វិស័យកាត់ដេរវៀតណាម

វៀតណាម រកចំណូលបាន២,៦ ពាន់លានដុល្លារ ពីវិស័យកាត់ដេរនៅខែមករាឆ្នាំ២០២១


វៀតណាមរកបានចំណូលប្រមាណ ២ពាន់៦រយលានដុល្លារពីការនាំចេញផលិតផលវាយនភណ្ឌ និងកាត់ដេរ នៅក្នុងខែមករាឆ្នាំ២០២១ ដោយមានការកើនឡើងជាង៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការអះអាងរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម។
រោងចក្រផលិតសម្លៀកបំពាក់មួយកន្លែងនៅវៀតណាម
ដោយ

ទោះយ៉ាងណា ប្រធាន​សមាគម​កាត់វាយនភណ្ឌ និងកាត់ដេរ វៀតណាម បានលើកឡើងថា ការផ្ទុះរាលដាល​នៃមេរោគ នឹងបន្ដ​ធ្វើឲ្យប៉ះពាល់​ដល់វិស័យនេះ រហូតដល់​ឆ្នាំ២០២២។ ប្រសិនបើ​វ៉ាក់សាំងកូវីដ-១៩ អាចរួចរាល់​នៅក្នុង​ត្រីមាសទី និងត្រីមាសទី២ នៅក្នុង​ឆ្នាំ២០២១នេះ នោះមេរោគ​កូវីដ-១៩ គឺត្រូវបាន​រំពឹងថា​អាចនឹង​ត្រូវ​គ្រប់គ្រងបាន​នៅត្រឹម​ចុង​ឆ្នាំ២០២៣ ដូច្នេះ ទីផ្សារ​វាយនភណ្ឌ និងកាត់ដេរ​អាចនឹង​មើលឃើញពីការ​ងើបឡើងវិញ។

អ្នកជំនាញ​នៅក្នុងវិស័យ​វានភណ្ឌ និងកាត់ដេរវៀតណាម បាន​និយាយទៀតថា វិស័យនេះ ត្រូតែ​ផ្លាស់ប្ដូរ​ការផលិត និងគំរូអាជីវកម្ម​របស់ខ្លួន ដោយសារតែ​ការរាតដាលនៃមេរោគ​បាន​ធ្វើឲ្យ​អំណាច​នៃ​ការបញ្ជាទិញសកលលោកលើផលិតផល​វាយនភណ្ឌ រួមទាំង​ការនាំចេញ​ផលិតផល​កាត់ដេរ​តាមបែបប្រពៃណៃ​ មានការធ្លាក់ចុះដល់ទៅ៧០ ទៅ៨០ភាគរយ។

ហើយនេះ គឺជា​ការប្រឈមធំបំផុត​សម្រាប់​វិស័យ​ឧស្សាហកម្ម​វាយនភណ្ឌ និងកាត់ដេរវៀតណាម។  

បើតាមអ្នកជំនាញ ឧស្សាកម្ម​វាយនភណ្ឌ និងកាត់ដេរវៀតណាម ត្រូវការ​កសាង​ខ្សែចង្វាក់ផលិតកម្ម ពិសេស​ជាមួយបណ្ដាប្រទេស​នៅក្នុង​តំបន់​ដែលបាន​ចុះកិច្ចព្រមព្រៀង​ជាមួយវៀតណាម និងអាស៊ាន។ បន្ថែមពីនេះ វិស័យនេះ ត្រូវការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រកបដោយចីរភាព រួមមាន​ការផ្លាស់ប្ដូរ​ការផលិត និងគំរូអាជីវកម្ម ទៅតាមតម្រូវការ​នៃ​អតិថិជន​ដែលជា​ម្ចាស់ម៉ាកនៅ​ទូទាំង​សកលលោក។

ក្រសួងឧស្សាហកម្ម និង ពាណិជ្ជកម្ម​វៀតណាម ក៏បាន​រំពឹងថា វិស័យឧស្សាហកម្ម​វាយនភណ្ឌ និងកាត់ដេរ នឹងមាន​ឱកាស​អភិវឌ្ឍដ៏ល្អ​ពី​ការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែបាលន​ចុះនាពេល​ថ្មីៗនេះ ពិសេស​ទទួលបាន​សក្ដានុពល​ក្នុងការ​បង្កើន​ការនាំចេញ​ទៅកាន់ទីផ្សារ​ធំៗកាន់តែច្រើន។

សូមបញ្ជាក់ថា នៅឆ្នាំ២០២១នេះ វៀតណាម​រំពឹង​នឹងអាចនាំចេញ​ផលិតផល​កាត់ដេរ ក្នុងតម្លៃជាទឹកប្រាក់​៣៩ពាន់លាន​ដុល្លារអាមេរិក ខណៈដែល​កាលពីឆ្នាំ​២០២០ នាំចេញបាន​ប្រមាណ​៣៥ពាន់លាន​ដុល្លារ៕

None



អត្ថបទបន្ទាប់


ភាគហ៊ុនចិនកើនឡើងនៅថ្ងៃបើកជួញដូរដំបូងក្រោយឈប់សម្រាកចូលឆ្នាំចិន

នៅថ្ងៃបើកជួញដូរដំបូង ក្រោយពីឈប់សម្រាក់ចូលឆ្នាំចិន១សប្ដាហ៍ ភាគហ៊ុននៅក្នុងប្រទេសចិននៅថ្ងៃទី ១៨ ខែកុម្ភៈ បានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ នៅច…

ការចំណាយប្រើប្រាស់នៅចិនកើនឡើងអំឡុងពេលសម្រាកចូលឆ្នាំចិន

ក្រសួងពាណិជ្ជកម្មចិនកាលពីពេលថ្មីៗនេះ បានបញ្ចេញស្ថិតិស្តីពីលំហូរសាច់ប្រាក់ដែលកើនឡើង ក្រោយពីមានការចំណាយប្រើប្រាស់ពីសំណាក់ពលរដ្ឋ ក្នុងឱកាសបុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ