វិស័យធនាគារ

ធនាគារនានា នៅវៀតណាម ដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ


ធនាគារនានា នៅវៀតណាម បានដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ។ ទិន្នន័យពីការិយាល័យស្ថិតិទូទៅបង្ហាញថា ប្រាក់បញ្ញើធនាគារនៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានថយចុះ០,៧៦% បើធៀបនឹងកំណើន១,២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN News។
វិស័យធនាគារ
ដោយ

ធនាគារជាច្រើនបានដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំចន្លោះពី០,២% ទៅ០,៣% ក្នុងមួយឆ្នាំចាប់តាំងពីដើមខែឧសភានេះ ដើម្បីទាក់ទាញអ្នកដាក់ប្រាក់បញ្ញើ ស្របពេលដែលចំនួនប្រាក់សន្សំនៅក្នុងប្រព័ន្ធធនាគាររបស់វៀតណាម បានធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាន បន្ទាប់ពីការកើនឡើង២៥ខែជាប់​ៗគ្នា។

យោងតាមទិន្នន័យចុងក្រោយរបស់ធនាគារកណ្ដាលវៀតណាម គិតត្រឹមដំណាច់ខែមករា ដើមឆ្នាំ២០២៤ ប្រាក់បញ្ញើរបស់អតិថិជនជាបុគ្គលបានធ្លាក់ចុះ០,៥៣% បើធៀបនឹងដំណាច់ឆ្នាំ២០២៣ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនជាក្រុមហ៊ុនសាជីវកម្មក៏បានធ្លាក់ចុះ២,៤១%ផងដែរ។

ទិន្នន័យពីការិយាល័យស្ថិតិទូទៅក៏បង្ហាញដែរថា ប្រាក់បញ្ញើធនាគារនៅក្នុងប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានថយចុះ០,៧៦% បើធៀបនឹងដើមឆ្នាំនេះ តែទំហំប្រាក់បញ្ញើធនាគារនេះ មានការកើនឡើងជិត១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក ង្វៀន ឌុក ដូ (Nguyen Duc Do) នាយករងវិទ្យាស្ថានសេដ្ឋកិច្ចហិរញ្ញវត្ថុនៃបណ្ឌិត្យសភាហិរញ្ញវត្ថុវៀតណាម បានលើកឡើងថា ការដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំនេះអាចបណ្ដាលមកពីតម្រូវការឥណទានកើនឡើង។

ធនាគារកណ្ដាលវៀតណាម បានបែងចែកកូតាឥណទានទាំងអស់សម្រាប់បណ្ដាធនាគារពាណិជ្ជចាប់ពីដើមឆ្នាំមក ដូចនេះធនាគារនានាត្រូវតែដំឡើងអត្រាការប្រាក់លើបញ្ញើសន្សំបន្ថែមទៀត ដើម្បីបំពេញតម្រូវការដើមទុននៃអាជីវកម្ម ផលិតកម្ម និងការប្រើប្រាស់៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនគ្រោងបោះផ្សាយលក់មូលបត្របំណុលដ៏មហិមា១៤០ពាន់លានដុល្លារ ដើម្បីសង្គ្រោះសេដ្ឋកិច្ចដែលកំពុងដាំក្បាលចុះ

ព័ត៌មាន
មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបផុតទី២របស់ពិភពលោកនឹងចាប់ផ្តើមបោះផ្សាយលក់សញ្ញាប័ណ្ណ ឬមូលបត្របំណុលពិសេសរយៈពេលវែងជាបន្តបន្ទាប់ចាប់ពីសប្ដាហ៍ន…

បញ្ហាគ្រោះរាំងស្ងួតនឹងបើកឱកាសឱ្យវៀតណាម ដណ្តើមទីផ្សារនាំចេញទុរេនពីថៃ

ព័ត៌មាន
អ្នកសិក្សាម្នាក់បានព្រមានថា គ្រោះរាំងស្ងួតដែលកំពុងអូសបន្លាយនៅប្រទេសថៃ នឹងជះផលប៉ះពាល់ធ្ងន់ធ្ងរទៅលើការបង្កបង្កើនផលផ្លែទុរេនរបស់ប្រទេសថៃ នៅឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ