វៀតណាម

វៀតណាម គ្រោងជះលុយ៦០ពាន់លានដុល្លារអភិវឌ្ឍន៍ផ្លូវដែកក្នុងស្រុក ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច


ក្នុងនាមជាប្រទេសដែលមានឧត្តមភាពសេដ្ឋកិច្ចខ្លាំងក្លាបំផុតនៅក្នុងតំបន់នាពេលបច្ចុប្បន្ននេះ វៀតណាម កំពុងដាក់ផែនការប្រកបដោយមហិច្ឆតាក្នុងការអភិវឌ្ឈន៍វិស័យផ្លូវដែក ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ចឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតនៅក្នុងតំបន់។ តាមការគ្រោងទុកគម្រោងអភិវឌ្ឈន៍ផ្លូវដែកនៅក្នុងប្រទេសនេះមានតម្លៃរហូតដល់ជាង៦០ពាន់លានដុល្លារអាម៉េរិក ដោយមានទាំងគម្រោងកសាងផ្លូវដែកល្បឿនលឿន និងផ្លូវដែកខ្នាតតូចបម្រើសេវាដឹកជញ្ជូនក្នុងក្រុងហូជីមិញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
វៀតណាម
ដោយ

ដើម្បីពង្រីកសរសៃឈាមសេដ្ឋកិច្ច វៀតណាម កំពុងដាក់ផែនការអភិវឌ្ឈន៍ផ្លូវដែកល្បឿនលឿនដែលមានចម្ងាយប្រមាណ១ពាន់៥រយគីឡូម៉ែត្រ ភ្ជាប់ពីរដ្ឋធានីហាណូយ ទៅទីក្រុងហូជីមិញ នៅក្នុងតម្លៃប្រមាណជាង៦០ពាន់លានដុល្លារ។ ពាក់ព័ន្ធនឹងគម្រោងនេះ ក្រុមហ៊ុន VinSpeedដែលបង្កើតឡើងដោយមហាសេដ្ឋីមានជាងគេបំផុតរបស់ប្រទេសនេះ កំពុងចេញថ្លែយកគម្រោងនេះមកអនុវត្ត។

តាមការប៉ាន់ប្រមាណគម្រោងដែលក្រុមហ៊ុន VinSpeed ចាប់អារម្មណ៍នេះ វាមានតម្លៃប្រមាណ៦១ទៅ៦៧ពាន់លានដុល្លារ នឹងបញ្ចប់ការសាងសង់ក្នុងរង្វង់ឆ្នាំ២០៣០។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគ២០% ស្មើនឹងជាង១២ពាន់លានដុល្លារ។ ដោយឡែកទឹកប្រាក់វិនិយោគនៅសល់៨០%ទៀត ដោយមិនរាប់បញ្ចូលការចំណាយទាក់ទងនឹងសំណង់ ក៏ដូចជាការគាំទ្រការផ្លាស់ទីលំនៅ គឺក្រុមហ៊ុនបានស្នើសុំកម្ចីពីថវិការដ្ឋតាមរយៈកម្ចីគ្មានការប្រាក់ ដែលអាចធ្វើប្រតិបត្តិការទូទាត់សងក្នុងរយៈពេល៣៥ឆ្នាំគិតចាប់ពីថ្ងៃដែលឥណទានធ្លាក់ដល់គម្រោង។

ក្រៅពីគម្រោងនេះ ក្រុមហ៊ុន VinSpeed ក៏កំពុងចាប់អារម្មណ៍អភិវឌ្ឈន៍គម្រោងផ្លូវដែកល្បឿនលឿនខ្នាតតូចមួយទៀតនៅទីក្រុងហូជីមិញ ដែលមានតម្លៃប្រមាណ៤ពាន់លានដុល្លារ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ត្រូវបានគេវាយតម្លៃថា នឹងក្លាយជាអ្នកបង្កើតអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែ ដ៏ធំបំផុតលើពិភពលោក

ប្រទេសចិន បានអនុម័តផែនការសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែ ចំនួន១០ ក្នុងតម្លៃសរុប២០០ពាន់លានយន់ប្រហែលជិត២៨ពាន់លានដុល្លារ ដោយធ្វើឱ្យប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ