កូវីដ១៩នៅវៀតណាម

វៀតណាមគ្រោងសាកល្បងទទួលអ្នកដំណើរពីក្រៅប្រទេស ដោយកាត់បន្ថយមកនៅ៧ថ្ងៃវិញ


ប្រទេសវៀតណាម រៀបចំផែនការសាកល្បងកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស ពី២១ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ ដោយផែនការសាកល្បងនេះ គ្រោងនឹងធ្វើឡើងជាលើកដំបូងនៅខេត្តឃួងនិញ ភាគខាងជើងប្រទេសវៀតណាម ដែលនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី ០១ដល់ថ្ងៃទី ៣១ ខែកក្កដា។
អ្នកចូលមកដល់ទឹកដីវៀតណាមនៅអាកាសយាន្តដ្ឋាន មុនធ្វើចត្តលីស័ក
ដោយ

តាមរយៈផែនការនេះ សម្រាប់អ្នកដំណើរចូលប្រទេសវៀតណាម ដែលបានចាក់វ៉ាក់សាំងរួច ឬ អ្នកបានជាសះស្បើយពីជំងឺកូវីដ-១៩ និងអ្នកដែលបានតេស្ដលទ្ធផលអវិជ្ជមានកូវីដ-១៩ នឹងអាចចូលមកកាន់ប្រទេសវៀតណាម ដោយតម្រូវឲ្យធ្វើចត្តាឡីស័កត្រឹមតែរយៈពេល៧ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារព័ត៌មានវៀតណាម។ តើវៀតណាមរៀបចំផែនការនេះ យ៉ាងដូចម្ដេចខ្លះ?

ការកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កពីចំនួន ២១ថ្ងៃ មកនៅត្រឹម៧ថ្ងៃនេះ គឺអាចអនុវត្តបានសម្រាប់តែអ្នកដំណើរណា ដែលបានចាក់វ៉ាក់សាំងរួចរាល់ មានលិខិតបញ្ជាក់ ដោយអង្គការសុខភាពពិភពលោក, មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់អាមេរិក, ភ្នាក់ងារឱសថអឺរ៉ុប ឬបញ្ជាក់ដោយអាជ្ញាធរវៀតណាមតែប៉ុណ្ណោះ។ មួយវិញទៀត ការចាក់វ៉ាក់សាំងដូសទី២ នៃអ្នកដំណើរទាំងនោះ ត្រូវតែធ្វើឡើងនៅរយៈពេលមិនតិចជាង១៤ថ្ងៃ ឬមិនលើស១២ខែ ឬ១ឆ្នាំនោះទេ។

លើសពីនេះទៀត អ្នកដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ក៏ត្រូវបានអនុញ្ញាតឲ្យចូលប្រទេសវៀតណាមដោយត្រូវធ្វើចត្តាឡីស័កចំនួន៧ថ្ងៃដែរ ដោយពួកគេទាំងនោះ ត្រូវតែមានលិខិតបញ្ជាក់ថា បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យមិនលើសរយៈពេល១២ខែ ហើយឯកសារស្ដីពីការចាក់វ៉ាក់សាំង និងការជាសះស្បើយពីកូវីដ-១៩ទាំងអស់នោះ ត្រូវតែធ្វើឡើងជាភាសាអង់គ្លេស។

អ្វីដែលសំខាន់មួយទៀតនោះ គឺទាំងអ្នកដែលបានចាក់វ៉ាក់សាំងរួច និងអ្នកដែលបានជាសះស្បើយពីកូវីដ-១៩ ត្រូវតែបានធ្វើតេស្ដបង្ហាញពីលទ្ធផលអវិជ្ជមាននៅមុនពេលចូលមកប្រទេសវៀតណាម ហើយពួកគេត្រូវបន្ដធ្វើតេស្ដបន្តទៀតនៅថ្ងៃទី១ នៃ ថ្ងៃធ្វើចត្តាឡីស័ក ហើយថ្ងៃទី៦ នឹងត្រូវតេស្ដរកកូវីដ-១៩ម្ដងទៀត។ អ្នកដំណើរក៏អាចបន្ដធ្វើចត្តាឡីស័ក៧ថ្ងៃទៀតនៅលំនៅដ្ឋានរបស់ពួកគេ ដើម្បីតាមដានសុខភាពបន្ដផងដែរ។

ដោយឡែក សម្រាប់អ្នកដំណើរដែលចូលមកប្រទេសវៀតណាម ដែលមានរយៈពេលតិចជាង១៤ថ្ងៃ គឺមិនបានទទួលការអនុញ្ញាតឲ្យអនុវត្តគម្រោងសាកល្បងកាត់បន្ថយរយៈពេលធ្វើចត្តាឡីស័កនេះទេ។

សូមបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅវៀតណាមនៅតែមានខ្ពស់នៅឡើយទេ ដោយក្នុងមួយថ្ងៃរកឃើញអ្នកឆ្លងថ្មីជាង៣០០នាក់ ហើយបើសរុបចំនួនអ្នកឆ្លងមកទល់ពេលនេះមានជាង១ម៉ឺន៦ពាន់នាក់ និងអ្នកស្លាប់មាន ៧៨នាក់ហើយ។

នាពេលថ្មីៗនេះដែរ វៀតណាមក៏ទើបតែដាក់ឲ្យដំណើរការនូវមូលនិធិវ៉ាក់សាំងកូវីដ-១៩ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរបស់ខ្លួន ដោយគិតមកទល់ពេលនេះ មូលនិធិនេះ ប្រមូលបានប្រមាណ ៣៤០លានដុល្លារអាមេរិកហើយ ដោយតាមផែនការរដ្ឋាភិបាលគ្រោងប្រមូលឲ្យបាន១ពាន់លានដុល្លារ ដើម្បីទិញវ៉ាក់សាំង១៥០លានដូសចាក់ជូនពលរដ្ឋឲ្យបាន៧៥លាននាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទុនវិនិយោគ ២,៤ពាន់លានដុល្លារត្រូវបាន CDC អនុម័តនៅពាក់កណ្ដាលឆ្នាំ២០២១

ព័ត៌មាន
គម្រោងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅរយៈពេល៦ខែ ដំបូងឆ្នាំ២០២១នេះ សម្រេចបានប្រមាណ ៧០គម្រោង ជាមួយនឹងទុនវិនិយោគជាង២ពាន់៤រយលានដុល្លា…

ម៉ាឡេស៊ីបន្ថែមថវិកា ៣៦ពាន់លានដុល្លារជួយពលរដ្ឋ ចំពេលប្រទេសបន្ដការបិទខ្ទប់

ព័ត៌មាន
រដ្ឋាភិបាលម៉ាឡេស៊ីក្រោមការដឹកនាំដោយនាយករដ្ឋមន្ត្រី លោក ម៉ូយីស៊ីន យ៉ាឌីន នៅ ដើមសប្ដាហ៍នេះ បានបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ៣៦ពាន់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ