ក្នុងអំឡុងពេលនេះ ប្រទេសចិន ជាអ្នកទិញផលិតផលកសិកម្មវៀតណាម ច្រើនជាងគេបង្អស់ ដោយបានបញ្ជាទិញ ៣,៧ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ខែនេះ ក៏ប៉ុន្តែតួលេខនេះ មានការធ្លាក់ចុះ ១៥% ខណៈ សហរដ្ឋអាមេរិក ក៏បានបញ្ជាទិញផលិតផលកសិកម្មវៀតណាម ជាង ៣,៤ ពាន់លានដុល្លារអាមេរិក និងសហភាពអឺរ៉ុប ទិញជាង ១,៦ ពាន់លានដុល្លារអាមេរិក។
យ៉ាងណាក៏ដោយ ផលិតផលកសិកម្មវៀតណាម រួមមាន កាហ្វេ អង្ករ និងបន្លែ មានកំណើននាំចេញខ្លាំងបំផុត ខណៈដែរ កៅស៊ូ តែ និងម្រេច ធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់។
មន្រ្តីជាន់ខ្ពស់នៃ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម នឹងពិនិត្យឲ្យបានល្អិតល្អន់ចំពោះបញ្ហានេះ ដោយឃ្លាំមើលនូវ តម្លៃផលិតផលកសិកម្ម ការផ្គត់ផ្គង់ និងតម្រូវការក្នុងស្រុក និងធានាឲ្យបាននូវ ការនាំចេញទៅក្រៅប្រទេសផងដែរ។
គួរជម្រាបដែរថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២០នេះ វៀតណាម សម្រេចបានទំហំពាណិជ្ជកម្ម ១៩៦ពាន់លានដុល្លារអាមេរិក រក្សាកំណើនជិត ៣% ធៀបនឹងឆ្នាំមុន ដោយការនាំចេញទៅក្រៅប្រទេស គឺមានជាង ៩៩ពាន់លានដុល្លារ និងនំាទំនិញចូលមកវិញប្រមាណ ៩៧ពាន់លានដុល្លារអាមេរិក៕