វិស័យវាយនភណ្ឌវៀតណាម

ក្រុមហ៊ុនកាត់ដេរវៀតណាម​ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩


បណ្តុំសមាជិក នៃក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម នឹងធ្វើការស្នើសុំដល់ រដ្ឋាភិបាលវៀតណាម ដើម្បីអាចនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ ដែលវាជាវិធានការមួយ អាចជួយស្រោចស្រង់ដល់ សេដ្ឋកិច្ចរបស់ក្រុមហ៊ុននីមួយៗ ដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារតែមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មានក្នុងស្រុកវៀតណាម។
ក្រុមហ៊ុនកាត់ដេរវៀតណាម ស្នើសុំរដ្ឋាភិបាល ផលិត និងនាំចេញផលិតផលប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ (រូបភាព៖ ven.vn)
ដោយ

ក្រោយ​ពី​បញ្ចប់​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ជាមួយ​សមាជិក​ទាំង ២២​ក្រុមហ៊ុន​ផ្សេង​ទៀត លោក លី ទៀន ទ្រួ​ង នាយក​ក្រុម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ជាតិ​វៀតណាម បាន​ពន្យល់​ឲ្យ​ដឹង​ថា មេរោគ​កូ​វី​ដ​១៩ កំពុង​តែ​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ មក​លើ​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់ ដោយ​ចាប់តាំងពី​ដើមខែ​មីនា​នេះ​មក កា​រក​ម្ម៉​ង់​ទិញ​ទំនិញ ត្រូវ​បាន​លុប​ចោល ហើយ​សម្រាប់​ខែមេសា និង​ខែឧសភា​ខាង​មុខ​នេះ គឺ​កាន់តែ​ពិបាក​ខ្លាំង ដោយ​ក្រុមហ៊ុន ត្រូវ​ជាប់​គាំង​ហិរញ្ញវត្ថុ ដោយសារ​ទំនិញស្តុក​ទុក​ច្រើន ហើយ​កម្មករ​ត្រូវ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ការងារ​។

លើស​ពី​នេះ​ទៅ​ទៀត រោងចក្រ​ជា​ច្រើន​នៅ​ប្រទេស​ចិន បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ ក៏​ប៉ុន្តែ​តម្រូវការ​ប្រើប្រាស់​ផលិតផល​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ទូ​ទាំង​សកលលោក គឺ​មានការ​ធ្លាក់​ចុះ​ខ្លាំង ដែល​ធ្វើ​ឲ្យ​តម្លៃ​ផលិត​សម្រេច ធ្លាក់​ចុះ​លើស​ពី ២០%​ទៅ​ទៀត ហើយ​បើសិនជា​វៀតណាម នៅ​បន្ត​ផលិត​នោះ ពិត​ណាស់ គឺ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ធំ​។

ដូច្នេះ​ហើយ ក្រុម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ជាតិ​វៀតណាម ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត ដើម្បី​ឲ្យ​ពួក​គេ​អាច​ផលិត និង​នាំ​ចេញ​ផលិតផល​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ រួម​មាន ម៉ាស់​មុខ​ពាក់​ការពារ​វីរុស សម្លៀក​បំពាក់​វេជ្ជសាស្ត្រ​ប្រឆាំង​នឹង​បាក់តេរី និង​សម្លៀក​បំពាក់​សម្រាប់​ប្រើប្រាស់​តែ​ម្តង ហើយ​ពួក​គេ​ជា​អ្នក​ស្វែងរក​ទីផ្សារ​ដោយ​ខ្លួនឯង​។

បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់ ក្រុម​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​ជាតិ​វៀតណាម បើសិនជា បញ្ហា​មេរោគ​កូ​វី​ដ​១៩ ត្រូវ​បាន​បញ្ចប់​ក្នុង​ខែឧសភា​ខាង​មុខ នោះ​វិស័យ​វាយនភ័ណ្ឌ និង​សម្លៀក​បំពាក់​វៀតណាម ត្រូវ​ខាតបង់​ប្រមាណ ៤៧៤​លាន​ដុល្លារ​អា​មេ​រិ​ក​។

គួរ​រម្លឹក​បន្តិច​ដែរ​ថា ក្នុង​រយៈពេល ២​ខែ ដើមឆ្នាំ ២០២០​នេះ ការ​នាំ​ចេញ​ផលិតផល​វាយ​ន​ភណ្ឌ និង​សម្លៀក​បំពាក់​វៀតណាម បាន​ធ្លាក់​ចុះ​ប្រមាណ ៣% មក​នៅ​ត្រឹម ៥​ពាន់ ៣​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​មូលហេតុ​ចំបង​បំផុត គឺ​បណ្តាល​មក​ពី​បញ្ហា​មេរោគ​កូ​វី​ដ ១៩ ដែល​ធ្វើ​ឲ្យ​តម្លៃ និង​តម្រូវការ​ធ្លាក់​ចុះ ព្រម​ៗ​គ្នា​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧស្សាហកម្មផលិតកែច្នៃនៅកម្ពុជា កំពុងទទួលរងផលប៉ះពាល់ខ្លាំង ដោយសាមេរោគកូវីដ១៩

ព័ត៌មាន
ឧស្សាហកម្មកែច្នៃផលិតផលក្នុងស្រុក កំពុងតែទទួលរងផលប៉ះពាល់ខ្លាំងពីមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យផលិតផលក្នុងស្រុកសម្រាប…

វិស័យមូលបត្រនៅកម្ពុជាទទួលផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩

ព័ត៌មាន
វិស័យមូលបត្រនៅកម្ពុជា កំពុងទទួលរងផលអវិជ្ជមាន ពីកត្តាមេរោគកូវីដ១៩ ដែលកំពុងសាយភាយទូទាំងសកលលោក ដែលធ្វើឲ្យ ទំនុកចិត្តរបស់ វិនិយោគិន និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ