វិស័យសេដ្ឋកិច្ច

ការគ្រប់គ្រងថវិការដ្ឋកាន់តែល្អប្រសើរ ខណៈនៅ៥ឆ្នាំចុងក្រោយការប្រមូលចំណូលបន្តកើនឡើង


មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ការប្រមូលប្រចំណូលរបស់កម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ បើទោះបីនៅអំឡុងវិបត្តិកូវីដ-១៩ បានធ្វើឲ្យការប្រមូលចំណូលរបស់កម្ពុជា មានការថមថយបន្តិចក្នុងរយៈពេល២ឆ្នាំក៏ដោយ។ តាយរយៈការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមិនត្រឹមតែធ្វើឲ្យការគ្រប់គ្រងថវិការបស់រដ្ឋកាន់តែល្អប្រសើរ និងរឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឲ្យចំណូលរបស់កម្ពុជា មានការកើនឡើង១ភាគ៣ផងដែរ។
វិស័យសេដ្ឋកិច្ច
ដោយ

នាវេទិកាសាធារណៈស្តីពី«ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៤» នាពេលថ្មីៗនេះ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ វាបានផ្ដល់នូវការយល់ដឹងយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយអំពីសមិទ្ធិផលនៃដំណើរការកែទម្រង់ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេល២០ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលពីរទសវត្សរ៍មកនេះ គឺជាខ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនខ្ពស់រយៈពេលវែងរហូត៧% មុនកើតមានវិបត្តិកូវីដ-១៩។

ជារួមឯកឧត្តម ចាន់ សុធី កត់សម្គាល់ឃើញថា នៅ៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា នៅតែសម្រេចបានលទ្ធផលល្អក្នុងការប្រមូលចំណូលជាមួយកំណើន១ភាគ៣ ដែលបានបង្ហាញពីភាពល្អប្រសើរនៃការគ្រប់គ្រងថវិការដ្ឋ ហើយវាជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២៤នេះ។

​ទន្ទឹមនឹងការប្រមូលចំណូលរបស់កម្ពុជា មានការកើនឡើង ការចំណាយសាធារណៈ ក៏មានការកើនឡើងដូចគ្នានៅ៥ឆ្នាំចុងក្រោយនេះ។ កត្តាសំខាន់ដែលធ្វើឲ្យការចំណាយសាធារណៈមានការកើនឡើង រួមមានតម្រូវការចំណាយលើកម្មវិធីពិសេសសម្រាប់ការអនុវត្តកម្មវិធីអន្តរាគម ដើម្បីរក្សាលំនឹងសង្គម-សេដ្ឋកិច្ច, ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ដោយនៅក្នុងរយៈពេល៤ឆ្នាំ ពោលចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលចំណាយថវិកាអស់ប្រមាណ៣ពាន់៤៤៦លានដុល្លារ។

ក្រៅពីចំណាយលើការអនុវត្តអន្តរាគមលើសង្គម-សេដ្ឋកិច្ច រាជរដ្ឋាភិបាលក៏បានចំណាយទៅលើកិច្ចការអាទិភាពសំខាន់ៗមួយចំនួនទៀត ដូចជាការឧបត្ថម្ភសម្រាប់ថ្នាក់ក្រោមជាតិ, ការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការស៊ីហ្គេម, ការរៀបចំបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់២០២២ និងការបោះឆ្នោតសកលនីតិកាលទី៧ ជាដើម។

​សូមបញ្ជាក់ថា គិតមកដល់ពេលនេះមានរយៈពេលជាង២០ឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានធ្វើឱ្យសេដ្ឋកិច្ច-សង្គមកម្ពុជា មានការអភិវឌ្ឍ​ និងរីកចម្រើនគួរឲ្យកត់សម្គាល់។ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរយៈពេលជាង២០ឆ្នាំមកនេះ ទទួលបានសមិទ្ធផលធំៗចំនួន៥ រួមមាន៖ ទី១.ការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា, ទី២.ការកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិការទំនើបឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ។

ទី៣.រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់សម្រាប់ចាប់យក«ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម»,ទី៤.ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង និងទី៥.ការពង្រឹងឯករាជ្យជាតិ និងអធិបតេយ្យជាតិ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញជឿជាក់ថា អចលនទ្រព្យដែលបម្រើឱ្យវិស័យឧស្សាហកម្ម និងកសិកម្មនឹងមានសក្តានុពលខ្ពស់នៅឆ្នាំនេះ

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា អះអាងថា បើទោះវិស័យអចលនទ្រព្យកម្ពុជា ជារួមនៅបន្តជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនទាំងខាងក្នុង និងខា…

ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ថ្លៃយ៉ាងខ្លាំង ខណៈប្រាក់ស្ទីលីងរបស់អង់គ្លេសកំពុងខំប្រឹងរក្សាកំណើនរបស់ខ្លួន

ព័ត៌មាន
ប្រាក់ដុល្លារអាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលជាការធ្លាក់ចុះតាមពីក្រោយនៃការធ្លាក់ចុះជាសកលនៃទិន្នផលបណ្ណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ