អតិផរណា​ជាដើម​៕




អត្ថបទបន្ទាប់


ប្រធានាធិបតីអ៊ុយក្រែន ថ្លែងទៅកាន់ UN ឱ្យចាត់វិធានការចំពោះរុស្ស៊ី ខណៈដែលរុស្ស៊ីហៅទង្វើនេះថា ជាការឃោសនាចង់បានសព្វាវុធ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskiy បាន​និយាយ​ទៅ​កាន់​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គារ ស​ប្ដា​ហ៍​នេះ ដោយ​ចោទប្រកាន់…

កូរ៉េខាងជើងចោទអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងបោះជំហានឆ្ពោះទៅបង្កើត “អង្គការណាតូនៅអាស៊ី”

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍កាលពីថ្ងៃពុធថា សមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ