សេដ្ឋកិច្ចវៀតណាម

វៀតណាម នាំចូលទូរសព្ទ និងគ្រឿងបន្លាស់មានទំហំជាង៣ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ឆ្នាំនេះ


ទិន្នន័យផ្លូវការពីអគ្គនាយកដ្ឋានគយវៀតណាម បានបង្ហាញថា ទំហំនៃការនាំចូលទូរសព្ទ និងគ្រឿងបន្លាស់ទូរសព្ទរបស់ប្រទេសវៀតណាម បានឈានដល់ជាង៣ពាន់លានដុល្លារអាម៉េរិក នៅត្រីមាសទី១ ដើមឆ្នាំ២០២៤ នេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
សេដ្ឋកិច្ចវៀតណាម
ដោយ

ប្រទេសក្បែរខាងរបស់កម្ពុជា មួយនេះ បាននាំចូលទូរសព្ទ និងគ្រឿងបន្លាស់​ក្នុងទំហំជាង៣ពាន់លានដុល្លារអាម៉េរិក ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ដោយកើនឡើង២២,៤% បើធៀបនឹងឆ្នាំមុន ហើយអ្នកផ្គត់ផ្គង់កំពូលៗសម្រាប់ទីផ្សារវៀតណាម រួមមាន ចិន កូរ៉េខាងត្បូង និងហុងកុង។

ក្នុងនោះ ចិនដីគោក បានគ្របដណ្ដប់ច្រើនជាងគេរហូតដល់ទៅជាង២,៦ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលកូរ៉េខាងត្បូង មានចំណែកគ្របដណ្ដប់ជាង១៣៤លានដុល្លារអាម៉េរិក ដោយធ្លាក់ចុះ២១% បើធៀបនឹងឆ្នាំមុន ចំណែកឯហុងកុង មានចំណែកគ្របដណ្ដប់ជាង២៥លានដុល្លារអាម៉េរិក ដោយកើនឡើង២៧៥%។

ទន្ទឹមនេះ អ្នកផ្គត់ផ្គង់ធំៗផ្សេងទៀតសម្រាប់ទីផ្សារវៀតណាម រួមមាន ប្រទេសឥណ្ឌា អង់គ្លេស តៃវ៉ាន់ សហរដ្ឋអាម៉េ​រិក និងជប៉ុន។

សូមបញ្ជាក់ថា ការលក់ទូរសព្ទស្មាតហ្វូននៅក្នុងប្រទេសវៀតណាម ពេញមួយឆ្នាំ២០២៤ នេះត្រូវបានព្យាករថា អាចនឹងឈានដល់ជាង២១លានគ្រឿង៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និង ចិន នៅតែបន្តឆេះក្តៅងំ ដោយអាម៉េរិកនឹងចាប់ផ្ដើមអនុវត្ត ដំឡើងពន្ធលើរថយន្តអគ្គិសនី អាគុយ និងបន្ទះឈីបរបស់ចិន ចាប់ពីដើមខែសីហា

សង្គ្រាមពាណិជ្ជកម្មរវាងអាម៉េរិក និងចិន នៅតែបន្តឆេះក្តៅងំ ដោយអាម៉េរិកនឹងចាប់ផ្ដើមអនុវត្ត ដំឡើងពន្ធលើរថយន្តអគ្គិសនី អាគុយ និងបន្ទះឈីបរបស់ច…

ហេតុអ្វីក្រុមហ៊ុន Tesla ជំរុញឱ្យអ្នកផ្គត់ផ្គង់ខ្លួនផលិតគ្រឿងបន្លាស់នៅខាងក្រៅប្រទេសចិន និងតៃវ៉ាន់?

ក្រុមហ៊ុនរថយន្តថេស្លា (Tesla) របស់សហរដ្ឋអាម៉េរិក បានប្រាប់ក្រុមហ៊ុនផ្គត់ផ្គង់របស់ខ្លួនឱ្យចាប់ផ្តើមផលិតសមាសធាតុ និងគ្រឿងបន្លាស់នៅខាងក្រៅប្រទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ