ទុន-គម្រោងវិនិយោគនៅកម្ពុជា

ទុនវិនិយោគ ២,៤ពាន់លានដុល្លារត្រូវបាន CDC អនុម័តនៅពាក់កណ្ដាលឆ្នាំ២០២១


គម្រោងអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជានៅរយៈពេល៦ខែ ដំបូងឆ្នាំ២០២១នេះ សម្រេចបានប្រមាណ ៧០គម្រោង ជាមួយនឹងទុនវិនិយោគជាង២ពាន់៤រយលានដុល្លារអាមេរិក នៅចំពេលដែលការផ្ទុះរាលដាលកូវីដ-១៩ បាននិងកំពុងបន្ដអូសបន្លាយ និង មានសម្ទុះឆ្លងកាន់តែខ្លាំងឡើង។ អ្នកជំនាញសេដ្ឋកិច្ច និង អ្នកជំនួញ សង្កេតឃើញថា ទន្ទឹមនឹងគម្រោងខ្លះមានការពន្យារពេលលើការអភិវឌ្ឍ និងសាងសង់ នៅអំឡុងពេលកូវីដ-១៩នេះ ចរន្តនៃវិនិយោគលើគម្រោងថ្មីៗនៅតែបន្តមានហូរចូលមកកម្ពុជា ដែលជាសញ្ញាល្អមួយ ដើម្បីចូលរួមក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញនៅពេលខាងមុខ។
ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC)។ ហ្វេសប៊ុក

ទិន្នន័យពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅឆមាសទី១ក្នុងឆ្នាំ២០២១ CDC បានអនុម័តលើគម្រោងអភិវឌ្ឍន៍ប្រមាណ៧០គម្រោង ដែលមានទុនវិនិយោគជាង២ពាន់៤រយលានដុល្លារ។ គម្រោងទាំងនេះបានរួមចំណែកជួយផ្តល់ការងារដល់ពលរដ្ឋជាង៤ម៉ឺន៤ពាន់កន្លែង។

គម្រោងដែលក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានអនុម័តនៅឆមាសទី១នេះ ភាគច្រើនជារោងចក្រផលិតសម្ភារវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប គ្រឿងបង្គុំអគ្គិសនី រោងចក្រផលិតកង់ និងគ្រឿងបង្គុំ សណ្ឋាគារ និងរោងចក្រផលិតផលិតផលប្រើប្រាស់ផ្សេងៗទៀត៕ 

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាឧកញ៉ា លឹម ហេង សង្កេតឃើញថា ការអភិវឌ្ឍន៍លើគម្រោងថ្មីៗមួយចំនួនត្រូវបានពន្យារពេល ក្រោយកម្ពុជាផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលប្រមាណ៤ខែកន្លងមកនេះ។ ទោះបីមានការពន្យារពេល ប៉ុន្តែចរន្តវិនិយោគលើគម្រោងថ្មីៗពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិនៅតែមានជាហូរហែ ដែលជាសញ្ញាណដ៏ល្អចំពោះសេដ្ឋកិច្ចជាតិរបស់កម្ពុជានៅពេលអនាគត។ 

អ្នកជំនាញរូបនេះវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានឹងមានភាពល្អប្រសើរ និងរក្សាបានកំណើនខ្ពស់ជាងមុន ប្រសិនបើកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងជំងឺកូវីដ-១៩ ហើយយុទ្ធនាការនៃការចាក់វ៉ាក់កូវីដ-១៩ ជូនពលរដ្ឋកាន់តែទូលំទូលាយ និងមានចំនួនអ្នកបានចាក់វ៉ាក់សាំងកាន់តែច្រើន។ តួយ៉ាង គិតមកត្រឹមថ្ងៃទី ២៩ខែមិថុនា ចំនួនអ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងពីរដូសមាន ជិត៣លាននាក់ និងអ្នកចាក់ដូសទីមួយមានជាង៤លាននាក់។

សូមបញ្ជាក់ថា ធនាគារពិភពលោក នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២១នេះដែរ ក៏បានរក្សាការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាក្នុងកំណើន៤% នៅក្នុងសេណារីយ៉ូ គោល ប៉ុន្តែជាមួយគ្នានេះ ធនាគារពិភពលោកក៏បានព្រមានផងដែរថា សេដ្ឋកិច្ចកម្ពុជា គឺកំពុងស្ថិតក្នុងភាពផុយស្រួយនៅឡើយទេ ដោយសារភាពមិនប្រាកដប្រជានៃកូវីដ-១៩ មានន័យថា ប្រសិនបើលក្ខខណ្ឌអាក្រក់បំផុតណាមួយកើតឡើង ពោលគឺក្នុងសេណារីយ៉ូទាបបំផុត កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករថា នឹងមានត្រឹមតែ ១%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


GMAC ស្នើរដ្ឋាភិបាល «កុំយករោងចក្រធ្វើជាកន្លែងចត្តាឡីស័ក» ពេលមានផ្ទុះរាតត្បាតកូវីដ-១៩ក្នុងរោងចក្រ

ព័ត៌មាន
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានស្នើទៅកាន់រាជរដ្ឋាភិបាលឲ្យបន្ធូរបន្ថយនីតិវិធី បែបបទ និងលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងវិធានការកូវីដ-…

វៀតណាមគ្រោងសាកល្បងទទួលអ្នកដំណើរពីក្រៅប្រទេស ដោយកាត់បន្ថយមកនៅ៧ថ្ងៃវិញ

ព័ត៌មាន
ប្រទេសវៀតណាម រៀបចំផែនការសាកល្បងកាត់បន្ថយថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរពីបរទេស ពី២១ថ្ងៃ មកនៅត្រឹម៧ថ្ងៃវិញ ដោយផែនការសាកល្បងនេះ គ្រោងនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ