Advertisement
វិស័យកាត់ដេរ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បង្ហើបពីផែនការយុទ្ធសាស្ត្របង្កើតតម្លៃបន្ថែមវិស័យកាត់ដេរ


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកាត់ដេរ ហាក់កំពុងមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់ ខណៈដែលកំណើនក៏បានថមថយជាងមុនបន្តិចបន្តួចដែរ។ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យកាត់ដេរកម្ពុជាមិនអាចនៅតែបន្តផលិត ផលិតផលដែលមានតម្លៃថោកបានទៀតនោះទេ ពោលគឺវិស័យនេះ ត្រូវតែបង្កើតឲ្យមានតម្លៃបន្ថែមខ្ពស់ ហើយដើម្បីអាចធ្វើដូចនេះបាន កម្ពុជាត្រូវចាប់ផ្ដើមពង្រឹង និងពង្រីកជំនាញបន្ថែមទៀត សម្រាប់កម្មករកម្មការី។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ
Advertisement

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា វិស័យកាត់ដេរកម្ពុជា លែងអាចប្រកួតប្រជែងបានហើយ នូវក្នុងការផលិត ផលិតផលដែលមានតម្លៃទាប ហើយវិស័យនេះ ត្រូវតែបោះមួយជំហានទៅមុខទៀត ទៅរកការផលិតដែលតម្លៃបន្ថែមមធ្យម និងខ្ពស់វិញម្ដង។ 

បច្ចុបប្បន្នរាជរដ្ឋាភិបាល បាននិងកំពុងដុតដៃដុតជើងយ៉ាងខ្លាំង សម្រាប់ការអភិវឌ្ឍវិស័យកាត់ដេរ ក៏ដូចជាជំរុញឲ្យមានភាពប្រកួតប្រជែង នៅក្នុងរយៈពេលវែង ពោលគឺសំដៅធ្វើយ៉ាងណា ជំរុញឲ្យវិស័យនេះ មានតម្លៃបន្ថែមខ្ពស់ផង និងតម្លៃខ្ពស់ផង។ 

ឯកឧត្តម បានគូសបញ្ជាក់ទៀតថា ទីផ្សារនៃវិស័យកាត់ដេរ នៅតែមានធំសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា តួយ៉ាងប្រទេសចិនដែលធ្លាប់គ្រប់គ្រងទីផ្សារសម្លៀកបំពាក់ និងស្បែកជើងជាង៤០% នៅទូទាំងពិភពលោក នឹងត្រូវបោះបង់ទីផ្សាររបស់ខ្លួនចោល១០% នាពេលខាងមុខនេះ ដូច្នេះ បើកម្ពុជាអាចទាញយកទីផ្សារទាំងអស់នេះបាន នោះគឺជារឿងដ៏ល្អប្រសើរបំផុត។ ទោះយ៉ាងណា វៀតណាមត្រូវបាន គេមើលឃើញថា នៅតែជាគូប្រជែងដ៏ធំមួយរបស់ក្នុងកម្ពុជា ក្នុងការនាំចេញផលិតផលកាត់ដេរនេះ ខណៈដែលបង់ក្លាដេស និងភូមា នៅមិនទាន់ជាដៃគូប្រជែងធំនៅឡើយ ដោយសារតែប្រទេសទាំងពីរនេះ មានការផលិតផលិតផលកម្រិតទាបនៅឡើយ។

យ៉ាងណាក៏ដោយចុះ ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ដែរថា ដើម្បីលើកស្ទួយឲ្យកម្មករកម្មការីអាចទទួលបានប្រាក់ចំណូលខ្ពស់ និងកំណើន​សេដ្ឋកិច្ចបន្តការរីកលូតលាស់កាន់តែខ្លាំងក្លាបាន ចាំបាច់ត្រូវជួយបំពាក់បំប៉ននូវជំនាញបន្ថែមសម្រាប់ពួកគាត់ ដើម្បីជំរុញឲ្យសមត្ថភាពក្នុងការផលិតមានកាន់តែខ្ពស់ដែរ។ នៅក្នុងគោលនយោបាយទំនើបកម្មវិស័យឧស្សាហកម្ម ក៏បាននិងកំពុងគិតគូរ ពីការពង្រឹង និងពង្រីកជំនាញបន្ថែមសម្រាប់កម្មករកម្មការីផងដែរ។ 

បើតាមឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ ការអភិវឌ្ឍជំនាញបន្ថែមនៅក្នុងវិស័យកាត់ដេរនេះ គឺមិនសូវជាមានការលំបាកណាស់ណានោះទេ ពោលគឺមានខ្លះជាជំនាញរឹង (Hardskill) និងជំនាញទន់ (Softskill)។ ដូច្នេះ យើងត្រូវបង្កើតឲ្យមានការងារផលិតដែលមានទំនាក់ទំនងគ្នាជាសង្វាក់ តាំងពីការផលិតកំណាត់ ឌីហ្សាញ កាត់ដេរ និងវេចខ្ចប់ជាដើម ពោលគឺ រហូតដល់ផលិតផលសម្រេច និងធ្វើការនាំចេញ ដែលវាមានជាសង្វាក់ផលិតកម្មទាំងមូលតែម្ដង។ ទាំងអស់នេះ ក៏កំពុងស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍វិស័យឧស្សាហកម្មកាត់​ដេររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលនឹងនៅត្រូវអនុវត្តនៅឆ្នាំ២០១៩ខាងមុខ ដោយមានរយៈពេល១០ឆ្នាំ។  

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។ រូបភាព៖ AKP

សូមជម្រាបដែរថា បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យកាត់ដេរនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ នៅតែរក្សាបាន​កំណើនប្រមាណ៥% នៃកំណើន GDP ដោយសារតែស្ថានភាពសេដ្ឋកិច្ច ពិភពលោក ជាពិសេសសេដ្ឋកិច្ចនៃបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាមានភាពប្រសើរជាងការរំពឹងទុក។ ទោះយ៉ាងនេះក្ដី បើតាមការគូសបញ្ជាក់នៅក្នុងរបាយការណ៍ វិស័យកាត់ដេរ អាចប្រឈមនឹងបញ្ហាដូចជា សម្ពាធថ្លៃដើមផលិតកម្ម ដែលប៉ះពាល់ដល់ភាពប្រកួតប្រជែង កំណើនប្រាក់បៀវត្សរ៍លឿនជាងផលិតភាព ភាពមិនច្បាស់លាសនៃការបញ្ជាទិញ និងការប្រកួតប្រជែងកាន់តែខ្លាំងជាងមុនពីបណ្ដាប្រទេសផ្សេងទៀត ដែលនាំចេញផលិតផលកាត់ដេរដូចកម្ពុជាដែរ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង ២ តម្រូវក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍មួយចំនួនសងបំណុល

ព័ត៌មាន
ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ដែលមានបំណុលជំពាក់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ទូរគមនាគមន៍កម្ពុជា និងនិយ័តករទូរគមនាគមន...

ទីបំផុត សួន​សត្វ​​ធំ​ជាង​គេបង្អស់​នៅ​កម្ពុជា នឹង​បើក​ដំណើរការ​សាកល្បង នៅ​ថ្ងៃ​ទី​២៨ មេសា​នេះ​ហើយ!

ព័ត៌មាន
បន្ទាប់​ពី​មាន​ការ​រង់ចាំ​យ៉ាង​អន្ទះសារ​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ​នោះ នៅ​ទី​បំផុត សួន​សត្វ​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​អ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ