បច្ចុប្បន្នថាមពលសូឡាលើដំបូលនៅវៀតណាម មានកម្លាំងសរុបជាង៩ពាន់ ៥រយមេហ្គាវ៉ាត់

រដ្ឋាភិបាលវៀតណាម ចេញក្រឹត្យថ្មីកំណត់ទំហំនៃការលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ទៅឱ្យបណ្ដាញជាតិ


រដ្ឋាភិបាលវៀតណាម បានចេញក្រឹត្យថ្មីមួយកាលពីថ្ងៃអង្គារ ទី២៣ ខែតុលា អនុញ្ញាតឱ្យលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ ទៅឱ្យបណ្ដាញអគ្គិសនីជាតិក្នុងអត្រាមិនឱ្យលើសពី២០%នៃសមត្ថភាពសូឡាដែលបានដំឡើង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន vietnamnews។
បច្ចុប្បន្នថាមពលសូឡាលើដំបូលនៅវៀតណាម មានកម្លាំងសរុបជាង៩ពាន់ ៥រយមេហ្គាវ៉ាត់

បទប្បញ្ញត្តិថ្មីនេះត្រូវអនុវត្តចំពោះថាមពលសូឡា ដែលបានដំឡើងនៅតាមអចលទ្រព្យឯកជនរួមមានដំបូលផ្ទះ ការិយាល័យ សួនឧស្សាហកម្ម បណ្ដុំអគារ តំបន់កែច្នៃសម្រាប់ការនាំចេញ តំបន់បច្ចេកវិទ្យាជាន់ខ្ពស់ តំបន់សេដ្ឋកិច្ច រោងចក្រផលិតកម្ម និងទីតាំងអាជីវកម្មផងផងដែរ។

ក្រឹត្យថ្មីនេះបានកំណត់ថា ថាមពលសូឡាលើដំបូលដែលលើសប្រើមិនអស់អាចលក់ទៅឱ្យបណ្តាញអគ្គិសនីជាតិបាន ប៉ុន្តែការលក់នេះត្រូវបានកំណត់មិនឱ្យលើសកម្រិតអតិបរមា២០% នៃសមត្ថភាពសូឡាដែលបានដំឡើងនោះឡើយ។ ទោះជាយ៉ាងណា ថាមពលបានមកពីការដំឡើងបន្ទះសូឡាលើដំបូលអគារ ឬ អចលនទ្រព្យសាធារណៈគឺមិនអាចលក់បានឡើយ។

ប្រតិបត្តិករអគ្គិសនីវៀតណាម ត្រូវបង់ថ្លៃថាមពលលើសដែលគេលក់ទៅឱ្យបណ្តាញអគ្គិសនីជាតិក្នុងតម្លៃសមមូលនឹងតម្លៃទីផ្សារជាមធ្យមដូចបានប្រកាសដោយប្រតិបត្តិករអគ្គិសនីនេះកាលពីពេលមុន។

សម្រាប់គម្រោងថាមពលសូឡាលើដំបូល ដែលមានសមត្ថភាពផ្ដល់ថាមពល១ពាន់គីឡូវ៉ាត់ម៉ោង (kWh) ត្រូវគោរពតាមនីតិវិធីនៃការធ្វើផែនការអគ្គិសនី និងស្នើសុំអាជ្ញាប័ណ្ណប្រតិបត្តិការដើម្បីអាចលក់ថាមពលដែលលើសទៅឱ្យបណ្តាញជាតិ។

ហើយសម្រាប់ប្រព័ន្ធសូឡាលើដំបូលក្រោម១០០គីឡូវ៉ាត់ម៉ោង (kWh) អង្គភាព និងបុគ្គលត្រូវបានអនុញ្ញាតឱ្យលក់ថាមពលដែលលើសនេះដោយមិនចាំបាច់មានអាជ្ញាប័ណ្ណឡើយ ក៏ប៉ុន្តែសម្រាប់ប្រព័ន្ធសូឡាដែលមានសមត្ថភាពចាប់ពី១០០គីឡូវ៉ាត់ម៉ោង (kWh) ទៅ១.០០០គីឡូវ៉ាត់ម៉ោង (kWh) ប្រតិបត្តិករអគ្គិសនីវៀតណាម ទទួលបន្ទុកអនុវត្តដំណោះស្រាយបច្ចេកទេសដើម្បីគ្រប់គ្រងការតភ្ជាប់ទៅនឹងបណ្តាញជាតិដើម្បីធានាសុវត្ថិភាព។

សូមរំឭកថា បច្ចុប្បន្នមានប្រព័ន្ធថាមពលសូឡាលើដំបូលអគារសរុបប្រហែល១០ម៉ឺន៣ពាន់កន្លែងនៅទូទាំងប្រទេសវៀតណាម ដែលមានកម្លាំងថាមពលសូឡាសរុបជាង ៩ពាន់ ៥រយមេហ្គាវ៉ាត់ (MW)៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


រដ្ឋាភិបាលវៀតណាម ចេញក្រឹត្យថ្មីកំណត់ទំហំនៃការលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ទៅឱ្យបណ្ដាញជាតិ

រដ្ឋាភិបាលវៀតណាម បានចេញក្រឹត្យថ្មីមួយកាលពីថ្ងៃអង្គារ ទី២៣ ខែតុលា អនុញ្ញាតឱ្យលក់ថាមពលសូឡាលើដំបូលដែលប្រើមិនអស់ ទៅឱ្យបណ្ដាញអគ្គិសនីជាតិក្នុង…

កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាង៥៨ម៉ឺនហិកតា

បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិប្រចាំឆ្នាំ២០២៤ ដែល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ