បណ្ណបំណុលអន្តរជាតិ

ក្រុមហ៊ុនយក្សវៀតណាម Vingroup គ្រោងបោះផ្សាយលក់បណ្ណបំណុលជាង៥០០លានដុល្លារក្នុងខែនេះ


ក្រុមហ៊ុនយក្សវៀតណាម Vingroup មានផែនការបោះផ្សាយលក់បណ្ណបំណុលអន្តរជាតិក្នុងតម្លៃសរុប ៥២៥លានដុល្លារអាមេរិក នៅក្នុងខែឧសភានេះ ដែលវាគឺជាផ្នែកមួយ នៃផែនការរបស់ក្រុមហ៊ុននេះ ក្នុងការបង្កើនមូលនិធិវិនិយោគឲ្យបានដល់១ពាន់៥រយលានដុល្លារ ទៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ VinFast ក្នុងការពង្រីកវិសាលភាពលើការផលិតរថយន្ដអគ្គិសនី។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន VN Express។
ក្រុមហ៊ុន VinFast ពង្រីកវិសាលភាពលើការផលិតរថយន្ដអគ្គិសនី។

ប្រសិនបើ​ការ​បោះផ្សាយ​លក់​បណ្ណ​បំណុល​អន្តរជាតិ​របស់​ក្រុមហ៊ុន Vingroup ពិតជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែឧសភា​នេះ​មែន នោះ​វា​គឺជា​ការ​បោះផ្សាយ​លក់​បណ្ណ​បំណុល​លើក​ដំបូង នៃ​ផែនការ​របស់​ក្រុមហ៊ុន​នេះ ដែល​គ្រោង​បោះផ្សាយ​លក់​បណ្ណ​បំណុល​ឲ្យ​បាន​ពីរ​លើក​នៅ​ក្នុង​ឆ្នាំ​២០២២​។ ទោះ​យ៉ាងណា ពាក់ព័ន្ធ​នឹង​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​បោះផ្សាយ​បណ្ណ​បំណុល​នេះ មិន​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​លាតត្រដាង​នៅឡើយ​ទេ​។

គេ​នៅ​ចាំ​បាន​ថា កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​វៀតណាម Vingroup ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​រកស៊ី​ពហុ​វិស័យ​នៅ​វៀតណាម និង​មានការ​វិនិយោគ​រកស៊ី​នៅ​ក្រៅប្រទេស​ផង​ដែរ​នោះ ធ្លាប់​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បោះផ្សាយ​លក់​បណ្ណ​បំណុល ដែល​មាន​កាលកំណត់​រយៈពេល​៥​ឆ្នាំ ហើយ​យក​មូលនិធិ​ទាំងនេះ ដើម្បី​ចាក់​បញ្ចូល​ក្នុង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន គឺ VinFast ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ដ​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​វៀតណាម ហើយ​ក្រុមហ៊ុន​នេះ ក៏​កំពុង​មាន​ផែនការ​បង្កើត​រោងចក្រ​ផលិត​រថយន្ដ​អគ្គិសនី​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក​ផង​ដែរ​។

នៅ​ក្នុង​ខែមេសា​កន្លង​ទៅ​នេះ ក្រុមហ៊ុន​វៀតណាម Vingroup បាន​ចុះបញ្ជី​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ថ្មី​មួយទៀត​របស់​ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​ឈ្មោះ VinFast Trading & Investment Pte Ltd ដើម្បី​ត្រៀម​រៀបចំ​បំពេញ​ឯកសារ សម្រាប់​ការ​ចុះបញ្ជី​នៅ​លើ​ទីផ្សារ​ភាគហ៊ុន​សហរដ្ឋអាមេរិក បន្ទាប់​ពី​ក្រុមហ៊ុន VinFast បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន ដើម្បី​សាងសង់​រោងចក្រ​ផលិត​រថយន្ដ​តម្លៃ ៤០​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​ខាងជើង​នៃ​សហរដ្ឋអាមេរិក​។

ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Vingroup គឺ​លោក ផា​ម ញាត់​ហ្វ័​ង (Pahm Nhat Vuong) បាន​និយាយ​ថា ការ​បោះផ្សាយ​លក់​មូល​ប​ត្រ​ជា​សាធារណៈ របស់​ក្រុមហ៊ុន VinFast នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​នេះ​មានកេរ្ដិ៍ឈ្មោះ​ល្បីល្បាញ​លំដាប់​ពិភពលោក ប៉ុន្ដែ វា​អាច​នឹង​ត្រូវ​រង់ចាំ​សិន ប្រសិនបើ​លក្ខខណ្ឌ​មិន​អំណោយផល​ល្អ​សម្រាប់​ការ​បោះផ្សាយ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន VinFast បាន​ក្លាយជា​ក្រុមហ៊ុន​វៀតណាម​ដំបូង​គេ ដែល​មាន​រោងចក្រ​ផលិត​រថយន្ដ​នៅ​ក្នុង​ឆ្នាំ​២០១៩ ហើយ​បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ថា នឹង​ផលិត​រថយន្ដ​អគ្គិសនី​ទាំងស្រុង​តែ​ម្ដង​នៅ​ក្នុងឆ្នាំនេះ ខណៈ​កន្លង​មក​ក្រុមហ៊ុន​មានការ​ផលិត​រថយន្ដ​ប្រើ​អគ្គិសនី​ផង និង​រថយន្ដ​ប្រើ​ប្រេងឥន្ធនៈ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


AMK Microfinance Institution Plc. បណ្ដាក់ទុន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់CAIC ដើម្បីចូលរួមគាំទ្រ គម្រោងការសាងសង់ និងការអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ

ព័ត៌មាន
AMK Microfinance Institution Plc. បានបណ្តាក់ទុនចំនួន ១ លានដុល្លារអាមេរិក នៅលើសញ្ញាបណ្ណមានបុគ្គលធានារបស់អាកាសយានដ្ឋានអន្តរជាតិ តេជោ …

អ៊ីម៉ាន់នី (eMoney) ឈ្នះពានរង្វាន់មាស Gold Globee® Winner ពីស្ថាប័ន Globee Awards

ព័ត៌មាន
អ៊ីម៉ាន់នី (eMoney) ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុចល័ត និងជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ Viettel Cambodia (មិត្តហ្វូន) ទើបតែទទួលបានព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ