
មជ្ឈមណ្ឌលចត្តាឡីស័ក នៅវៀតណាម នឹងទទួលបានការបញ្ចុះតម្លៃអគ្គិសនីរហូតដល់ ១០០% ខណៈដែលកន្លែងវិជ្ជសាស្ត្រដូចជា កន្លែងធ្វើតេស្ដ និងព្យាលបាលអ្នកជំងឺកូវីដ-១៩ ក៏ទទួលបានការបញ្ចុះតម្លៃអគ្គសិនី២០%ផងដែរ។
កាលពីត្រីមាសទី ២ ឆ្នាំ២០២០ រដ្ឋាភិបាលវៀតណាម បានបញ្ចុះតម្លៃអគ្គិសនី ១០% រួចហើយដែរ ដែលត្រូវបានប៉ាន់ប្រមាណថា រដ្ឋបានចំណាយថវិកាអស់ប្រមាណ ៤៦៧លានដុល្លារអាមេរិក។
ការបញ្ចុះតម្លៃអគ្គិសនីប្រើប្រាស់នាពេលនេះ គឺធ្វើឡើងស្របពេលដែលសេដ្ឋកិច្ចវៀតណាម ត្រូវបានរងប៉ះពាល់ធ្ងន់ធ្ងរដោយសារតែកូវីដ-១៩ ដោយវិស័យស្នូលមានការថយចុះជាលំដាប់ ឬក៏មានកំណើនអវិជ្ជមានថែមទៀតផង។
នៅក្នុងរយៈពេល ៩ខែដំបូង នៅឆ្នាំ២០២០ មានកម្មករជិត៣២លាននាក់ បានរងប៉ះពាល់ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ដោយពួកគេបានបាត់បង់ការងារ ឬមានការកាត់បន្ថយម៉ោងការងារ។ នេះបើតាមទិន្នន័យពីការិយាយល័យស្ថិតិទូទៅវៀតណាម>