ការចាប់ខ្លួនមហាសេដ្ឋីវៀតណាម

អាជ្ញាធរៀតណាមចេញដីការចាប់ខ្លួនមហាសេដ្ឋីម្ចាស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Bamboo Ariways


អាជ្ញាធរវៀតណាម នៅថ្ងៃទី ២៩ ខែមីនា បានចេញដីកាចាប់ខ្លួនមហាសេដ្ឋីម្នាក់ ដែលគេស្គាល់ថា ជាម្ចាស់ក្រុមហ៊ុន FLC Group ដែលវិនិយោគពហុវិស័យនៅវៀតណាម រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airwaysផងដែរ។ ការចេញដីការចាប់ខ្លួនលោក លោក Trinh Van Quyet នេះ ក្រោមបទការចោទប្រកាន់ថា លោកបានរៀបចំទីផ្សារភាគហ៊ុនដោយសម្ងាត់ បានធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគ និង ទីផ្សារភាគហ៊ុនទូទាំងប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយសារព័ត៌មាន CNA។
អាជ្ញាធរវៀត ចេញដីកាចាប់ខ្លួនមហាសេដ្ឋីម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុន FLC Group វិនិយោគពហុវិស័យនៅវៀតណាម រួមទាំងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ផងដែរ។
ដោយ

លោក Trinh Van Quyet ម្ចាស់​ក្រុមហ៊ុន FLC group ដែល​ជា​អាណាចក្រ​ជំនួញ​ដ៏​ធំ​មួយ​នៅ​វៀតណាម ដោយ​បាន​វិនិយោគ​លើ​រមណីយដ្ឋាន​ប្រណិត​ៗ ទីលាន​វាយ​កូន​ហ្គោ​ល និង ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways​ផង​ដែរ​។ មហាសេដ្ឋី​វៀតណាម​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចេញ​ដីការ​ចាប់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​អង្គារ ពី​បទចោទប្រកាន់​ថា​រូប​លោក កំពុង​រៀបចំ​ទីផ្សារ​ភាគហ៊ុន និង​លាក់​ព័ត៌មាន​នៅ​ក្នុង​សកម្មភាព​ភាគហ៊ុន កាលពី​ថ្ងៃ​ទី ១០ ខែមករា ដែល​បណ្តាល​ឱ្យ​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​សម្រាប់​អ្នក​វិនិយោគ និង​ជះ​ឥទ្ធិពល​យ៉ាង​អាក្រក់​ដល់​សកម្មភាព​នៃ​ទីផ្សារ​ភាគហ៊ុន​វៀតណាម​ផង​ដែរ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួង​សន្ដិសុខ​សាធារណៈ​វៀតណាម​។

សេចក្តីថ្លែងការណ៍​របស់​ក្រសួង​ដដែល​នេះ​បាន​បន្ថែម​ថា ក្រុម​មន្ត្រី​បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​បាន​ភស្តុ​តាង ២១ ទីតាំង រួម​នៅ​ទាំង​ផ្ទះ និង​ការិយាល័យ​របស់​លោក Trinh Van Quyet ប៉ុន្ដែ​ក្រសួង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ឡើយ​។

មហាសេដ្ឋី​វ័យ​៤៦​ឆ្នាំ​របស់​វៀតណាម លោក Trinh Van Quyet បាន​បង្កើត​ក្រុមហ៊ុន Bamboo Airways ក្នុង​ឆ្នាំ ២០១៨ ដោយ​រំពឹង​ប្រាក់​ប្រាក់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​ពី​វិស័យ​អាកាសចរណ៍ ដែល​ទទួល​បាន​ពី​ភ្ងៀ​វ​ទេសចរណ៍​នៅ​អាស៊ី​។ លោក Quyet ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន  AFP ក្នុង​ឆ្នាំ ២០១៨ ថា​ក្រុមហ៊ុន​របស់​លោក​នឹង រីក​ធំធាត់​ឡើង ដោយ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​។ ក្រុមហ៊ុន​អាកាសចរណ៍​បាន​ពង្រីក​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចាប់ផ្តើម​ការ​ហោះហើរ​លើក​ដំបូង​របស់​ខ្លួន​នៅ​ដើមឆ្នាំ ២០១៩ ហើយ​មាន​បំណង​ហោះហើរ​ទៅ​កាន់​គោលដៅ​អន្តរជាតិ​ចំនួន ៤០ ប្រទេស និង​ដែនដី​នៅ​ដើមឆ្នាំ​នេះ​។

គួរ​ជម្រាប​ថា ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways មាន​ចំណែក​ត្រឹមតែ ២០% ប៉ុណ្ណោះ នៃ​ទីផ្សារ​អាកាសចរណ៍​របស់​ប្រទេស​វៀតណាម ហើយ​មាន​តែ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ Vietnam Airlines និង ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប Vietjet តែ​ប៉ុណ្ណោះ ដែល​មាន​ចំណែក​ទីផ្សារ​ធំ​ជាងគេ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

None



អត្ថបទបន្ទាប់


ការលក់មឈូសនៅហុងកុងកំពុងដាច់ស្ដុក ខណៈអ្នកស្លាប់ដោយសារកូវីដ១៩ កើនឡើងកាន់តែច្រើន

ចំនួនអ្នកស្លាប់ដោយសារកូវីដ១៩កើនឡើងជារៀងរាល់ថ្ងៃ កំពុងធ្វើឲ្យទីក្រុងហុងកុង កំពុងអស់ក្ដាមឈូសសម្រាប់ដាក់សាកសព ហើយពេលនេះ ខាងអាជ្ញាធរហុងកុ…

ធនាគារពិភពលោកសម្រេចបង្កកគម្រោងតម្លៃ ៦០០លានដុល្លារ នៅអាហ្វហ្គានីស្ថាន

ធនាគារពិភពលោកបានផ្អាកគម្រោងចំនួន ៤ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលគម្រោងទាំងបួននេះមានតម្លៃជាទឹកប្រាក់ ៦០០ លានដុល្លារអាមេរិក។ ការផ្អាកគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ