ថ្លៃអគ្គិសនីនៅវៀតណាម

រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបញ្ចុះថ្លៃភ្លើង ១០% ដើម្បីបន្ថយបន្ទុកពីបញ្ហាមេរោគកូវីដ


ដើម្បីចូលរួមបន្ថយបន្ទុកហិរញ្ញវត្ថុដល់ ប្រជាពលរដ្ឋវៀតណាម ដែលកំពុងរងគ្រោះដោយមេរោគកូវីដ១៩នេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានដាក់សំណើទៅរដ្ឋាភិបាលវៀតណាម សុំបន្ធូរបន្ថយថ្លៃភ្លើង ១០% ហើយការបញ្ចុះតម្លៃនេះ គឺសរុបប្រមាណ ៤៦៦លានដុល្លារអាមេរិក សម្រាប់រយៈពេលបីខែ ចាប់ពីខែមេសា ដល់ខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុកវៀតណាម។
រដ្ឋាភិបាលវៀតណាម កំពុងពិចារណាបញ្ចុះថ្លៃភ្លើង ១០% ដើម្បីបន្ថយបន្ទុកពីបញ្ហាមេរោគកូវីដ(english.vietnamnet.vn)
ដោយ

នៅ​ក្នុង​សំណើ​នេះ សម្រាប់​គ្រួសារ ដែល​ប្រើប្រាស់​ភ្លើង​តិច​ជាង ៣០០​គីឡូវ៉ាត់ម៉ោង​ក្នុង​មួយ​ខែ នឹង​អាច​ទទួល​បានការ​បញ្ចុះតម្លៃ​នេះ ពោល​គឺ វិក្កយបត្រ​ប្រើប្រាស់ ៣០០​គីឡូវ៉ាត់ម៉ោង ត្រូវ​ចំណាយ​ត្រឹមតែ ២៣​ដុល្លារ ៨៦​សេន ក្រោយ​ទទួល​បានការ​ចុះ​តម្លៃ​ប្រហែល ២​ដុល្លារ ៦៥​សែន​។

ដោយឡែក គ្រួសារ ដែល​ប្រើប្រាស់​ភ្លើង​តិច​ជាង ៣០០​គីឡូវ៉ាត់ម៉ោង ក្នុង​មួយ​ខែ គឺ​មាន​ជាង ៨៧% ឯណោះ នៃ​ការ​ប្រើប្រាស់​សរុប ហើយ​ចំពោះ​អ្នក​ប្រើប្រាស់​ច្រើន​ជាង ៣០០​គីឡូវ៉ាត់ម៉ោង ក្នុង​មួយ​ខែ ត្រូវ​បាន​ចាត់ទុកជា​អ្នកមាន​ចំណូល​ខ្ពស់ និង​មិន​រង​សម្ពាធ​ពី​មេរោគ​កូ​វី​ដ ១៩​នោះ​ឡើយ ដូច្នេះ​ហើយ​មិន​ទទួល​បានការ​បញ្ចុះតម្លៃ​នោះ​ទេ​។

ក្រសួង​ឧស្សាហកម្ម​វៀតណាម ក៏​បាន​ស្នើ​សុំ​ការ​បញ្ចុះតម្លៃ ១០% សម្រាប់​អាជីវកម្ម និង​រោងចក្រ​សហគ្រាស​ផង​ដែរ ហើយ​ចំពោះ​ករណី​ពិសេស គឺ​មិន​គិតថ្លៃ​ភ្លើង សម្រាប់​មន្ទីរពេទ្យ និង​កន្លែង​ស្នាក់​នៅ​ដាច់​ដោយឡែក សម្រាប់​ព្យាបាល​អ្នកជំងឺ ដែល​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នោះ​ឡើយ​។

សូម​ជម្រាប​ដែរ សំណើសុំ​បញ្ចុះតម្លៃ​ថ្លៃ​ភ្លើង​នេះ កើត​មាន​ឡើង​ក្រោយ​ពេល​ដែល ប្រជាពលរដ្ឋ​វៀតណាម និង​ម្ចាស់​អាជីវកម្ម​ជា​ច្រើន បាន​ទទូច​ស្នើ​សុំ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ជួយ​បញ្ចុះតម្លៃ​រហូត​ដល់ ៥០% ឯណោះ សម្រាប់​រយៈពេល ៣​ខែ តែ​យ៉ាងណា ក្រសួង​ឧស្សាហកម្ម បញ្ជាក់​ថា ពុំ​អាច​ធ្វើ​បាន​នោះ​ទេ ព្រោះ​តម្រូវការ​ប្រើប្រាស់​ភ្លើង កំពុង​កើនឡើង​ខ្លាំង ក្នុងអំឡុងពេល​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចសកល អាចនឹងខាតបង់ជាង ៤ទ្រីលានដុល្លារ ក្នុងឆ្នាំ ២០២០

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានធ្វើការព្យាករណ៍ពី GDP របស់សេដ្ឋកិច្ចសកលលោក គឺអាចនឹងធ្លាក់ចុះប្រមាណ ៥% ពោលគឺ ខាតបង់ប្រមាណ ៤ទ្រីលា…

នាយករដ្ឋមន្ត្រី​អង់គ្លេសវិជ្ជមានវីរុសកូវីដ១៩, ត្រូវបញ្ជូន​ចូល​​ផ្នែក​សង្គ្រោះ​បន្ទាន់

ព័ត៌មាន
នាយករដ្ឋមន្ត្រី​អង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបាន​បញ្ជូន​ចូល​ផ្នែកសង្គ្រោះ​បន្ទាន់ (ICU) បន្ទាប់ពី​ស្ថានភាព​ជំងឺ​របស់​លោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ