សញ្ជាតិ ជនបរទេស

វៀតណាម បន្ធូរលក្ខខណ្ឌទទួលបានសញ្ជាតិសម្រាប់ជនបរទេស


ក្រោមច្បាប់ថ្មីដែលសភាវៀតណាមទើបអនុម័ត ជនបរទេសដែលមានចំណងប្តី-ប្រពន្ធ ឬរៀបការជាមួយជនជាតិវៀតណាម អាចដាក់ពាក្យសុំចូលសញ្ជាតិវៀតណាម ដោយមិនចាំបាច់បំពេញតាមលក្ខខណ្ឌនៃការស្នាក់នៅក្នុងប្រទេសវៀតណាម ឬចេះភាសាវៀតណាម ឬក៏មានទ្រព្យធនច្រើននោះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
សញ្ជាតិ ជនបរទេស
ដោយ

ច្បាប់ថ្មីស្តីពីការចូលសញ្ជាតិវៀតណាម ដែលសភាទើបធ្វើវិសោធនកម្ម និងអនុម័តកាលពីថ្ងៃទី២៤ ខែមិថុនា បានបើកផ្លូវសម្រាប់ជនបរទេស ដែលមានប្តី/ប្រពន្ធ កូន ឪពុកម្តាយ ឬជីដូនជីតាជាជនជាតិវៀតណាម អាចដាក់ពាក្យស្នើសុំចូលសញ្ជាតិវៀតណាម ដោយស្របច្បាប់ដោយមិនតម្រូវឱ្យបញ្ជាក់អំពីជំនាញភាសាវៀតណាម បង្ហាញពីភាពគ្រប់គ្រាន់ផ្នែកហិរញ្ញវត្ថុ ឬស្នាក់រស់នៅក្នុងប្រទេសនេះយ៉ាងតិច៥ឆ្នាំដូចមុនទៀតឡើយ ខណៈតម្រូវការលើកមុនបានបង្កភាពលំបាកសម្រាប់មនុស្សជាច្រើន។

លក្ខខណ្ឌនេះ ក៏ត្រូវបានអនុវត្តចំពោះជនបរទេសណាដែលត្រូវបានទទួលស្គាល់សម្រាប់ការរួមចំណែកពិសេស ឬអត្ថប្រយោជន៍ ដែលពួកគេបានធ្វើសម្រាប់ប្រទេសនេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយ បេក្ខជនត្រូវតែគោរពតាមច្បាប់វៀតណាម គោរពវប្បធម៌ និងទំនៀមទម្លាប់ និងមានភាពស្របច្បាប់ពេញលេញ។ រដ្ឋាភិបាលវៀតណាម សង្ឃឹមថា តាមរយៈច្បាប់នេះនឹងជួយទាក់ទាញអ្នកមានវិជ្ជាជីវៈ អ្នកវិនិយោគ អ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញឱ្យចូលមកវៀតណាមកាន់តែច្រើនថែមទៀត៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ អះអាងថា ចិនអាចទិញប្រេងអ៊ីរ៉ង់បាន និងជំរុញឱ្យចិនជួយទិញប្រេងអាម៉េរិក

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២៤ មិថុនា ថា មហាយក្សចិន អាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន បន្ទាប់ពីអ៊ីស្រាអែល និង…

វៀតណាមយកទីក្រុងដាណាង បង្កើតជាតំបន់ពាណិជ្ជកម្មសេរី ដើម្បីជំរុញការវិនិយោគ និងសេដ្ឋកិច្ច

វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា បានយកទីក្រុងដាណាង បង្កើតជាតំបន់ពាណិជ្ជកម្មសេរី ជាលើកដំបូងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដើម្បីប្រែក្លាយទីក្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ