រោងចក្រ​កាត់ដេរ​កម្ពុជា

ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅអឺរ៉ុប និងអាមេរិកប្រាប់ឲ្យរោងចក្រកាត់ដេរនៅកម្ពុជាពន្យារការផលិតបន្តទៀត


បើទោះបីជា មានវត្ថុធាតុដើមមួយចំនួន ត្រូវបានដឹកពីប្រទេសចិនមកកម្ពុជាជិត២០០ កុងតឺន័រសម្រាប់បម្រើដល់ការផលិតរបស់រោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីជួយមិនឲ្យរោងចក្របិទទ្វារបណ្ដោះអាសន្នក៏ដោយ ប៉ុន្ដែ បើតាមសមាគមរោងចក្រកាត់ដេរកម្ពុជា បានអះអាងថា ក្រុមហ៊ុនអ្នកបញ្ជាទិញ នៅអឺរ៉ុប និងអាមេរិកជាដើម បានប្រាប់ឲ្យរោងចក្រនៅកម្ពុជា ត្រូវបន្ដការពន្យារពេលផលិតបន្ថែមទៀត ដើម្បីរង់ចាំមើលស្ថានភាពល្អប្រសើរនៃមេរោគ Covid-19 ដែលកំពុងរីករាលនៃប្រទេសទាំងនោះ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ

ប្រធាន​សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បានឲ្យដឹងថា វត្ថុធាតុដើម​ដែលជាតម្រូវការក្នុងវិស័យកាត់ដេរកម្ពុជាដែលបាននាំចូលពីប្រទេសចិនកាលពីសប្តាហ៍មុនប្រមាណជិត ២០០ កុងតឺន័រនេះ គឺមាន​ស្មើន ៣០ ទៅ៤០ភាគរយដែរសម្រាប់​បំពេញ​តម្រូវការ​រោងចក្រ​ដែលកំពុង​ខ្វះខាត ដែលចំនួននេះ អាចឲ្យរោងចក្រ​បន្តដំណើរការ​អាជីវកម្មឡើងវិញបានយ៉ាងស្រួល។ ក៏ប៉ុន្តែ អ្វីដែលជាបន្ទុ​កបញ្ហាធំនាពេលនេះ គឺបញ្ហាការ​រាតត្បាតមេរោគកូវីដ ១៩ ដែលបាន​ធ្វើឲ្យ​អ្នក​បញ្ជាទិញទាំង​នៅសហគមអឺរ៉ុប ​និងបណ្តាប្រទេស​ផ្សេង​ទៀត បានប្រាប់ឲ្យអ្នក​ផលិតដែលជារោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​ បន្តផ្អាកការផលិត​របស់ខ្លួន ដោយរង់ចំាមើល​លទ្ធផលល្អ​ប្រសើរឡើងវិញ នៃវិបត្តិកូវីដ ១៩។

លោក ឧកញ៉ា វ៉ាន់ ស៊ូអៀងបានបន្ថែមទៀតថា ក្នុងចំណោម​រោងចក្រ​ប្រមាណជា ៥០ ដែលប្រកាស​ព្យួរ​ការងារ​កម្មករនយោជិត ដោយសារខ្វះ​វត្ថុធាតុដើម​នោះ នាពេលនេះ​បានចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បណ្តើរៗហើយ។ លោកឧកញ៉ា បញ្ជាក់ថា« វត្ថុធាតុដើម​ដែលមាន​នាពេលនេះ យើង​អាចនិយាយ​បានថា លែងចោទ​ជាបញ្ហា​ទៀតហើយ ប៉ុន្តែអ្វីដែលជា​បញ្ហាប្រឈម​ខ្លាំងនោះ គឺបច្ចុប្បន្ន អ្នកបញ្ជា​ទិញនៅអឺរ៉ុប សហរដ្ឋអាមេរិក និងបណ្តា​ប្រទេសផ្សេង​ទៀត​កំពុង​ជួបបញ្ហា​មេរោគកូវីដ១៩ ដោយពួកគាត់​បានប្រកាស​ប្រាប់​អ្នកផលិត​​នៅកម្ពុជា​ផ្អាកការ​ផលិតជាបណ្តោះអាសន្ន ក៏ព្រោះតែការ​នាំចូលទំនិញ​ទៅប្រទេស​ទាំងនោះ កំពុងត្រូវ​បានរិតត្បិតយ៉ាងតឹងរឹង។»

លោកឧកញ៉ាបានឲ្យដឹងបន្ថែមទៀតថា វិស័យកាត់ដេរកម្ពុជា​ប្រឈមបញ្ហាជាប់ៗ​គ្នា​មិនត្រឹមតែ​ខ្វះវត្ថុធាតុដើម​ក្នុងការផលិត​ប៉ុណ្ណោះទេ ថែមទាំង​អ្នកបញ្ជា​ទិញក៏សុំឲ្យមាន​ការពន្យារ​ការផលិត ខណៈនៅ​សហរដ្ឋ​អាមេរិក និងអឺរ៉ុប កំពុងបិទអាជីវកម្ម​មួយចំនួន​ដោយសារ​បញ្ហាកូវីដ ១៩ ហើយការពន្យារ​ការផលិត​នៅកម្ពុជា​នេះក៏មិន​ដឹងថា នឹងចាប់ផ្តើម​បន្តការ​ផលិត​ឡើងវិញ​នៅពេលណា​នោះដែរ។ ទោះយ៉ាងណា ក៏មានរោងចក្រជា​ច្រើននៅដំណើរ​ការ​ផលិតជា​ធម្មតា​តាមការបញ្ជា​ទិញពីប្រទេស​ផ្សេងៗទៀត ខណៈវត្ថុធាតុដើម​នូវតែបន្ត​នាំចូល​ពីចិនដដែល។

បើតាមលោកប្រធានសមាគ​រោងចក្រ​កាត់ដេរ​រូបនេះ បានឲ្យដឹងទៀតថា បច្ចុប្បន្នរោងចក្រចំនួន ៥០ ត្រូវបានព្យួរការងារ ដែល​មានកម្មករ​និយោជិត​ចំនួន ២ម៉ឺននាក់។ ក្នុងនោះ រោងចក្រកាត់ដេរចំនួន ៧ ដែលមាន​កម្មករ​និយោជិត​ប្រមាណ ១ម៉ឺននាក់បានសម្រេច​ដំណើរ​ការ​ច្រវាក់​ផលិតកម្មឡើងវិញ បន្ទាប់ពីទទួល​បានវត្ថុធាតុ​ដើមពី​ប្រទេសចិន។ ស្របពេលដែល​កម្ពុជាជួប​វិបត្តិផ្ទួនៗ​ដូច្នេះ លោកសមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ក៏បានស្នើសុំ​ការយោគយល់​ពីកម្មករ កម្មការិនី សូមកុំ​ឲ្យមាន​ការតវ៉ាណា​មួយ​កើតឡើង ខណៈកម្ពុជា​បច្ចុប្បន្ន​កំពុង​ជួបបញ្ហា​កូវីដ១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅវៀតណាម សណ្ឋាគារជាង ១០០ ស្ម័គ្រធ្វើជាកន្លែងសម្រាប់ដាក់​អ្នក​ជំងឺ Covid-19 ឲ្យ​នៅដោយឡែក

ព័ត៌មាន
រដ្ឋបាលជាតិ​ទេសចរណ៍វៀតណាម​ បាន​និយាយថា សណ្ឋាគារ​ និង​រមណីយដ្ឋាន​ជាច្រើន បាន​យល់ព្រម​ធ្វើជា​ជំរំ​ដាច់​ដោយ​ឡែក​សម្រាប់​អ្នក​ជំងឺ​សង្ស័យ…

Covid-19 ធ្វើឲ្យការនាំ​ចេញ​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​របស់​វៀតណាម ដាំក្បាលចុះ

ព័ត៌មាន
ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានធ្លាក់ចុះប្រមាណ ៣% មកនៅត្រឹម ៥,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ